ជាមួយសេវាកម្មនេះ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណេតដែល មានភាពងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកអ្នកនឹងរីករាយក្នុងការប្រើប្រាស់កម្មវិធី smartBiz 1.5 ដែលមានសុវតិ្ថភាពខ្ពស់ ដោយយើងនឹងធនាថារាល់ព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នកស្ថិតនៅ ក្នុងដៃរបស់អ្នកតែម្នាក់ប៉ុណ្ណោះ។
គណនីនិម្មិត គឺជាសេវាកម្មដែលជូនដំណឹងដល់អតិថិជនអំពីគណនីនិម្មិតដែលភ្ជាប់ទៅគណនីគោលហើយនៅពេលដែលអតិថិជនដាក់ប្រាក់ទៅគណនីនិម្មិត ចំនួនទឹកប្រាក់នឹងផ្ទេរដោយស្វ័យប្រវត្តិទៅគណនីគោល។
ជាមួយមុខងារ KHQR Payment Notification នឹងជួយឲ្យលោកអ្នកចំណេញពេលវេលាកាន់តែច្រើនជាងមុន។ អ្វីដែលកាន់តែពិសេស ម្ចាស់អាជីវកម្មអាចជ្រើសរើសទទួលសារជូនដំណឹងបញ្ជក់រាល់ប្រតិបត្តិការរបស់អតិថិជន តាមរយៈ PPCBank Mobile ឬ smartBiz សារ SMS និង គ្រុប Telegram ផងដែរ។
ជាមួយនឹង PPCBank Mobile App លោកអ្នកអាចទូទាត់វិក្កយបត្របានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ចាកចេញពីគេហដ្ឋានរបស់អ្នកឡើយ។ សេវាកម្មនេះផ្ដល់ជូនលោកអ្នកនូវសុវត្តិភាពខ្ពស់ ជាមួយនឹងការទូទាត់ដោយមិនប្រើសាច់ប្រាក់។ ទូទាត់វិក្ដយបត្ររបស់អ្នក បានទាន់ពេលវេលាតាមជំហានងាយៗពីទូរស័ព្ទដៃរបស់អ្នក។
ប្រសិនបើលោកអ្នកមានប័ណ្ណឥណពន្ធវីសា ឬប័ណ្ណឥណទានវីសារបស់ធនាគារ PPCBank លោកអ្នកអាចគ្រប់គ្រងការចំណាយបានកាន់តែងាយស្រួលបន្ថែមទៀត ដោយគ្រាន់តែធ្វើការចុះឈ្មោះទៅក្នុងសេវាជូនដំណឹងអំពីប័ណ្ណតាមសារ SMS តែប៉ុណ្ណោះ។ លោកអ្នកអាចទទួលបានការជូនដំណឹងទាន់ពេលវេលា នៅពេលណាដែលប័ណ្ណរបស់លោកអ្នកត្រូវបានប្រើប្រាស់ជាមួយម៉ាស៊ីនឆូតកាត ការទិញទំនិញតាមអនឡាញ ការដកប្រាក់ និងសកម្មភាពដទៃផ្សេងទៀត។
បង្ហាញសក្តានុពលនៃទំនើបកម្មឈានមុខគេក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ! PPCBank អនុញ្ញាតឱ្យម្ចាស់អាជីវកម្មផ្តោតសំខាន់លើការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងលំហូរសាច់ប្រាក់ និងទិន្នន័យចេញចូល កាត់បន្ថយការងារស្មុគស្មាញ និងជួយជំរុញអាជីវកម្មឱ្យកាន់តែមានការប្រកួតប្រជែងនៅក្នុងទីផ្សារ។
ធនាគារភ្នំពេញពាណិជ្ជផ្តល់ច្រកទូទាត់អនឡាញដែលទំនើបនិង មានសុវត្ថិភាពខ្ពស់(ទូទាត់ដោយប្រើលេខគណនី)ដែលពាណិជ្ជករអាចទទួលការទូទាត់អនឡាញពីអតិថិជនរបស់ធនាគារភ្នំពេញពាណិជ្ជនិង ធនាគារផ្សេងទៀតតាមរយៈប្រព័ន្ធ បាគងខេអេចឃ្យូអរ(KHQR) រប់ពេលដែលអតិថិជនទិញទំនិញនៅលើ គេហទំព័រ រឺ កម្មវិធីទូរស័ព្ទ របស់ពាណិជ្ជករ។ API របស់យើងមានភាពងាយស្រួលនិង រួចរាល់សំរាប់តភ្ជាប់ជាមួយពាណិជ្ជករដែលមានបំណងចង់បានសេវាកម្មទូទាត់អនឡាញជាមួយនឹង ដំណើរការតភ្ជាប់ងាយៗ។