សម្រាប់អាជីវកម្ម
បញ្ញើសន្សំ
គណនីចរន្ត
តើលោកអ្នកត្រូវការគណនីមួយសម្រាប់ការចំណាយប្រចាំថ្ងៃមែនដែរឬទេ? យើងមានផ្តល់ជូនគណនីចរន្តសម្រាប់លោកអ្នក។
គណនីចរន្ត គឺជាវិធីងាយស្រួលមួយក្នុងការទិញទំនិញ ឬសេវាកម្មប្រចាំថ្ងៃរបស់លោកអ្នក។ វាមានភាពងាយស្រួល និងមានភាពបត់បែន ក្នុងការគ្រប់គ្រងប្រាក់កាសរបស់លោក អ្នក។ ក្រៅពីនេះរាល់ប្រតិបត្តិការរបស់អ្នក នឹងត្រូវធ្វើបច្ចុប្បន្នភាពដោយ PPCBank Mobile គ្រប់ពេល និងមិនគិតថ្លៃសេវា។
នៅពេលលោកអ្នកបើកគណនីចរន្ត លោកអ្នកពុំចាំបាច់ព្រួយបារម្ភអំពីថ្លៃសេវាប្រចាំឆ្នាំ ឬសេវាថែទាំនោះទេ។ លោកអ្នកក៏នឹងទទួលបានផងដែរនូវសៀវភៅធនាគារមួយក្បាលដោយឥតគិតថ្លៃ ដើម្បីធ្វើការផ្ទេរប្រាក់ដោយឥតគិតថ្លៃនៅក្នុងគណនីធនាគារ ភីភីស៊ីប៊ែង។
តើលោកអ្នកអាចធ្វើអ្វីបានខ្លះជាមួយនឹងគណនីចរន្តនេះ?
-
ប្រើប្រាស់គណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណពន្ធ សេវាធនាគារឌីជីថល (E-banking) ឬទៅកាន់សាខាធនាគារភីភីស៊ីប៊ែងណាមួយ។
-
ដកប្រាក់ពីគណនីរបស់លោកអ្នក ប្រសិនបើចំនួនទឹកប្រាក់អប្បបរមាក្នុងគណនី នៅមានសុពលភាព។
-
សៀវភៅមូលប្បទានប័ត្រអាចប្រើបានជាមួយគណនីចរន្ត ដោយគិតថ្លៃសេវាត្រឹមតែ 5ដុល្លារប៉ុណ្ណោះក្នុងមួយក្បាល។
លក្ខខណ្ឌតម្រូវ
ជនជាតិខ្មែរ
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
ជនបរទេស
- លិខិតឆ្លងដែន (សុពលភាព ≥ 90ថ្ងៃ)
- លិខិតបញ្ជាក់ការងារ កិច្ចសន្យាការងារ ឬអាជ្ញាប័ណ្ណអាជីវកម្ម
ក្រុមហ៊ុន/អាជីវកម្ម
- អាជ្ញាប័ណ្ណអាជីវកម្ម
- អាជ្ញាប័ណ្ណបង្កើតក្រុមហ៊ុន (សុពលភាព ≥ 30ថ្ងៃ)
- លក្ខខន្តិកៈក្រុមហ៊ុន
- ប័ណ្ណពន្ធប៉ាតង់/លិខិតចុះបញ្ជីពន្ធដារ
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់អាជីរកម្ម ម្ចាស់ភាគហ៊ុន ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត
អង្គការក្រៅរដ្ឋាភិបាល/អង្គការមិនរកប្រាក់ចំណូល
- អនុស្សារណៈនៃការយោគយល់គ្នា និងលិខិតអនុញ្ញាត
- លក្ខខន្ដិកៈអង្គការ
- លិខិតចុះបញ្ជីពន្ធដារ
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត