Skip to main content
ឥណទាន 300

ពង្រីកអាជីវកម្មរបស់លោកអ្នកជាមួយយើងថ្ងៃនេះ!

“ឥណទាន300” គឺជាកម្ចីសម្រាប់សហគ្រាសធនតូចនិងមធ្យម។ អតិថិជននឹងទទួលបានការអនុម័តក្នុងរយៈពេល3ថ្ងៃក្រោយដាក់ឯកសារតម្រូវគ្រប់គ្រាន់។ ជាពិសេសលោកអ្នកអាចដាក់ស្នើអនុគ្រោះការសងប្រាក់ដើមក្នុងឆ្នាំទី1។

អត្ថប្រយោជន៍
1

ត្រឹមតែរយៈពេល3ថ្ងៃប៉ុណ្ណោះនឹងទទួលបានការអនុម័តកម្ចីដែលមានឯកសារគ្រប់គ្រាន់


2

អត្រាការប្រាក់ថេរ 10.99% ក្នុង1ឆ្នាំ


3

លក្ខខណ្ឌអនុគ្រោះការសងប្រាក់ដើមក្នុងរយៈពេល1ឆ្នាំដំបូង

ស្នើសំុ

បុគ្គលដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ (ជនជាតិខ្មែរ ឬជនបរទេស)


អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន សៀវភៅគ្រួសារ ឬប័ណ្ណស្នាក់នៅ


ប័ណ្ណចុះបញ្ជីអាជីវកម្ម និងប័ណ្ណប៉ាតង់

លក្ខខណ្ឌផ្សេងៗ
រូបិយ៍ប័ណ្ណរៀល និង ដុល្លារ
ចំនួន​ឥណទាន10,000 ដុល្លារ – 300,000 ដុល្លារ
រយៈពេលកម្ចីរហូតដល់ 120 ខែ (10 ឆ្នាំ)
របៀបសង
  • បង់ប្រាក់រំលស់ប្រាក់ដើមថេរ និងការប្រាក់ថយចុះ
  • បង់ប្រាក់រំលស់ប្រាក់ដើម និងការប្រាក់ថយចុះ
អត្រាការប្រាក់10.99% / ក្នុង1ឆ្នាំ
ទ្រព្យបញ្ចាំដី និងអាគារ (ប្លង់រឹង)
ស្នើសុំកម្ចីឥឡូវនេះតាមរយៈទម្រង់ខាងក្រោម:

    ព័ត៌មានផ្ទាល់ខ្លួន
    ព័ត៌មានចំណូល និងចំនួនកម្ចីដែលស្នើសុំ

    លក្ខខណ្ឌ

    ខ្ញុំអនុញ្ញាតិអោយធនាគារ PPCBank ប្រមូលព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំ និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធនឹងពាក្យស្នើសុំនេះ ហើយបង្ហាញទៅភាគីទីបីក្នុងគោលបំណងដែលបានបង្កើតឡើងក្នុងមាត្រា ៨ នៃប្រកាសស្តីពីការធ្វើរបាយការណ៍ឥណទាន។ ខ្ញុំយល់ស្របថាក្រុមហ៊ុនស៊ីប៊ីស៊ី ខូអិលធីឌី ដែលមានទីតាំងនៅអាគារវឌ្ឍនៈ (ជាន់ ៩) ផ្ទះលេខ ៦៦ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ប្រទេសកម្ពុជានិងអាស័យដ្ឋានរបស់ធនាគារ PPCBank ដែលមានផ្ទះលេខ ២១៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា នឹងទទួលខុសត្រូវលើការប្រមូលព័ត៌មាន ធ្វើប្រតិបត្តិការលើទិន្នន័យ និងផ្សព្វផ្សាយទិន្នន័យ។ខ្ញុំមានសិទ្ធិក្នុងការទទួលយកព័ត៌មានរបស់ខ្ញុំ ហើយស្នើសុំការកែប្រែ ឬលុបទិន្នន័យ នៅពេលមានហេតុផលគ្រប់គ្រាន់ស្របតាមនីតិវិធីដែលបានបង្កើតឡើងដោយប្រកាសស្តីពីការធ្វើរបាយការណ៍ឥណទាន និងច្បាប់ក្រមសីលធម៌ផ្សេងៗ។ ខ្ញុំយល់ព្រមជាមួយ PPCBank និងក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់ ដើម្បីប្រើប្រាស់ព័ត៌មានដែលបានផ្តល់សម្រាប់សកម្មភាពទីផ្សារ និងយល់ព្រមថាព័ត៌មានអាចត្រូវបានប្រើសម្រាប់ការរក្សាទុកលើកលែងតែស្នើសុំលុបចោលព័ត៌មាន។

    សម្រាប់ព័ត៌មានបន្ថែម

    សូមទាក់ទងសេវាកម្មបម្រើអតិថិជនរបស់យើងឥឡូវនេះ 096 3 909 909 / 023 909 909 ជជែកជាមួយក្រុមការងារតាម Live Chat ឬ មកកាន់សាខាណាមួយរបស់យើងខ្ញុំ ដើម្បីទទួលបានព័ត៌មានបន្ថែម។