Skip to main content

PPCBank សម្ពោធដាក់ឲ្យប្រើប្រាស់ប័ណ្ណ Visa អន្តរជាតិដំបូងរបស់ខ្លួន ដើម្បីផ្តល់បទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជនលំដាប់ខ្ពស់

ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤៖ PPCBank ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលទទួល បានពានរង្វាន់ “Special Recognition for Commercial Card Volume Growth” បានប្រកាសដាក់សម្ពោធជា ផ្លូវការនូវប័ណ្ណ PPCBank Prestige Plus បង្កើតឡើងជាពិសេសសម្រាប់អតិថិជនលំដាប់ខ្ពស់ ដែលនិយមធ្វើ ដំណើរទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងទិសដៅផ្សេងៗទៀតនៅជុំវិញពិភពលោក។


PPCBank មានមោទនភាព គាំទ្រព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0

ធនាគារ PPCBank ជាដៃគូសហការទូទាត់ប្រាក់ផ្លូវការនៃព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ Skyfest 2.0 ឆ្នាំ2024 ដែលបានប្រារព្ធឡើងកាលពីចុងសប្តាហ៍ថ្ងៃទី30-31 ខែមីនា។ ការឧបត្ថម្ភរបស់ធនាគារ PPCBank ក្នុងព្រឹតិ្តការណ៍ Skyfest 2.0 គឺជាផ្នែកមួយនៃកម្មវិធី “សម្រស់ទឹកដីកម្ពុជា” ដែលផ្តួចផ្តើមឡើងដោយ ធនាគារ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនៅក្នុង ប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំដោយក្រុមហ៊ុន Canopy Sands Development និងធ្វើឡើងនៅ រមណីយដ្ឋាន Bay of Lights ក្រុងព្រះសីហនុ ដោយមានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី 8 ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន។ Skyfest បានក្លាយជាព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលបានទាក់ទាញ អ្នកចូលរួមយ៉ាងច្រើនកុះករកាលពីឆ្នាំ 2023 កន្លងទៅ។


PPCBank ឧបត្ថម្ភមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទំព័រថ្មីនៃអនុស្សាវរីយ៍”

ធនាគារ PPCBank បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី១៣ ឆ្នាំ២០២៤
ដើម្បីអបអរសាទរការផ្លាស់ប្តូររវាងជប៉ុន និងកម្ពុជាលើវិស័យ វប្បធម៌ និងអប់រំ។

មហោស្រពនេះត្រូវបានប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស និស្សិត សាធារណជន
និងជនបរទេសជាច្រើនម៉ឺននាក់។


រាល់ការទូទាត់ប្រតិបត្តិការជាមួយប័ណ្ណវីសា PPCBank នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

មានឱកាសឈ្នះដំណើរកម្សាន្តដ៏អស្ចារ្យទៅទស្សនាការបង្ហាញម៉ូតនៅទីក្រុងសៀងហៃ!

រាល់ការជាវទំនិញនៅហាងណាមួយក្នុងផ្សាទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ចាប់ពី 15ដុល្លារ ឡើងទៅ ដោយធ្វើការទូទាត់ជាមួយប័ណ្ណវីសា PPCBank លោកអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្តសម្រាប់មនុស្ស 2នាក់ ចំនួន 2រង្វាន់ ដែលរួមមានសំបុត្រយន្ដហោះ សំបុត្រចូលរួមកម្មវិធី អាហារ កន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ។

***បញ្ជាក់៖ ការផ្ដល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2024។


PPCBank Ang Pao ផ្តល់ជូនអត្រាការប្រាក់កាន់តែខ្ពស់ 6.36% ក្នុងមួយឆ្នាំលើប្រាក់ដុល្លារ

ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ពីការសន្សំរបស់អ្នកជាមួយប្រ៉ូម៉ូសិន PPCBank Ang Pao!

ចាប់យកឱកាសផ្តល់ជូនដ៏ពិសេសនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 6.36% ក្នុងមួយឆ្នាំ សម្រាប់ការបើកគណនីសន្សំមានកាលកំណត់ជាប្រាក់ដុល្លារ រយៈពេល 6ខែ តាម PPCBank Mobile App ឬ smartBiz ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី29 ខែកុម្ភៈ ឆ្នាំ2024។

ចាំអីទៀត! បើកគណនីសន្សំមានកាលកំណត់នៅថ្ងៃនេះ ដើម្បីរីករាយអត្រាការប្រាក់ខ្ពស់ ត្រឹមរយៈពេលខ្លី។

** ប្រ៉ូម៉ូសិន PPCBank Ang Pao មិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំ ណាមួយ នៅក្នុងអំឡុងពេលប្រ៉ូម៉ូសិននេះ។


PPCBank Mobile ជំនាន់ថ្មី ផ្តល់បទពិសោធន៍នៃការប្រើប្រាស់ ធនាគារឌីជីថលដ៏ល្អបំផុតជូនអតិថិជន

ធនាគារ PPCBank បានដាក់ដំណើរការកម្មវិធី Mobile App ជំនាន់ថ្មី ដែលផ្តល់បទពិសោធន៍នៃការ ប្រើប្រាស់សេវាធនាគារចល័តរបស់អតិថិជន កាន់តែមានភាពប្រសើរឡើង ជាមួយដំណើរការកម្មវិធី កាន់តែលឿន ទំនើប និងការបញ្ចូលមុខងារថ្មីៗបន្ថែមទៀត។

នៅក្នុងកម្មវិធី PPCBank Mobile App ជំនាន់ថ្មីមួយនេះ បានភ្ជាប់មកជាមួយនូវមុខងារពិសេសៗ ដូចជា៖ មុខងារទូទាត់ប្រាក់ “Shake to Pay KHQR” និង “QR Pay/Receive without Login” រួមជាមួយនឹងល្បឿន ដំណើរការលឿនជាងមុនរហូតដល់ទៅ ៣ដង។