Skip to main content
សេវា SMS​ ជូនដំណឹង

សេវាជូនដំណឹងអំពីប័ណ្ណតាមសារ SMS

ប្រសិនបើលោកអ្នកមានប័ណ្ណឥណពន្ធវីសា ឬប័ណ្ណឥណទានវីសារបស់ធនាគារ PPCBank លោកអ្នកអាចគ្រប់គ្រងការចំណាយបានកាន់តែងាយស្រួលបន្ថែមទៀត ដោយគ្រាន់តែធ្វើការចុះឈ្មោះទៅក្នុងសេវាជូនដំណឹងអំពីប័ណ្ណតាមសារ SMS តែប៉ុណ្ណោះ។ លោកអ្នកអាចទទួលបានការជូនដំណឹងទាន់ពេលវេលា នៅពេលណាដែលប័ណ្ណរបស់លោកអ្នកត្រូវបានប្រើប្រាស់ជាមួយម៉ាស៊ីនឆូតកាត ការទិញទំនិញតាមអនឡាញ ការដកប្រាក់ និងសកម្មភាពដទៃផ្សេងទៀត។

ថ្លៃ​សេវា​៖ ពុំគិតថ្លៃសម្រាប់ប័ណ្ណឥណពន្ធវីសា និងប័ណ្ណឥណទានវីសារបស់ធានគារ PPCBank

សេវាជូនដំណឹងអំពីគណនីតាមសារ SMS

លោកអ្នកអាចទទួលបានការជូនដំណឹងទាន់ពេលវេលា24​ ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្ដាហ៍ នៅពេលណាដែលមានប្រតិបត្តិការសាច់ប្រាក់នៅលើគណនីរបស់អ្នក ដួចជាការដាក់ប្រាក់ ដកប្រាក់ និងការផ្ទេរប្រាក់។ល។ សេវាជូនដំណឹងតាមសារ SMS របស់យើង នឹងធានាថា លោកអ្នកបានដឹងយ៉ាងប្រាកដនៅគ្រប់ពេលវេលាទាំងអស់ថាប្រាក់កាសរបស់លោកអ្នកកំពុងត្រូវបានប្រើប្រាស់។

ធនាគារ PPCBank ក៏នឹងផ្តល់ជូននូវវិក្កយបត្រក្រើនរំឮកចំពោះប័ណ្ណឥណទាន ដើម្បីលើកកម្ពស់ភាពងាយស្រួលរបស់លោកអ្នកឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។

ថ្លៃ​សេវា​៖ ពុំគិតថ្លៃសម្រាប់ការប្រើប្រាស់នៅក្នុងខែដំបូង ហើយបន្ទាប់ពីនោះមក លោកអ្នកអាចធ្វើការជ្រើសរើសបានតាមគម្រោងសេវាកម្មរបស់យើង៖

  • 1 ដុល្លារ ក្នុង​មួយខែ​សម្រាប់​ការជូនដំណឹង​គ្មាន​ដែន​កំណត់​
  • ឬ​ត្រឹមតែ 0.05 សេន ក្នុងការ​ជូនដំណឹង​មួយ​លើក​

​ព័ត៌មានសំខាន់​

​សម្រាប់សេវាជូនដំណឹងអំពីគណនីតាមសារ SMS៖
  • ថ្លៃសេវាទូទាត់ប្រាក់សម្រាប់សេវាជូនដំណឹងអំពីគណនីតាមសារ SMS នឹងត្រូវទូទាត់ពីគណនីដែលលោកអ្នកបានកំណត់ នៅថ្ងៃទី5 នៃខែនីមួយៗ។
  • សេវាកម្មនេះ នឹងត្រូវព្យួរចោល ប្រសិនបើពុំមានការទូទាត់ប្រាក់ ឬលើសកាលកំណត់ត្រូវបង់ប្រាក់ចំនួន 5 ថ្ងៃ។
  • ប្រសិនបើសេវាជូនដំណឹង នៅពុំមានដំណើរការរយៈពេល 3 ខែ សេវានេះនឹងត្រូវបិទដំណើរការដោយស្វ័យប្រវត្តិ។​
  • ដើម្បីបើកដំណើរការសេវានេះឡើងវិញ សូមទៅកាន់សាខាធនាគារ PPCBank ណាមួយ។