ក្នុងត្រីមាសទី២ ឆ្នំា២០២៣ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ១០៤.២១៦លានរៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២២ ចំនួន ២៦.០៧៤លានរៀល ស្មើនឹង ៣៣,៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣១.០៤១លានរៀល កើនឡើងចំនួន ៩.៣៤៩លានរៀល ស្មើនឹង ៤៣,១% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២២។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤.៣៨៩.៣៦៨ លានរៀល កើនឡើងចំនួន ៣៤៥.៨៣៩ លានរៀល ស្មើនឹង ៨,៦% និងមូលធនសរុប មានចំនួន ៨៥២.៤៧៨ លានរៀល កើនឡើងចំនួន ៤៦.៩៨៦ លានរៀល ស្មើនឹង ៥,៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | 3.21% |
អនុបាតចំណេញធៀបនឹងមូលធន | 16.55% |
អនុបាតលទ្ធភាពបង់ប្រាក់ | 870.76% |
ឯកសារផ្សេងៗ