Skip to main content

អបអរសាទរអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅប្រទេសកូរ៉េខាងត្បូងពីប្រូម៉ូសិនឥណទានរថយន្ត PPCBank!

ភ្នំពេញ, ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2024 – ធនាគារ PPCBank រំភើបរីករាយក្នុងការប្រកាសអ្នកមានសំណាងពីរនាក់ ដែលឈ្នះរង្វាន់ដំណើរកម្សាន្តរយៈពេល 4 ថ្ងៃ ទៅប្រទេសកូរ៉េខាងត្បូង ពីប្រូម៉ូសិនឥណទានរថយន្ត។

ពិធីប្រគល់រង្វាន់នេះបានធ្វើឡើងនៅធនាគារ PPCBank ការិយាល័យកណ្តាល នៅលើមហាវិថីនរោត្តម ក្នុងរាជធានីភ្នំពេញ។ អ្នកឈ្នះបានបង្ហាញជាមួយស្លាកធ្វើដំណើរកម្សាន្តដ៏រំភើប ដែលនឹងនាំពួកគេទៅកាន់ទីក្រុងសេអ៊ូល កោះណាមី និងអេវើលែន។


ធនាគារ PPCBank មោទនភាពដែលបានចូលរួមគាំទ្រកម្មវិធី K-POP World Festival 2024

ភ្នំពេញ៖ ធនាគារ PPCBank ពិតជាមានមោទនភាពដែលបានជំរុញស្មារតីដល់អ្នកគាំទ្រ Kpop ដោយបន្តចូលរួមឧបត្ថម្ភកម្មវិធីប្រលងខ្នាតអន្តរជាតិ KPOP World Festival 2024!

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះធ្វើឡើងនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2024 នៅ Booyoung Town ដើម្បីបង្ហាញពីទេពកោសល្យ និងការប្រកួតប្រជែងច្រៀង និងរាំរបស់យុវជនកម្ពុជា ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងក្រោមការគ្រប់គ្រងរបស់ K’ve Entertainment ។


រំភើប! PPCBank ជា Main Sponsorក្នុងកម្មវិធីដំណើរកម្សាន្តគ្រួសារ Chevrolet

ភ្នំពេញ៖ PPCBank ដែលត្រូវបានទទួលស្គាល់ថាជាធនាគារមួយ ដែលផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួលបំផុត សម្រាប់អតិថិជន មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានចូលរួមឧបត្ថម្ភជា Main Sponsor នៅក្នុងកម្មវិធីដំណើរកម្សាន្តគ្រួសារ Chevrolet រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះធ្វើឡើង ក្រោមគោលបំណងបង្កើនភាពស្និទ្ធស្នាលរវាងក្រុមហ៊ុន និងអតិថិជនជាលក្ខណៈគ្រួសារ ក៏ដូចជាផ្តល់ជូននូវបទពិសោធន៍ជាក់ស្តែងក្នុងការប្រើប្រាស់រថយន្ត Chevrolet រួមជាមួយនឹងដំណើរផ្សេងព្រេងដ៏រំភើបរីករាយផងដែរ។


អនុស្សារណៈយោគយល់ថ្មីមួយរវាង PPCBank ក្រុមហ៊ុន Kosign និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC ធ្វើឲ្យការទូទាត់ប្រាក់កម្ចី របស់អតិថិជនមានភាពងាយស្រួល

ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៖ ធនាគារ PPCBank រួមជាមួយដៃគូយុទ្ធសាស្រ្តរបស់ខ្លួន គឺក្រុមហ៊ុន Kosign និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីសម្រួលដល់ការសងប្រាក់កម្ចីរបស់អតិថិជនកាន់តែងាយស្រួល តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ PPCBank ។


ឱកាសពិសេសសម្រាប់ដំណាច់ឆ្នាំ 2024! ទទួលបានការប្រាក់ខ្ពស់ 5.67% ជាមួយគណនីសន្សំមានកាលកំណត់ ជាប្រាក់រៀល នៅ PPCBank

ដើម្បីអបអរដំណាច់ឆ្នាំ 2024 ក៏ដូចជាលើកកម្ពស់ការសន្សំជាប្រាក់រៀល ធនាគារ PPCBank បានបង្កើតនូវកម្មវិធីប្រ៉ូម៉ូសិនពិសេស “5.6.7” ដោយលោកអ្នកគ្រាន់តែបើក គណនីសន្សំមានកាលកំណត់ជាប្រាក់រៀល សម្រាប់រយៈពេល 5ខែ 6ខែ ឬ7ខែ នឹងទទួលអត្រាការប្រាក់ដ៏ទាក់ទាញ 5.67% ក្នុងមួយឆ្នាំ។ ការផ្តល់ជូននេះ សម្រាប់តែការបើកគណនីសន្សំ តាម PPCBank Mobile App ឬ smartBiz តែប៉ុណ្ណោះ។


PPCBank ពង្រីកវិសាលភាពផ្តល់សេវាកម្មដល់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង រួមជាមួយការបន្តលើកកម្ពស់សុខុមាលភាពនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤៖ PPCBank ដែលត្រូវបានទទួលស្គាល់ថាជាធនាគារមួយ ដែលផ្តល់ជូន ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួលបំផុតសម្រាប់អតិថិជន បាននិងកំពុងបន្ត លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅទីជនបទ ទន្ទឹមនឹងការពង្រីកសេវាកម្ម របស់ខ្លួននៅក្នុងប្រទេសកូរ៉េ។ នៅក្នុងគំនិតផ្តួចផ្តើមនាពេលថ្មីៗនេះ ធនាគារបានសហការជាមួយ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរចំនួន ៣៦៥នាក់ ក្នុងខេត្តកំពត កំពង់ស្ពឺ និងកណ្តាល។ សកម្មភាពទំនួលខុសត្រូវសង្គមនេះ នឹងត្រូវបានអនុវត្តជាបន្តទៀតផងដែរនៅឆ្នាំ២០២៥។


ការផ្តល់ជូនពិសេសពីឥណទានរថយន្ត PPCBank ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល!

ចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងរថយន្តក្នុងក្តីស្រមៃ និងដំណើរកម្សាន្តដ៏រីករាយរបស់លោកអ្នក!

កាន់តែងាយស្រួល និងចំណេញជាងមុន ជាមួយឥណទានរថយន្តរបស់ធនាគារ PPCBank ដែលមានអត្រាការប្រាក់ចាប់ផ្តើមត្រឹមតែ 9.99% និងលក្ខខណ្ឌដែលអាចបត់បែនទៅតាមតម្រូវការអតិថិជនបានរហូតដល់ 108 ខែ
មិនតែប៉ុណ្ណោះ លោកអ្នកគ្រាន់តែដាក់ស្នើឥណទានរថយន្តឥឡូវនេះ នឹងមានឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូងទៀតផង!


PPCBank សហការជាមួយក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូង ផ្តល់ការពិនិត្យសុខភាព និងថ្នាំព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋខ្វះខាត

PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានសហការជាថ្មីម្តងទៀត ជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរចំនួន៣៦៥នាក់ ក្នុងខេត្តកំពត កំពង់ស្ពឺ និងកណ្តាល នាថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤


ទទួលបានរថយន្តក្នុងក្តីស្រមៃ និងឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ!

តើអ្នកត្រៀមខ្លួនសម្រាប់ដំណើរកំសាន្តដ៏ពិសេសនេះហើយឬនៅ?

ឥឡូវនេះក្តីស្រមៃរបស់លោកអ្នកនឹងក្លាយជាការពិត ដោយគ្រាន់តែស្នើឥណទានរថយន្តនៅសាខាណាក៏បានដែលនៅជិតលោកអ្នកបំផុត ចាប់ពី 20,000ដុល្លារ ឡើងទៅ លោកអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ នារដូវរងារខាងមុខនេះ សម្រាប់មនុស្ស 2នាក់ ទាំងដំណើកម្សាន្ត និងការស្នាក់នៅ។ ដំណើរកម្សាន្តក្នុងក្តីស្រមៃជាមួយទេសភាពដ៏អស្ចារ្យនៃទីក្រុងសេអ៊ូល និងកោះណាមីដ៏គួរឱ្យភ្ញាក់ផ្អើល ព្រមទាំងបទពិសោធន៍ដ៏រំភើបមិនអាចបំភ្លេចបាននៃកន្លែងកម្សាន្ត Everland!


បើកគណនីរហ័ស PPCBank តាមកម្មវិធី PPCBank Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទនៅប្រទេសកូរ៉េខាងត្បូង

ដំណឹងល្អ សម្រាប់បងប្អូនខ្មែរនៅប្រទេសកូរ៉េខាងត្បូង!
ឥឡូវនេះលោកអ្នកអាចបើកគណនីរហ័ស PPCBank តាមកម្មវិធី PPCBank Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទនៅប្រទេសកូរ៉េខាងត្បូង។


ឈ្នះរៀងរាល់សប្តាហ៍! ទូទាត់បែបឌីជីថលជាមួយពាណិជ្ជករអនឡាញរបស់ធនាគារ PPCBank មានឱកាសឈ្នះទឹកប្រាក់ $50

ចុងឆ្នាំកាន់តែរំភើបជាមួយឱកាសឈ្នះទឹកប្រាក់ $50 ចំនួន 10 រង្វាន់ ជារៀងរាល់សប្តាហ៍! សម្រាប់ប្រ៉ូម៉ូសិននេះ លោកអ្នកគ្រាន់តែធ្វើការទូទាត់ជាមួយពាណិជ្ជករអនឡាញ របស់ធនាគារ PPCBank តាមរយៈ PPCBank Mobile App នឹងមានសំណាងក្លាយជា អ្នកឈ្នះរង្វាន់ទឹកប្រាក់ $50 ចូលទៅក្នុងគណនីរបស់ខ្លួន។ ការផ្តល់ជូននេះ មានចាប់ពីថ្ងៃទី1 ខែវិច្ឆិកា រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។


ធនាគារ PPCBank ចូលរួមអបអរសាទរ “ទិវាសន្សំអាស៊ានឆ្នាំ២០២៤”

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការលើកកម្ពស់សារៈប្រយោជន៍នៃការសន្សំប្រាក់ និងលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប ឲ្យមានការកសាងអនាគតហិរញ្ញវត្ថុកាន់តែរឹងមាំ ធនាគារ PPCBank មានមោទនភាពដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃព្រឹត្តិការណ៍ ទិវាសន្សំអាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី៣១ ខែតុលា នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “សារៈសំខាន់នៃការសន្សំប្រាក់ តាំងពីវ័យកុមារ”