Skip to main content

ធនាគារ PPCBank និងសាកលវិទ្យាល័យបៀលប្រាយ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពី “សេវាទូទាត់ឌីជីថល”

ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ – ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា រួមជាមួយដៃគូរបស់ខ្លួន គឺក្រុមហ៊ុន Kosign បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយនឹង សាកលវិទ្យាល័យបៀលប្រាយ។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ PPCBank និងក្រុមហ៊ុន Kosign ព្រមទាំងសាកលវិទ្យាល័យបៀលប្រាយ នឹងសហការគ្នាទៅលើការ ផ្តល់ដំណោះស្រាយទូទាត់ថ្លៃសិក្សាតាមប្រព័ន្ធឌីជីថល ក៏ដូចជាសេវាកម្មឌីជីថល មួយចំនួនទៀត។ កិច្ចព្រមព្រៀងនេះផងដែរ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងវិស័យធនាគារនៅកម្ពុជា។


PPCBank ផ្តល់មធ្យោបាយហិរញ្ញវត្ថុបែបទំនើបដល់កុមារ តាមរយៈគណនីសន្សំកុមារ

PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានដាក់ដំណើរការផលិតផលថ្មីបំផុតរបស់ខ្លួននៅលើទីផ្សារ ដោយត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់កុមារឲ្យចេះគ្រប់គ្រងលុយកាក់ និងបណ្តុះទម្លាប់ចាយវាយ ត្រឹមត្រូវតាំងពីវ័យក្មេង។


ធនាគារ PPCBank ចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ធនាគារ PPCBank បានបង្ហាញជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងបុព្វហេតុមនុស្សធម៌ តាមរយៈការចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងកៀរគរការបរិច្ចាគពីសប្បុរសជននានា ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុផ្ផា សម្រាប់បន្តធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារ នៅកម្ពុជា។ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា បានចាប់ផ្តើមដំណើរការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ស្របពេលជាមួយនឹងការប្រារព្ធ ទិវាកុមារអន្តរជាតិ ១មិថុនា។


ឈ្នះរង្វាន់ជាមួយការប្រូម៉ូសិនរបស់ប័ណ្ណវីសា PPCBank ក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល

ទៅទីក្រុងបារីស និងសៀងហៃ ជាមួយប័ណ្ណវីសា PPCBank!
រាល់ការប្រើប្រាស់ប័ណ្ណវីសា PPCBank ដើម្បីទូទាត់ចាប់ពី $15 ឡើងនៅតាមបណ្តាហាងនានាក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល លោកអ្នកនឹងទទួលបានសំបុត្រចាប់រង្វាន់ដើម្បីឈ្នះដំណើរកម្សាន្តទៅ Paris Olympic 2024 ឬ Shanghai Fashion Week។ ហើយរាល់ការទូទាត់ប្រតិបត្តិការផ្សេងៗ នឹងទទួលបានឱកាសលេងហ្គេម GASHAPON និងរង្វាន់ជាច្រើនទៀត។

***បញ្ជាក់៖ ការផ្ដល់ជូននេះចាប់ពីថ្ងៃទី 01 មិថុនា ដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2024។


PPCBank ដាក់ដំណើរការប័ណ្ណ CSS ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចដកប្រាក់ពីម៉ាស៊ីន ATM ឬទូទាត់ប្រាក់នៅលើម៉ាស៊ីន (POS) របស់ ធនាគារផ្សេងបានយ៉ាងងាយស្រួល

ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤៖ PPCBank ដែលជាធនាគារឈានមុខគេក្នុងប្រទេស កម្ពុជា បានដាក់ដំណើរការប័ណ្ណឥណពន្ធ CSS ថ្មីមួយរបស់ខ្លួន ដើម្បីបង្កភាពងាយស្រួល ដល់អតិថិជន ក្នុងការដកប្រាក់នៅគ្រប់ម៉ាស៊ីន ATM និងទូទាត់ប្រាក់លើម៉ាស៊ីន (POS) របស់គ្រឹះស្ថានជាសមាជិកនៃប្រព័ន្ធ CSS។ ខេមបូឌានស៊ែស្វីច ហៅកាត់ថា CSS គឺជា សេវាអន្តរធនាគារ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ កាន់តែ ពិសេស អតិថិជនដែលប្រើប្រាស់ប័ណ្ណនេះ អាចធ្វើប្រតិបត្តិការនៅតាមបណ្តាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាតរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក CSS ជាមួយតម្លៃសេវាទាបបំផុតទូទាំងប្រទេស។


ធនាគារ PPCBankឧបត្ថម្ភថវិកា 1,000ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ធនាគារ PPCBank បានឧបត្ថម្ភថវិកាចំនួន 1,000ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើកទី
161
នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី8 ខែឧសភា។


ប្រម៉ូសិនជាមួយ MPWT ទៅលើ PPSHV Expressway Topup

អ្នកនឹងទទួលបាន 2ដុល្លារភ្លាមៗនៅពេលដែលអ្នកបញ្ចូលទឹកប្រាក់ចាប់ពី10ដុល្លារ ឬច្រើនជាងនេះ ទៅលើ Phnom Penh- Sihanoukville
Expressway (PPSHV)!

ជៀសវាងការបង់ប្រាក់ដែលតម្រង់ជួរដ៏វែង ឥឡូវនេះអ្នកអាចបញ្ចូលទឹកប្រាក់ដោយសុវត្តិភាពជាមួយសេវាធនាគារចល័ត PPCBank

ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2024 ឬរហូតដល់អស់ពីស្តុក


ស្កេន QR ទូទាត់ថ្លៃទំនិញ-សេវាកម្មផ្សេងៗក្នុងប្រទេសថៃ ដោយឥតគិតថ្លៃសេវា

ឥឡូវនេះ លោកអ្នកអាចស្កេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសថៃ បានយ៉ាងងាយស្រួល និងមិនអស់ថ្លៃសេវា។


ការដំឡើងទំហំដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈប័ណ្ណវីសា PPCBank។

ក្រុមហ៊ុន Visa និង Starbuck
នឹងផ្តល់ជូនការដំឡើងទំហំដោយឥតគិតថ្លៃសម្រាប់ការទូទាត់ដោយប័ណ្ណឥណទានវីសា​ PPCBank គ្រប់ប្រភេទ (Debit, Credit)។


សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ – ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងអគារថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែង «ចោមចៅ»

គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ ភីភីស៊ីប៊ែង «ចោមចៅ»

☛ រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤
(រយៈពេលច្រើនបំផុត ២.៥ ខែ)


ការស្នាក់នៅ 1 យប់ដោយឥតគិតថ្លៃនៅ Summer Bay ជាមួយនឹងប័ណ្ណ Prestige Plus

ក្រុមហ៊ុន Visa និង Summer Bay Beach Club & Cabins នឹងផ្តល់ជូនការស្នាក់នៅមួយយប់
និងទទួលបានមួយយប់ដោយឥតគិតថ្លៃសម្រាប់ការទូទាត់ដោយប័ណ្ណឥណទានPPCBank Prestige Plus (Visa Platinum) Credit
Card
នៅរមណីយដ្ឋាន Summer Bay Beach Club & Cabins.