វ៉េសស្ទឺនយូញៀន គឺជាសេវាហិរញ្ញវត្ថុមួយដែលអនុញ្ញាតឲ្យលោកអ្នកផ្ញើប្រាក់តាមអនឡាញ ឬដោយផ្ទាល់បាន។
រាល់ការផ្ទេរប្រាក់ទាំងអស់ ត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពលំដាប់ពិភពលោករបស់យើង និងអាចធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងលេខគ្រប់គ្រងការផ្ទេរប្រាក់ (MTCN) ដោយប្រើពាក្យសម្ងាត់ផ្ទាល់ខ្លួន លិខិតឆ្លងដែន និងអត្តសញ្ញាណរបស់លោកអ្នក។ វ៉េសស្ទឺនយូញៀន ធានាថាប្រាក់របស់លោកអ្នក នឹងទូទាត់ជូនយ៉ាងឆាប់រហ័សគ្រប់ចំនួន និងទៅដល់បុគ្គលណាដែលត្រូវប្រគល់ជូនតែប៉ុណ្ណោះ។
ហេតុអ្វីបានជាត្រូវជ្រើសរើសយក វ៉េសស្ទឺនយូញៀន? វាមានភាពឆាប់រហ័ស និងងាយស្រួល។
មានទីតាំងភ្នាក់ងារលើសពី 500,000 កន្លែងនៅបណ្តាប្រទេសចំនួន 200 និងតំបន់គ្របដណ្តប់នានា ហើយមាន 300 ទីតាំងទៀតស្ថិតនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យ វ៉េសស្ទឺនយូញៀន ក្លាយជាបណ្តាញផ្ទេរប្រាក់ដ៏ធំបំផុតរបស់ពិភពលោក។
បន្ទាប់ពីផ្ញើរប្រាក់រួច អ្នកទទួលអាចទៅយកប្រាក់នៅតាមទីតាំងភ្នាក់ងារណាមួយយ៉ាងឆាប់រហ័សបំផុត* ហើយអ្នកទទួលប្រាក់អាចយកប្រាក់នោះនៅតាមទីតាំងដែលបានកំណត់។
វ៉េសស្ទឺនយូញៀន ប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិចថ្មីបំផុត និងបណ្តាញកុំព្យូទ័រពិសេសតែមួយគត់ទូទាំងពិភពលោក ដើម្បីពន្លឿនដល់ការទទួលប្រាក់របស់លោកអ្នក។
លោកអ្នកអាចមើលឃើញបច្ចេកវិទ្យា និងបណ្តាញទាំងនោះនៅតាមបណ្តាទីតាំងប្តូររូបិយប័ណ្ណអន្តរជាតិ ឱសថស្ថាន ហាងលក់រាយ ធនាគារ ផ្សារទំនើប ស្ថានីយរថភ្លើង ព្រលានយន្តហោះ ការិយាល័យប្រៃសណីយ៍ និងបណ្តាទីតាំងចែកចាយបន្តដែលមានគុណភាពជាច្រើនផ្សេងទៀត។
ទីតាំងជាច្រើន ផ្តល់ជូនពេលវេលា និងសេវាកម្មងាយស្រួលប្រើប្រាស់នៅថ្ងៃចុងសប្តាហ៍។
*ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ ទឹកប្រាក់ដែលលោកអ្នកផ្ញើ នឹងអាចធ្វើការទូទាត់ជូនដល់អ្នកទទួលប្រាក់តាមការចង់បានរបស់លោកអ្នក នៅតាមទីតាំងភ្នាក់ងាររបស់ Western Union ទូទាំងពិភពលោក។
ផ្ញើប្រាក់ដោយមិនមានគណនីធនាគារ
- ងាយស្រួលបំផុត ដោយគ្រាន់តែធ្វើដំណើរទៅកាន់ទីតាំងភ្នាក់ងារ វ៉េសស្ទឺនយូញៀន ដែលនៅជិតលោកអ្នកបំផុត រួចបំពេញទម្រង់បែបបទ៖ “ប័ណ្ណផ្ញើប្រាក់”
- ប្រគល់បែបបទដែលបានបំពេញរួច និងទឹកប្រាក់ទៅដល់ភ្នាក់ងារ។
- ភ្នាក់ងារ នឹងបញ្ចូលព័ត៌មានទៅក្នុងកុំព្យូទ័រ។
- ភ្នាក់ងារ នឹងផ្តល់ជូនលោកអ្នកនូវវិក្កយបត្រដែលមានលេខកូដគ្រប់គ្រងការផ្ទេរប្រាក់ (MTCN)។
- ទាក់ទងទៅកាន់អ្នកទទួលប្រាក់ និងឲ្យពួកគេដឹងពីព័ត៌មានដែលចាំបាច់ដើម្បីទទួលបានប្រាក់នោះ។
- អ្នកទទួលប្រាក់អាចទទួលប្រាក់នោះនៅតាមទីតាំងភា្នក់ងារណាមួយដែលទទួលបានអនុញ្ញាត ដោយអនុវត្តតាមជំហាននានាដូចខាងក្រោម។
ផ្ញើប្រាក់ទៅកាន់គណនីធនាគារ
- ធ្វើដំណើរទៅកាន់ទីតាំងភ្នាក់ងារ វ៉េសស្ទឺនយូញៀន ដែលនៅជិតលោកអ្នកបំផុត រួចបំពេញទម្រង់បែបបទ៖ “ប័ណ្ណផ្ញើប្រាក់”។ ត្រូវបាកដថា ព័ត៌មានគណនីរបស់អ្នកទទួលប្រាក់ត្រឹមត្រូវ។
- ប្រគល់វិក្កយបត្រ ដែលមានលេខកូដគ្រប់គ្រងការផ្ទេរប្រាក់ (MTCN)ទៅដល់ភ្នាក់ងារ។
- ទឹកប្រាក់របស់អ្នកនឹងត្រូវផ្ញើរចូល គណនីរបស់អ្នកទទួល ក្នុងរយៈពេល១ ទៅថ្ងៃ នៃម៉ោងធ្វើការ អាស្រ័យលើទីតាំងដែលផ្ញើទៅ។
ទទួលប្រាក់ដោយមិនមានគណនីធនាគារ
- បំពេញបែបបទ “ប័ណ្ណទទួលប្រាក់”។ ត្រូវប្រាកដថាលោកអ្នកបានបញ្ចូលឈ្មោះអ្នកផ្ញើ និងចំនួនទឹកប្រាក់ដែលត្រូវផ្ញើ។
- ប្រគល់បែបបទនេះ និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់លោកអ្នក (លិខិឆ្លងដែនជាដើម) ទៅដល់ភ្នាក់ងារ វ៉េសស្ទឺនយូញៀន។
- ភ្នាក់ងារ វ៉េសស្ទឺនយូញៀន នឹងផ្តល់ជូនលោកអ្នកនូវទឹកប្រាក់ និងវិក្កយបត្រមួយសន្លឹក។
*អត្រាពិសេសសម្រាប់ប្រទេសអូស្ត្រាលី វៀតណាម ហ្វីលីពីន និងចិន
ទទួលប្រាក់តាមរយៈគណនីធនាគារ
- ទឹកប្រាក់ដែលបានផ្ញើរ នឹងត្រូវកាត់ចូលដោយស្វ័យប្រវត្តិ ទៅក្នុងគណនីរបស់អ្នកទទួលប្រាក់