ក្នុងត្រីមាសទី៣ ឆ្នំា២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៨.៥៦១ លានរៀល កើនជាងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន ៣.៧៧៦ លានរៀល ស្មើនឹង ៥% និងចំណេញសុទ្ធក្នុង ការិយបរិច្ឆេទសរុបចំនួន ២១.៨៧២ លានរៀល កើនឡើងចំនួន ៤.៩៩៧ លានរៀល ស្មើនឹង ២៩,៦% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០២០។
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤.២០១.១៨៩ លានរៀល កើនឡើងចំនួន ២១.៩០៣ លានរៀល ស្មើនឹង ០,៥% និងមូលធនសរុបមានចំនួន ៦៨៥.៥៩៤ លានរៀល កើនឡើងចំនួន ៥៦.០៤១ លានរៀល ស្មើនឹង ៨,៩%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី3 ឆ្នាំ2021 មានដូចខាងក្រោម៖
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | 2.13% |
អនុបាតចំណេញធៀបនឹងមូលធន | 13.02% |
អនុបាតលទ្ធភាពបង់ប្រាក់ | 815.15% |
ឯកសារ