Skip to main content

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ – ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងអគារថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែង «ចោមចៅ»

កាលបរិច្ឆេទ: April 22, 2024

គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ ភីភីស៊ីប៊ែង «ចោមចៅ»

☛ រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ (រយៈពេលច្រើនបំផុត ២.៥ ខែ)


Note: The construction period can be extended depending on unexpected circumstance on mutual consents with PPCBank.

1. ទំហំ និងប្លង់ការងារ

យោងទៅតាមព័ត៌មានប្លង់លម្អិតដូចខាងក្រោម៖

⁕ ផ្នែកខាងក្នុង

  • ⁕ ជាន់ទីមួយ

    1. ការិយាល័យនាយកសាខា
    2. បញ្ជរប្រាក់បញ្ញើ (បេឡាធិការ ៣រូប ប្រធានបេឡាធិការ ១រូប)
    3. បន្ទប់សុវត្ថិភាព (Vault Room ១៦ម2 យ៉ាងតិច)
    4. បន្ទប់ប្រជុំ ២ (សម្រាប់អតិថិជនផ្ញើរប្រាក់)
    5. Pantry Room, including sink (កន្លែងបុគ្គលិកបរិភាគអាហារ)
    6. បន្ទប់ទឹក (WC)
  • ⁕ ជាន់ទីពីរ

    1. ការិយាល័យឥណទាន/ប្រាក់កម្ចី (មន្ត្រីឥណទាន ៦រួប ប្រធានមន្ត្រីឥណទាន១រួប )
    2. បន្ទប់ប្រជុំ ២ (សម្រាប់អតិថិជនឥណទាន)
    3. Server Room
    4. បន្ទប់ប្រព័ន្ធភ្លើង (Electricity Room)
    5. Pantry Room, including sink (កន្លែងបុគ្គលិកបរិភាគអាហារ)
    6. បន្ទប់ទឹក (WC)
    7. បន្ទប់ដាក់ឯកសារ (Storage Rooms)

⁕ សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្នុង៖

  • សម្រាប់ទាំងចំណុចខាងលើឬច្រើនជាងនេះអ្នកចូលរួមក្នុងការសាងសង់ផ្នែកខាងក្នុងនិងខាងក្រៅដោយស្នើការរចនានិងរៀបចំប្លង់ឲ្យមានប្រសិទ្ធភាពតាមឆន្ទានុសិទ្ធិរបស់អ្នកនិងសូមយោងតាមការរចនានិងប្លង់របស់សាខាច្បារអំពៅ។ល។
  • វាយកម្ទេចជញ្ជាំងជាន់ទីមួយនឹងជញ្ជាំងនឹងជាន់ឡៅតឿ
  • បញ្ជរបញ្ញើប្រាក់ត្រូវបែរមុខទៅទ្វារចូល
  • ដាក់ស្នើការរចនា 3D តាមការសំរេចចិត្ត និងការផ្តល់យោបល់របស់អ្នកដើម្បីកែលម្អម៉ាកយីហោ។
  • តម្រូវឲ្យមានប្រព័ន្ធការពារជម្រាបទឹកនៅក្នុងធនាគារដើម្បីការពារសម្ភារ:
  • ភ្ជាប់មកជាមូយនូវតារាងតម្លៃ M&E (យោងទៅតាមប្លង់ជាក់លាក់)
  • តារាងតម្លៃ network and telephone គួរតែត្រូវបានដាក់បញ្ជូនមកដោយឡែកដោយភ្ជាប់ជាមួយ company profile បណ្ដាញទំនាក់ទំនងជាក់លាក់ លេខទូរស័ព្ទ ឈ្មោះនិងព័ត៍មានទំនាក់ទំនងរបស់ក្រុមហ៊ុនផ្គត់ផ្គង់។

⁕ ផ្នែកខាងក្រៅ

  1. ទូរ ATM (2 ATMs)
  2. ផ្ទាំងផ្សាយពាណិជ្ជកម្ម ឬផ្លាកយីហោ
  3. ស៊ុមគ្របខាងក្រៅ (Exterior Coverage)
  4. បន្ទប់ទឹក (WC សម្រាប់សន្តិសុខ)
  5. យានយន្ដខាងមុខ (រុះរើអគារផ្នែកខាងមុខ)
  6. តម្រូវឲ្យមានប្រព័ន្ធការពារជម្រាបទឹកនិងដំបូលស័ង្កសីដើម្បីការពារទឹកលេចពេលមានភ្លៀងជាមួយនិងប្រព័ន្ធបង្ហូរទឹក
  7. បន្ទប់ម៉ាស៊ីនភ្លើងនៅកន្លែងត្រឹមនិងត្រូវរួមបញ្ចូលទាំងការតភ្ជាប់ចរន្តអគ្គិសនី

⁕ សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្រៅ៖

  • ដាក់ស្នើការរចនា 3D តាមការសំរេចចិត្ត និងការផ្តល់យោបល់របស់អ្នកដើម្បីកែលម្អម៉ាកយីហោ។
  • ⁕ Note:  ចំណាំ៖ សូមយោងតាមការរចនានិងប្លង់របស់សាខាច្បារអំពៅ។

2. កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យ

ថ្ងៃចន្ទ ទី6 ខែឧសភា ឆ្នាំ២០២៤ (ម៉ោង ១១:០០នាទីព្រឹក)

3. របៀបនៃការដាក់ពាក្យស្នើសុំ

  • ឯកសារដាក់ពាក្យសុំត្រូវប្រគល់ជូននាយកដ្ឋានរដ្ឋបាល នៃធនាគារ ភីភីស៊ីប៊ែង
  • អាសយដ្ឋានការិយាល័យកណ្តាលនៃធនាគារភីភីស៊ីប៊ែង: អគារលេខ ២១៧ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    ☞ Application documents shall be enclosed with the company seal

4. ឯកសារភ្ជាប់សម្រាប់ការដាក់ពាក្យស្នើសុំ

ព័ត៌មានក្រុមហ៊ុនរួមមាន៖ ឈ្មោះក្រុមហ៊ុន ឆ្នាំនៃការបង្កើត របាយការណ៍ហិរញ្ញវត្ថុ សម្រង់ក្រុមហ៊ុន លក្ខន្តិកៈ ចំនួននិយោជិក សកម្មភាពអាជីវកម្មចម្បង សញ្ជាតិរបស់អ្នកតំណាង ប័ណ្ណពន្ធប៉ាតង់

5. លក្ខណៈសម្បត្តិនៃការដាក់ពាក្យស្នើសុំ

ក្រុមហ៊ុនសាងសង់ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា

6. វិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរបស់ក្រុមហ៊ុន

សម្រេចផ្អែកទៅតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ

7. ការតម្កល់ទឹកប្រាក់សម្រាប់ការដេញថ្លៃ

គ្មាន

8. កាលបរិច្ឆេទនៃការជូនដំណឹងពីលទ្ធផល

ភីភីស៊ីប៊ែងនឹងជូនដំណឹងនៅកាលបរិច្ឆេទជាក់លាក់ណាមួយមុនពេលសាងសង់

9. ការចុះហត្ថលេខានៃកិច្ចសន្យាសម្រាប់ការសាងសង់

ក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃនៃការជូនដំណឹងពីលទ្ធផល

10. កំណត់សម្គាល់នៅពេលដាក់ពាក្យស្នើសុំ

  • បទបញ្ញត្តិ លក្ខខណ្ឌពិសេស ការអនុញ្ញាតពាក់ព័ន្ធផ្សេងៗចេញពីអាជ្ញាធរមានសមត្ថកិច្ច
  • នីតិវិធីនៃការត្រួតពិនិត្យនឹងត្រូវបានអនុវត្តបន្ទាប់ពីបញ្ចប់ការជួសជុលកែលម្អ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ៖

លោក YUN Chang Ho, ប្រធានជាន់ខ្ពស់(ជនជាតិកូរ៉េ) លេខទូរស័ព្ទ: 012 850 513

លោក ផាន សុវណ្ណដុះ, ប្រធាននាយកដ្ឋានរដ្ឋបាល លេខទូរស័ព្ទ: 089 669 967

Click here to download full document