ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម និងត្រូវការបើកប្រាក់ខែឲ្យបុគ្គលិករបស់លោកអ្នក។ សេវាបើកប្រាក់បៀវត្សរ៍របស់ធនាគារ PPCBank ជាជម្រើសដ៏ល្អក្នុងការជួយសម្រួលដល់ការបើក ប្រាក់បៀវត្សរ៍របស់លោកអ្នកបានយ៉ាងងាយស្រួល។
គណនីបញ្ញើសន្សំនឹងធ្វើឲ្យការដាក់ប្រាក់សន្សំរបស់លោកអ្នកកាន់តែមានលក្ខណៈសាមញ្ញ និងងាយស្រួលថែមទៀត។ គណនីនេះនឹងរក្សាទុកប្រាក់របស់អ្នកសម្រាប់គោលបំណងផ្សេងៗ ដែលលោកអាចត្រូវការប្រើប្រាស់ក្នុងពេលអានាគត។
ប្រសិនបើអ្នកមានប្រាក់សន្សំដែលអ្នកមិនមានគម្រោងនឹងប្រើប្រាស់ឆាប់ៗនោះគណនីប្រាក់បញ្ញើមានកាលកំណត់នឹងអនុញ្ញាតឱ្យប្រាក់របស់អ្នកកើនឡើងជាមួយនឹងអត្រាការប្រាក់ជាក់លាក់។ ពេលណាដែលអ្នកដាក់ប្រាក់ចូលគណនីសន្សំប្រាក់បានកាន់តែយូរ អត្រាការប្រាក់នឹងកាន់តែខ្ពស់។
គណនីនេះ ជួយឲ្យលោកអ្នកទទួលបានការប្រាក់កាន់តែច្រើន ទៅតាមទំហំសមតុល្យសាច់ប្រាក់ ដែលរក្សាទុកក្នុងគណនីរបស់លោកអ្នក។ អត្រាការប្រាក់ត្រូវបានបូកបន្ថែម ជារៀងរាល់ថ្ងៃ និងទូទាត់រៀងរាល់បីខែម្តង។
លោកអ្នកអាចប្រើប្រាស់សៀវភៅមូលប្បទានប័ត្រភ្ជាប់ជាមួយគណនីចរន្ត របស់អ្នកដើម្បីធ្វើការទូទាត់ប្រាក់ ដោយពុំចំបាច់អញ្ជើញមកកាន់សាខាធនាគារ ឬកាន់សាច់ ប្រាក់ដោយផ្ទាល់ទៀតឡើយ។
ការបញ្ជាក់ពីធនាគារ មានន័យថាធនាគារនឹងចេញលិខិតបញ្ជាក់មួយច្បាប់ ឬព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រាក់បញ្ញើ ឥណទាន សេវាបញ្ញើតាមរយៈប្រអប់សេវាសុវត្ថិភាព ការធានារបស់ធនាគារកម្រិតឥណទាន ។ល។