ធនាគារ PPCBank ជំរុញការបរិច្ចាគថវិកាសម្រាប់មន្ទីរពេទ្យជប៉ុន
ធនាគារ PPCBank តែងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការជួយដល់សហគមន៍ដែលជួបការលំបាក។ ក្នុងឱកាសនេះ ពួកយើងពិតជាមានមោទនភាពដែលបានបើកគណនីសម្រាប់មន្ទីរពេទ្យជប៉ុន បន្ថែមភាពងាយស្រួលក្នុងការជំរុញការបរិច្ចាគពីមជ្ឈដ្ឋានជុំវិញតាមរយៈ KHQR និងលេខគណនីរបស់ធនាគារ PPCBank ដើម្បីផ្តល់ការថែទាំព្យាបាលដោយឥតគិតថ្លៃ និងធានាថាកុមារគ្រប់រូបទទួលបានការថែទាំសុខភាពគ្រប់ៗគ្នា។
PPCBank ជឿជាក់យ៉ាងមុតមាំថា កុមារគ្រប់រូបសមនឹងទទួលបានសុខភាពល្អ និងសុភមង្គល។ តាមរយៈការចូលរួមយ៉ាងសកម្មបែបនេះ យើងទាំងអស់គ្នាអាចរួមចំណែកផ្លាស់ប្តូរជីវិតរបស់កុមារឱ្យកាន់តែប្រសើរឡើង ជាមួយនឹងការបរិច្ចាគទាំងអស់ មិនថាតិច ឬច្រើនក្តី ការចូលរួមចំណែករបស់អ្នកជាអនាគតថ្មីសម្រាប់កុមារ។