ក្នុងត្រីមាសទី១ ឆ្នំា២០២២ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៨.៦១០ លានរៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ១.៧០៣ លានរៀល ស្មើនឹង ២,២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧.៧៣៩ លានរៀល កើនឡើងចំនួន ១៤.១៣៣ លានរៀល ស្មើនឹង ១០៣,៩% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២១។
នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២២នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤.០៨៥.៥២៨ លានរៀល កើនឡើងចំនួន ៧០.៤៨៧ លានរៀល ស្មើនឹង ១,៨% និងមូលធនសរុបមានចំនួន ៧៣១.៧០២ លានរៀល កើនឡើងចំនួន ២៣.៤៧៨ លានរៀល ស្មើនឹង ៣,៣%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៥៧ %
២- អនុបាតចំណេញធៀបនឹងមូលធន ១៤,៣៧ %
៣- អនុបាតលទ្ធភាពបង់ប្រាក់ ៩៦៥,២៦ %
សេចក្តីដូចបានរៀបរាប់ខាងលើ សូម ន.ម.ក មេត្តាពិនិត្យ និងសម្រចដ៏ខ្ពង់ខ្ពស់។
ឯកសារ