រក្សាប្រាក់របស់លោកអ្នកដោយមានសុវត្ថិភាពបំផុត!
យើងខ្ញុំចង់ឲ្យលោកអ្នកអាចសន្សំប្រាក់បានកាន់តែងាយស្រួល។
គណនីបញ្ញើសន្សំរបស់ធនាគារ PPCBank ធ្វើឲ្យការដាក់ប្រាក់សន្សំកាន់តែមានលក្ខណៈសាមញ្ញនិងងាយស្រួលថែមទៀត។ គណនីនេះ រក្សាទុកប្រាក់របស់អ្នកសម្រាប់គោលបំណងផ្សេងៗដែលលោកអ្នកអាចត្រូវការប្រើប្រាស់ក្នុងពេលអនាគត។ នៅពេលលោកអ្នកបើកគណនីបញ្ញើសន្សំ លោកអ្នកពុំចាំបាច់ព្រួយបារម្ភអំពីថ្លៃសេវាប្រចាំឆ្នាំ ឬសេវាថែទាំនោះទេ។ លោកអ្នកនឹងទទួលបានផងដែរនូវសៀវភៅធនាគារមួយក្បាលដោយឥតគិតថ្លៃ ដើម្បីអាចធ្វើការផ្ទេរប្រាក់ដោយឥតគិតថ្លៃនៅក្នុងគណនីធនាគារ PPCBank។
គណនីសន្សំ (ទាបបំផុតដើម្បីបើកគណនី = USD 5)
ដុល្លារ | រៀល | |
---|---|---|
អត្រាការប្រាក់ | 0.50% ក្នុង១ឆ្នាំ | 1.50% ក្នុង១ឆ្នាំ |
ចំណាំ៖ ការប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរៀងរាល់ត្រីមាស
អត្ថប្រយោជន៍
-
ទុកដាក់ប្រាក់កាសរបស់លោកអ្នកនៅកន្លែងដែលមានសន្តិសុខនិងសុវត្ថិភាព។
-
ត្រួតពិនិត្យចំនួនទឹកប្រាក់ក្នុងគណនីរបស់លោកអ្នកតាមរយៈសេវាធនាគារអេឡិចត្រូនិក (E-Banking) ឬអញ្ជើញមកកាន់សាខាធនាគារ PPCBank ណាមួយ។
-
ដកប្រាក់ពីគណនីរបស់លោកអ្នក ប្រសិនបើចំនួនទឹកប្រាក់អប្បបរមាក្នុងគណនី ត្រូវបានរក្សាទុកក្នុងគណនីនោះ។
-
ដាក់បន្ថែមប្រាក់ទៅក្នុងគណនីរបស់លោកអ្នក។
លក្ខខណ្ឌតម្រូវ
ជនជាតិខ្មែរ
-
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
ជនបរទេស
-
លិខិតឆ្លងដែនដែលមានសុពលភាព
-
លិខិតបញ្ជាក់ការងារ កិច្ចសន្យាការងារ ឬអាជ្ញាប័ណ្ណអាជីវកម្ម
អាជីវកម្ម/ក្រុមហ៊ុន
វិញ្ញាបនបត្របង្កើតក្រុមហ៊ុន
អាជ្ញាប័ណ្ណអាជីវកម្ម
លក្ខខន្តិកៈក្រុមហ៊ុន
ប័ណ្ណពន្ធប៉ាតង់/លិខិតចុះបញ្ជីពន្ធដារ
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់អាជីរកម្ម ម្ចាស់ភាគហ៊ុន ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត
អង្គការក្រៅរដ្ឋាភិបាល/អង្គការមិនរកប្រាក់កម្រៃ
អនុស្សារណៈនៃការយោគយល់គ្នា និងលិខិតអនុញ្ញាត
លក្ខខន្ដិកៈអង្គការ
លិខិតចុះបញ្ជីពន្ធដារ
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត