អតិថិជន និងបុគ្គលិករបស់ធនាគារ PPCBank ចូលរួមបរិច្ចាគដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់
ដោយមានការបរិច្ចាគដ៏សប្បុរសពីអតិថិជន បុគ្គលិក និងធនាគារ PPCBank ផ្ទាល់ យើងបានប្រមូលប្រាក់បានប្រមាណ ១០,០០០ ដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់ និងបាត់ដំបងដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សម្រាប់បេសកកម្មទាំងពីរ យើងអាចចូលរួមបរិច្ចាគដល់ជនរងគ្រោះនូវទឹកបរិសុទ្ធសរុបចំនួន ៤០០ធុង (២០ លីត្រ/ធុង) មីចំនួន ៨៥០កេស ត្រីខចំនួន ៦០០យួរ និងទឹកត្រីចំនួន ១០០យួរ។
សូមអរគុណចំពោះការជឿជាក់លើយើងក្នុងការបិរច្ចាគដល់ជនរងគ្រោះ។