Skip to main content

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងអគារថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែង «ច្បារអំពៅ»

កាលបរិច្ឆេទ: August 1, 2023

១.   គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ​ ភីភីស៊ីប៊ែង «ច្បារអំពៅ»

F រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

(រយៈពេលច្រើនបំផុត ៣ ខែ)


Note:  The construction period can be extended depending on unexpected circumstance on mutual consents with PPCBank.

២. ទំហំ និងប្លង់ការងារ

យោងទៅតាមព័ត៌មានប្លង់លម្អិតដូចខាងក្រោម

  • ផ្នែកខាងក្នុង
  • ​ជាន់ទីមួយ

១. បញ្ជរប្រាក់បញ្ញើ (បេឡាធិការ ៤រូប​ ប្រធានបេឡាធិការ ២រូប)

២. បន្ទប់សុវត្ថិភាព​ (Vault Room ១៦ម2 យ៉ាងតិច)  

៣. បន្ទប់ប្រជុំ​ ២​ (សម្រាប់អតិថិជនផ្ញើរប្រាក់)  

៤. Pantry Room, including sink (កន្លែងបុគ្គលិកបរិភាគអាហារ)

៥. បន្ទប់ទឹក​ (WC)

  • ជាន់ឡៅតឿ

១. ការិយាល័យនាយកសាខា

២. Server Room                                

៣.​ បន្ទប់ប្រព័ន្ធភ្លើង (Electricity Room)

  • ជាន់ទីពីរ

១. ការិយាល័យឥណទាន/ប្រាក់កម្ចី (មន្ត្រីឥណទាន​ ៤រួប ប្រធានមន្ត្រីឥណទាន១រួប )

២.​ បន្ទប់ប្រជុំ ២ (សម្រាប់អតិថិជនឥណទាន)

៣.​ Pantry Room, including sink (កន្លែងបុគ្គលិកបរិភាគអាហារ)

៤. បន្ទប់ទឹក​ (WC)

៥. បន្ទប់ដាក់ឯកសារ (Storage Room)

  • សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្នុង៖
  • សម្រាប់ទាំងចំណុចខាងលើឬច្រើនជាងនេះអ្នកចូលរួមក្នុងការសាងសង់ផ្នែកខាងក្នុងនិងខាងក្រៅដោយរចនានិងរៀបចំប្លង់ឲ្យមានប្រសិទ្ធភាព។
  • វាយកម្ទេចជញ្ជាំងជាន់ទីមួយ ជញ្ជាំងនិងវេរ៉ងដាជាន់ឡៅតឿ
  • លើកកម្ពស់បាតអគារ(២០០មម)
  • បញ្ជរបញ្ញើប្រាក់ត្រូវបែរមុខទៅទ្វារចូល
  • Submission 3D design at your discretion and suggestion to improve branding.
  • ពង្រីកទំហំអគារទៅមុខឲ្យស្មើរនឹងអគារជិតខាង
  • តម្រូវឲ្យមានប្រព័ន្ធការពារជម្រាបទឹកនៅក្នុងធនាគារដើម្បីការពារសម្ភារ:​
  • ភ្ជាប់មកជាមូយនូវតារាងតម្លៃ​ M&E (យោងទៅតាមប្លង់ជាក់លាក់)
  • តារាងតម្លៃ network and telephone គួរតែត្រូវបានដាក់បញ្ជូនមកដោយឡែកដោយភ្ជាប់ជាមួយ company profile បណ្ដាញទំនាក់ទំនងជាក់លាក់ លេខទូរស័ព្ទ​ ឈ្មោះនិងព័ត៍មានទំនាក់ទំនងរបស់ក្រុមហ៊ុនផ្គត់ផ្គង់។

ផ្នែកខាងក្រៅ

១. ទូរ ATM (2 ATMs)

២. ផ្ទាំងផ្សាយពាណិជ្ជកម្ម ឬផ្លាកយីហោ

៣. ស៊ុមគ្របខាងក្រៅ (Exterior Coverage)

៤. បន្ទប់ទឹក (WC សម្រាប់សន្តិសុខ)

៥. ចំណតយានយន្ដខាងមុខ​ (រុះរើអគារផ្នែកខាងមុខ)

៦. តម្រូវឲ្យមានប្រព័ន្ធការពារជម្រាបទឹកនិងដំបូលស័ង្កសីដើម្បីការពារទឹកលេចពេលមានភ្លៀងជាមួយនិងប្រព័ន្ធបង្ហូរទឹក

៧. បន្ទប់ម៉ាស៊ីនភ្លើងនៅកន្លែងត្រឹមត្រូវរួមបញ្ចូលទាំងការតភ្ជាប់ចរន្តអគ្គិសនី

  • សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្រៅ៖
  • Submission 3D design at your discretion based on any suggestion of signboard at the back of the building or suggestion to improve branding image.
  • Note:  Please refer to PPCBank design of current branches design.

៣.​   កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យ

ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ (ម៉ោង ១១:០០នាទីព្រឹក)

៤.   របៀបនៃការដាក់ពាក្យស្នើសុំ

– ឯកសារដាក់ពាក្យសុំត្រូវប្រគល់ជូននាយកដ្ឋានរដ្ឋបាល នៃធនាគារ ភីភីស៊ីប៊ែង

– អាសយដ្ឋានការិយាល័យកណ្តាលនៃធនាគារភីភីស៊ីប៊ែង: អគារលេខ​ ២១៧ មហា​វិ​ថីព្រះ​​​​​​​​នរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់​

  ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

F Application documents shall be enclosed with the company seal.

៥.   ឯកសារភ្ជាប់សម្រាប់ការដាក់ពាក្យស្នើសុំ

ព័ត៌មានក្រុមហ៊ុនរួមមាន៖ ឈ្មោះក្រុមហ៊ុន ឆ្នាំនៃការបង្កើត របាយការណ៍ហិរញ្ញវត្ថុ សម្រង់ក្រុមហ៊ុន លក្ខន្តិកៈ ចំនួននិយោជិក សកម្មភាពអាជីវកម្មចម្បង សញ្ជាតិរបស់អ្នកតំណាង​ ប័ណ្ណពន្ធប៉ាតង់

៦.   លក្ខណៈសម្បត្តិនៃការដាក់ពាក្យស្នើសុំ

ក្រុមហ៊ុនសាងសង់ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា

៧. វិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរបស់ក្រុមហ៊ុន

សម្រេចផ្អែកទៅតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ

៨.   ការតម្កល់ទឹកប្រាក់សម្រាប់ការដេញថ្លៃ

        គ្មាន

៩.   កាលបរិច្ឆេទនៃការជូនដំណឹងពីលទ្ធផល

  ភីភីស៊ីប៊ែង​នឹងជូនដំណឹងនៅកាលបរិច្ឆេទជាក់លាក់ណាមួយមុនពេលសាងសង់

១០. ការចុះហត្ថលេខានៃកិច្ចសន្យាសម្រាប់ការសាងសង់

ក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃនៃការជូនដំណឹងពីលទ្ធផល

១១. កំណត់សម្គាល់នៅពេលដាក់ពាក្យស្នើសុំ

– បទបញ្ញត្តិ លក្ខខណ្ឌពិសេស ការអនុញ្ញាតពាក់ព័ន្ធផ្សេងៗចេញពីអាជ្ញាធរមានសមត្ថកិច្ច

– នីតិវិធីនៃការត្រួតពិនិត្យនឹងត្រូវបានអនុវត្តបន្ទាប់ពីបញ្ចប់ការជួសជុលកែលម្អ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ៖

លោក YUN CHANG HO​  ប្រធានជាន់ខ្ពស់(ជនជាតិកូរ៉េ)   លេខទូរស័ព្ទ: 012 850 513

លោក ផាន សុវណ្ណដុះ      ប្រធាននាយកដ្ឋានរដ្ឋបាល    លេខទូរស័ព្ទ: 089 669 967

ចុចទីនេះដើម្បីទាញយកឯកសារទាំងស្រុង