Skip to main content

ជាមួយឥណទាន300 ម្ចាស់អាជីវកម្មទទួលបាន ការអនុម័តលើឯកសារ ក្នុងរយៈពេល3ថ្ងៃ

កាលបរិច្ឆេទ: January 29, 2021

រាជធានីភ្នំពេញ -​ ថ្ងៃទី​27 ខែមករា ឆ្នាំ2021 - ​ធនាគារភីភីស៊ីប៊ែង ​មានសេចក្ដីសោមន្សក្នុងការប្រកាសជាសាធារណៈ​នូវផលិតផលកម្ចីសម្រាប់កម្ចីអាជីវកម្មថ្មីមួយមានឈ្មោះថា ឥណទាន300 ។ ​​គោលបំណងចម្បងគឺអាចផ្ដល់ជូនដល់ម្ចាស់អាជីវកម្មនូវការរង់ចាំយ៉ាងខ្លីបំផុតសម្រាប់ការយល់ព្រមអនុម័តក្នុងរយៈពេល3ថ្ងៃ។អតិថិជននឹងទទួលបានអត្រាការប្រាក់ថេរ9,99%ក្នុងមួយឆ្នាំលក្ខខណ្ឌ​ការប្រាក់នេះគឺសម្រាប់ទាំងប្លង់រឹងនិងប្លង់ទន់។​​

បន្ថែមនឹងអត្រាការប្រាក់ដ៏ល្អប្រសើរ​  ម្ចាស់សហគ្រាសធនតូចនិងមធ្យមអាចខ្ចីបានចាប់ពី​1ម៉ឺនដុល្លាររហូតដល់30ម៉ឺនដុល្លារ​ជាមួយរយៈពេលសងត្រលប់120ខែ​ កាន់តែពិសេសនោះគឺមានការអនុគ្រោះការសងប្រាក់ដើមក្នុងឆ្នាំទី1​។​

ការលើកកម្ពស់សក្ដានុពលផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ​គឺជាតម្លៃស្នូលរបស់ ធនាគារភីភីស៊ីប៊ែង ជាពិសេសនៅពេលនិយាយដល់ សហគ្រាសធុនតូចនិងមធ្យមដែល ជាកត្តាជំរុញកំណើនសេដ្ឋកិច្ច​ដ៏សំខាន់។​​ ចាប់តាំងពីការចុះ អនុសារណៈយោគយល់គ្នាជាមួយ IFC និងការបង្កើតកម្ចីនៃក្ដីសុបិន្ត​សម្រាប់សម្រួលដល់សហគ្រាសធុនតូចនិងមធ្យមយើងបានយល់ច្បាស់អំពីតម្រូវការរបស់ ពួកគាត់ កាន់តែច្បាស់។ ឥណទាន 300 ត្រូវបានបង្កើតឡើងក្នុង គោលបំណងដើម្បីផ្តល់ប្រាក់កម្ចីអាជីវកម្ម ឱ្យកាន់តែងាយស្រួលសម្រាប់ សហគ្រាស ធុនតូច​​ និងមធ្យម ដែលមានបំណងចង់ពង្រីកខ្លួន ឬមានបញ្ហាផ្សេងៗទាក់ទងនឹងអាជីវកម្មរបស់ពួកគេ។

ធនាគារភីភីស៊ីប៊ែងទទួលស្គាល់ថាគម្លាតមួយចាំបាច់ត្រូវភ្ជាប់រវាងសហគ្រាសធុនតូចនិងមធ្យមនិង​សេវាកម្មធនាគារដោយធានាបាននូវភាពងាយស្រួលនិងរហ័សក្នុងការទទួលបានហិរញ្ញវត្ថុជាមួយនឹងការកែលម្អលក្ខខ័ន្តិកៈនិងដំណើរការរដ្ឋបាលក្នុងការដាក់ស្នើរឥណទាន300​ នេះ ។​ 

ម្ចាស់អាជីវកម្មដែលមានបំណងចង់ប្រើប្រាស់សេវា ឥណទាន ៣០០ ត្រូវភ្ជាប់មកជា មួយនូវអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ។ឯកសារចាំបាច់ផ្សេងៗទៀតរួមមានវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មប័ណ្ណប៉ាតង់និងមាត្រានៃការដាក់បញ្ចូលក្នុងបញ្ជីពាណិជ្ជកម្ម ក៏ដូចជា MOA របស់ពួកគេ (អនុស្សរណៈនៃសមាគម) ក្នុងករណី ដែលម្ចាស់ ភាគហ៊ុនដទៃ ទៀត ចូលរួម។

ធនាគារភីភីស៊ីប៊ែងសង្ឃឹមថានឹងចូលរួមចំណែកក្នុងដំណើរការនៃការស្តារឡើងវិញរបស់ប្រទេសកម្ពុជាបន្ទាប់ពី Covid-19 ជាមួយនឹងការដាក់ពាក្យសុំប្រាក់កម្ចីដំណើរការវាយតម្លៃដែល អាចផ្តល់នូវ​ សន្តិសុខហិរញ្ញវត្ថុ ជូនដល់សហគ្រាស ធុនតូចនិងមធ្យម ជាច្រើនដែលមាន​ តម្រូវការចាំ បាច់ បំផុតនៅពេលនេះ។

សម្រាប់ព័តមានបន្ថែមសូមចូលទៅកាន់តំណ www.ppcb.com.kh ដើម្បីជជែកផ្ទាល់ ឬទំនាក់ទំនងមកកាន់ ​023909909​ / 096 3 909 909។​