សេវាធនាគារបែបឌីជីថលនឹងក្លាយជាមធ្យោបាយលំហូរសាច់ប្រាក់ប្រចាំថ្ងៃនាពេលអនាគត
ជាមួយធនាគារភីភីស៊ីប៊ែងដែលជាសមាជិកនៃប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់បាគង អតិថិជនរបស់យើងអាចធ្វើការផ្ទេរប្រាក់ (ផ្ញើនិងទទួល) ជាមួយកម្មវិធីទូរស័ព្ទបាគងដោយមិនគិតថ្លៃសេវា។ ប្រព័ន្ធទូទាត់និងផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទបាគង នេះគឺត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់រវាងធនាគារផ្សេងៗកាន់តែរលូន និងអាចទូទាត់តាម QR កូដ ជាមួយដៃគូអាជីវកម្មរបស់បាគង ដោយមិនគិតថ្លៃសេវា។
ស្វែងយល់បន្ថែមអំពីរបៀបប្រើបាគងកម្មវិធីជាមួយគណនីភីភីស៊ីប៊ែងនៅខាងក្រោម
ជ្រើសរើសយកគណនីភីភីស៊ីប៊ែងសម្រាប់បង្កើតគណនីបាគង៖
ទាញយកកម្មវិធីទូរសព្ទដៃបាគងពី App Store និង Play Store
ជ្រើសរើសភាសា និងយកធនាគារភីភីស៊ីប៊ែងជាធនាគារចំបង
បញ្ចូលនិងផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់អ្នក
ថតរូប និងអត្តសញ្ញាណប័ណ្ណរបស់អ្នក
បំពេញព័ត៌មាន ហើយដាក់ឈ្មោះគណនីរបស់អ្នក
រក្សាទុកលេខកូដ QR សម្រាប់ពេលមានបញ្ហានានា
បង្កើតកូដ PIN របស់អ្នកដើម្បីចូលក្នុងកម្មវិធីបាគង
ផ្ទេរប្រាក់ពី PPCBank Mobile App ទៅកម្មវិធីបាគង៖
បើកដំណើរការកម្មវិធី PPCBank Mobile App ចុចលើពាក្យ ‘ផ្ទេរប្រាក់’
ជ្រើសរើស ‘ផ្ទេរប្រាក់បាគង’ បន្ទាប់មកជ្រើសរើសលេខគណនី ឬលេខទូរស័ព្ទ
ជ្រើសរើសយកប្រាក់រៀល ឬដុល្លារជារូបិយប័ណ្ណនៃការផ្ទេរប្រាក់
បញ្ចូលចំនួនទឹកប្រាក់ ហើយបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់របស់អ្នក
ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់”
ផ្ទេរប្រាក់ទៅគណនីធនាគារមួយទៀតតាមរយៈបាគង៖
បើកដំណើរការកម្មវិធី PPCBank Mobile
ចុចលើពាក្យ ‘ដាក់ប្រាក់’ បន្ទាប់មកជ្រើសរើសលេខទួរស័ព្ទ ឬលេខគណនីរបស់អ្នកទទួល
ឫចុចលើ ‘ការដាក់ប្រាក់’ ជ្រើសរើសធនាគារ ហើយបំពេញលេខគណនី
បញ្ចូល “ចំនួនទឹកប្រាក់”
‘បញ្ជាក់’ រាល់ព័ត៌មានទាំងអស់គឺត្រឹមត្រូវ បន្ទាប់មកចុចលើ ‘រួចរាល់’
ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់”៖
របៀបធ្វើការទូទាត់តាម QR កូដដោយប្រើបាគង៖
បើកដំណើរការកម្មវិធីបាគង Mobile
ស្កេនលេខ QR ដើម្បីធ្វើការទូទាត់ជាមួយដៃគូអាជីវកម្មរបស់យើង
បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ
‘បញ្ជាក់’ រាល់ព័ត៌មានទាំងអស់គឺត្រឹមត្រូវ បន្ទាប់មកចុចលើ ‘រួចរាល់’
ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់”៖
ដែនកំណត់និងថ្លៃសេវា
ប្រតិបត្តិការ | ចំនួនទឹកប្រាក់ (រៀល) | ថ្លៃសេវា (រៀល) | ចំនួនទឹកប្រាក់ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
---|---|---|---|---|
PPCBank Wallet ទៅ PPCBank Wallet | មិនកំណត់ចំនួន | ឥតគិតថ្លៃ | មិនកំណត់ចំនួន | ឥតគិតថ្លៃ |
PPCBank Wallet ទៅ Wallet ធនាគារផ្សេង | មិនកំណត់ចំនួន | ឥតគិតថ្លៃ | មិនកំណត់ចំនួន | ឥតគិតថ្លៃ |
PPCBank Wallet ទៅ គណនី PPCBank | មិនកំណត់ចំនួន | ឥតគិតថ្លៃ | មិនកំណត់ចំនួន | ឥតគិតថ្លៃ |
PPCBank Wallet ទៅ គណនីធនាគារផ្សេង | មិនកំណត់ចំនួន | ឥតគិតថ្លៃ | មិនកំណត់ចំនួន | ឥតគិតថ្លៃ |
គណនី PPCBank ទៅ PPCBank Wallet គណនី PPCBank ទៅ Wallet ធនាគារផ្សេង | ||||
≤ 400,000 KHR | ឥតគិតថ្លៃ | ≤ $100 | ឥតគិតថ្លៃ | |
≤ 2,000,000 KHR | 2,000 KHR | ≤ $500 | $0.50 | |
≤ 6,000,000 KHR | 4,000 KHR | ≤ $1,500 | $1.00 | |
≤ 10,000,000 KHR | 6,000 KHR | ≤ $2,500 | $1.50 | |
≤ 20,000,000 KHR | 8,000 KHR | ≤ $5,000 | $2.00 | |
≤ 40,000,000 KHR | 10,000 KHR | ≤ $10,000 | $2.50 | |
គណនី PPCBank ទៅ គណនីធនាគារផ្សេងដែលជាសមាជិកបាគង | ||||
≤ 400,000 KHR | ឥតគិតថ្លៃ | ≤ $100 | ឥតគិតថ្លៃ | |
≤ 2,000,000 KHR | 2,000 KHR | ≤ $500 | $0.50 | |
≤ 6,000,000 KHR | 4,000 KHR | ≤ $1,500 | $1.00 | |
≤ 10,000,000 KHR | 6,000 KHR | ≤ $2,500 | $1.50 | |
≤ 20,000,000 KHR | 8,000 KHR | ≤ $5,000 | $2.00 | |
≤ 40,000,000 KHR | 10,000 KHR | ≤ $10,000 | $2.50 | |
≤ 100,000,000 KHR | 12,000 KHR | ≤ $25,000 | $3.00 | |
≤ 200,000,000 KHR | 15,000 KHR | ≤ $50,000 | $3.75 |
ចំណាំ
ឥតគិតថ្លៃសេវា និងដែនកំណត់ចំពោះការផ្ទេរប្រាក់ពី wallet ឬគណនីរបស់ធនាគារផ្សេងមកកាន់ ធនាគារ PPCBank។
Full Fund Transfer តាមរយៈកម្មវិធីទូរស័ព្ទដៃបានរហូតដល់ USD 10,000 and ឬ 40 លានរៀល ក្នុងមួយប្រតិបត្តិការ។
ដែនកំណត់ប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ 50,000.00 ដុល្លារ / 200 លានរៀល នៅគ្រប់បណ្តាញទាំងអស់ ដូចជា (សេវាធនាគារអនឡាញ បញ្ជរ ធនាគារ និង/ឬ KHQR)