កម្រៃសេវា
បរិយាយ | ប័ណ្ណឥណទានវីសាអាជីវកម្ម |
---|---|
ថ្លៃសេវាចេញប័ណ្ណ | ឥតគិតថ្លៃ |
ថ្លៃសេវាប្រចាំឆ្នាំ | 30 ដុល្លារ |
ស្នើប័ណ្ណថ្មី | 10 ដុល្លារ |
ការប្រាក់លើការទិញទំនិញ | 1.5% ក្នុងមួយខែ |
ថ្លៃសេវាលើការបង់ប្រាក់យឺត | អប្បបរមា 10 ដុល្លារ ឬ 5% នៃការទូទាត់វិក្កយបត្រអប្បបរមា |
ប័ណ្ណឥណទានវីសាអាជីវកម្មប្រភេទមាសមានកម្រិតទំហំឥណទានរហូតដល់ 50,000 ដុល្លារ
លក្ខខណ្ឌតម្រូវ
អតិថិជនតម្រូវឲ្យមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
បំពេញពាក្យស្នើប័ណ្ណឥណទាន
វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
រយៈពេលនៃការបើកអាជីវកម្មរហូតដល់ 6ខែ
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
មានគណនីក្រុមហ៊ុនជាមួយធនាគារ PPCBank សម្រាប់ទូទាត់វិក្កយបត្រប័ណ្ណឥណទានអាជីវកម្ម
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សុវត្ថិភាពប័ណ្ណ
ជាមួយនឹងធនាគារ PPCBank គឺមានភាពងាយស្រួលនិងអាចទុកចិត្តបានថាប័ណ្ណរបស់លោកអ្នកមានសុវត្ថិភាព។ សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព។ ប្រសិនបើលោកអ្នកដឹង ឬសង្ស័យថាប័ណ្ណរបស់លោកអ្នកបានបាត់ ឬត្រូវបាននរណាម្នាក់លួចប្រើ សូមទំនាក់ទំនងមកកាន់ផ្នែកសេវាអតិថិជន តាមរយៈ 0963 909 909 / 023 909 909 ឬទំនាក់ទំនងតាម live chat ដែលមាននៅក្នុងគេហទំព័រនេះ។
បន្ទាប់ពីទទួលបានប័ណ្ណ
សូមចុះហត្ថលេខាលើផ្នែកខាងក្រោយនៃប័ណ្ណ
លោកអ្នកអាចដំណើរការប័ណ្ណថ្មីបាននៅតាមបណ្តាម៉ាស៊ីន ATM របស់ធនាគារ PPCBank
សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព
ការប្រើប្រាស់លេខសម្ងាត់ (PIN)
សូមចងចាំលេខសម្ងាត់របស់លោកអ្នក មិនត្រូវសរសេរទុកនៅកន្លែងណាមួយឡើយ
មិនត្រូវឲ្យនរណាម្នាក់ប្រើប្រាស់ប័ណ្ណរបស់លោកអ្នក និងមិនត្រូវប្រាប់លេខសម្ងាត់ឲ្យអ្នកណាម្នាក់បានដឹងឡើយ
សូមផ្លាស់ប្តូរលេខសម្ងាត់ដើម មកជាលេខសម្ងាត់ដែលជាជម្រើសរបស់លោកអ្នកនៅលើម៉ាស៊ីន ATM របស់ធនាគារ PPCBank ណាមួយ
ត្រូវប្រាកដថាលេខសម្ងាត់របស់លោកអ្នក ត្រូវបានការពារមិនឲ្យនរណាម្នាក់ឃើញនៅពេលលោកអ្នកប្រើប្រាស់ប័ណ្ណ ដើម្បីដកសាច់ប្រាក់ ឬការធ្វើប្រតិបត្តិការផ្សេងៗទៀត
សូមកុំចែករំលែកព័ត៌មាននៅលើប័ណ្ណជាមួយនរណាម្នាក់ដូចជា លេខប័ណ្ណ កាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV) ជាដើម