Skip to main content

ការបង្ហាញព័ត៌មានសាជីវកម្មក្នុងត្រីមាសទី២ ឆ្នំា២០២០

ក្នុងត្រីមាសទី២ ឆ្នំា២០២០ ធនាគារ ​ភ្នំពេញ ពាណិជ្ជ ម.ក មាន​ចំណូលសរុបចំនួន ៧៣,៧៩៣ លានរៀល កើនជាង​ត្រីមាសទី២ ឆ្នំា២០១៩ ចំនួន ៩,៤២១​ លានរៀល ស្មើនឹង ១៤.៦% និង​ចំណេញ​សុទ្ធក្នុង​ការិយ​បរិច្ឆេទ​សរុបចំនួន ១៧,០២០ លានរៀល កើនចំនួន ៤៩៦ លានរៀល ស្មើនឹង ៣.០% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០១៩។

សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០ ធនាគារ ​ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ១៤២,៧៨២ លានរៀល កើនចំនួន ២០,៦៦១ លានរៀល ស្មើនឹង ១៦.៩% បើធៀបនឹង​រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩ និងចំណេញសុទ្ធ​ក្រោយបង់ពន្ធមានចំនួន ៣២,៧៤០ លានរៀល ថយចុះចំនួន ៣,៣៨៩ លានរៀល ស្មើនឹង ៩.៤% ​បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្ម​សរុបរបស់ ធនាគារ ​ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤,០៤៨,៩១៨ លានរៀល កើនចំនួន ២៣៣,៥៥២ លានរៀល ស្មើនឹង ៦.១% និងមូលធនសរុបមានចំនួន ៥៩៩,៧៥៥ លានរៀល កើនចំនួន ៣៥,៣៧០ លានរៀល ស្មើនឹង ៦.៣%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ មានដូចខាងក្រោម៖

១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១.៨២ %
២-អនុបាតចំណេញធៀបនឹងមូលធន១២.២៦ %
៣-អនុបាតលទ្ធភាពបង់ប្រាក់៧៣២.៥៩ %

Documents