Skip to main content
សន្សំមានកាលកំណត់
សម្រាប់អាជីវកម្ម បញ្ញើសន្សំ សន្សំមានកាលកំណត់

ឱកាសពិសេសសម្រាប់ដំណាច់ឆ្នាំ 2024!
ទទួលបានការប្រាក់ខ្ពស់ 5.67% ជាមួយគណនីសន្សំមានកាលកំណត់ ជាប្រាក់រៀល នៅ PPCBank

ធនាគារ PPCBank បានបង្កើតនូវកម្មវិធីប្រ៉ូម៉ូសិនពិសេស “5.6.7” ដោយលោកអ្នកគ្រាន់តែបើក គណនីសន្សំមានកាលកំណត់ជាប្រាក់រៀល សម្រាប់រយៈពេល 5ខែ 6ខែ ឬ7ខែ នឹងទទួលអត្រាការប្រាក់ដ៏ទាក់ទាញ 5.67% ក្នុងមួយឆ្នាំ។ ការផ្តល់ជូននេះ សម្រាប់តែការបើកគណនីសន្សំ តាម PPCBank Mobile App ឬ smartBiz តែប៉ុណ្ណោះ។

ការផ្តល់ជូននេះ មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។

ស្វែងយល់បន្ថែមនូវកម្មវិធីប្រ៉ូម៉ូសិនពិសេស “5.6.7”
ទទួលបានការប្រាក់ខ្ពស់លើប្រាក់បញ្ញើ​របស់​អ្នក​​។

ប្រសិន​បើអ្នក​មាន​ប្រាក់​សន្សំ​ដែល​អ្នក​មិន​មាន​គម្រោង​នឹង​ប្រើ​ប្រាស់​ឆាប់ៗ​នោះ​គណនី​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​​នឹង​អនុញ្ញាត​ឱ្យ​ប្រាក់​របស់​អ្នក​កើន​ឡើង​ជាមួយ​នឹង​អត្រាការ​ប្រាក់​ជាក់លាក់​​។ ពេលណា​​ដែល​​អ្នក​ដាក់​ប្រាក់​ចូល​គណនីសន្សំប្រាក់​​បានកាន់តែយូរ អត្រាការប្រាក់​នឹង​កាន់តែខ្ពស់​។

បើកគណនីបញ្ញើ​មានកាល​កំណត់មួយនៅធនាគារ ភីភីស៊ីប៊ែង ថ្ងៃនេះ​ ធ្វើឱ្យប្រាក់​ចំណូល​របស់​អ្នក​កាន់​តែ​កើន​ឡើង​។

បញ្ញើ​សន្សំ​មាន​កាលកំណត់​ ជាមួយ​អត្រាការប្រាក់នៅ​ចុងគ្រា
រយៈពេល​ អត្រាការប្រាក់ USD អត្រាការប្រាក់ រៀល
3 ខែ2.50% ក្នុង១ឆ្នាំ3.75% ក្នុង១ឆ្នាំ
6 ខែ4.00% ក្នុង១ឆ្នាំ5.25% ក្នុង១ឆ្នាំ
12 ខែ5.00% ក្នុង១ឆ្នាំ 6.00% ក្នុង១ឆ្នាំ
18 ខែ5.10% ក្នុង១ឆ្នាំ6.25% ក្នុង១ឆ្នាំ
24 ខែ5.20% ក្នុង១ឆ្នាំ6.50% ក្នុង១ឆ្នាំ
36 ខែ5.30% ក្នុង១ឆ្នាំ
48 ខែ5.40% ក្នុង១ឆ្នាំ
60 ខែ5.50% ក្នុង១ឆ្នាំ

បញ្ញើ​សន្សំ​មាន​កាលកំណត់ ​ជាមួយ​ការទទួល​ការប្រាក់​ប្រចាំខែ
រយៈពេល​ អត្រាការប្រាក់ USD អត្រាការប្រាក់ រៀល
3 ខែ2.25% ក្នុង១ឆ្នាំ3.50% ក្នុង១ឆ្នាំ
6 ខែ3.80% ក្នុង១ឆ្នាំ5.00% ក្នុង១ឆ្នាំ
12 ខែ4.80% ក្នុង១ឆ្នាំ5.50% ក្នុង១ឆ្នាំ
18 ខែ4.85% ក្នុង១ឆ្នាំ5.80% ក្នុង១ឆ្នាំ
24 ខែ4.95% ក្នុង១ឆ្នាំ6.10% ក្នុង១ឆ្នាំ
36 ខែ5.05% ក្នុង១ឆ្នាំ
48 ខែ5.15% ក្នុង១ឆ្នាំ
60 ខែ5.25% ក្នុង១ឆ្នាំ

​លក្ខខណ្ឌ​តម្រូវ​

សម្រាប់ជនជាតិខ្មែរ

  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព

សម្រាប់ជនបរទេស

  • លិខិតឆ្លងដែន​ដែលមាន​សុពលភាព​ (សុពលភាព ≥ ៩០ ថ្ងៃ)

  • លិខិតបញ្ជាក់​ការងារ កិច្ចសន្យាការងារ ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម


ក្រុមហ៊ុន/​អាជីវកម្ម​
  • អាជ្ញាប័ណ្ណ​បង្កើត​ក្រុមហ៊ុន​

  • អាជ្ញាប័ណ្ណ​អាជីវកម្ម​ (សុពលភាព ≥ ៣០ ថ្ងៃ)

  • លក្ខ​ខ​ន្តិ​កៈ​ក្រុមហ៊ុន

  • ប័ណ្ណ​ពន្ធ​ប៉ាតង់​/​លិខិត​ចុះបញ្ជី​ពន្ធដារ

  • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត

​អង្គការក្រៅរដ្ឋាភិបាល​/​អង្គ​ការមិន​រកប្រាក់​ចំណូល
  • អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​លិខិតអនុញ្ញាត

  • លក្ខ​ខ​ន្ដិ​កៈ​អង្គការ

  • លិខិត​ចុះបញ្ជី​ពន្ធដារ

  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត

​ព័ត៌មាន​សំខាន់​

  • ប្រាក់បញ្ញើមានកាលកំណត់ – ទទួល​បាន​ការប្រាក់តាមកាលកំណត់ចុង​គ្រា ឬ ការប្រាក់​ប្រចាំ​ខែ

  • សម្រាប់ការដកប្រាក់មុនកាលកំណត់ នឹងមានការផ្តល់ជូនអត្រាការប្រាក់ 0.5%។

  • ដាក់ប្រាក់អប្បបរមាចំនួន ៥០០ ដុល្លារឬ ២.០០០.០០០ រៀល