Skip to main content

បញ្ចុះតម្លៃលើសេវាផ្ញើប្រាក់ពីក្រៅស្រុកមកធនាគារភីភីស៊ីប៊ែង

សេវាផ្ងើប្រាក់ចូលតាមប្រព័ន្ធ​ SWIFT ពិតជាមានសារៈសំខាន់ជាងពេលណាទាំងអស់ដោយសារតែស្ថានភាពបច្ចុប្បន្នដែលមនុស្សទាំងអស់គ្នាមានការលំបាកមិនអាចធ្វើដំណើរឆ្លងប្រទេសជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដោយងាយស្រួល។

ដូចនេះគ្រួសារ​​ មិត្តភក្ដិ ឬអ្នកទិញទំនិញពីអ្នកអាចផ្ញើរលុយមកអ្នកជាមួយកម្រៃសេវាដ៏ល្អបំផុតសម្រាប់លោកអ្នក។​​


រយៈពេល៖​ រហូតដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១


ធនាគារភីភីស៊ឹប៊ែង ជួយជំរុញកាន់តែខ្លាំងដើម្បីប្រទេសកម្ពុជាគ្មានគ្រាប់មីន នៅឆ្នាំ ២០២៥

ការបរិច្ចាគរបស់អ្នកគ្រប់កាក់សេននឹងជាការចូលរួមបោះជំហ៊ានទៅមុខដ៏មានសក្ដានុពល ​​ ​ដើម្បី សម្រេច គោលដៅ ប្រទេសកម្ពុជា គ្មានគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ នៅឆ្នាំ2025​។ ដោយរងការ វាយប្រហារដោយសង្គ្រាមអស់រយៈពេលជិត 30ឆ្នាំប្រទេសកម្ពុជា ត្រូវបានគេ ប៉ាន់ស្មានថាមាន គ្រាប់សំណល់ជាតិផ្ទុះ ពីសង្គ្រាមប្រមាន 4-6 លានគ្រាប់។​ ជួយ សង្គ្រោះជីវិតប្រជាជន និងកុមារកម្ពុជា ដទៃទៀត ដោយចូលរួម បរិច្ចាគតាមរយៈ​កម្មវិធី ធនាគារចល័តភីភីស៊ីប៊ែង។


ទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសពី Pizza Company

លោកអ្នកនឹងទទួលបាននូវប័ណ្ណទឹកប្រាក់ចំនួន 3$ ពេលទូទាត់ដោយប្រើ ប័ណ្ណវីសា ធនាគារភីភីស៊ីប៊ែងដែលមានមុខងារ Contactless រាល់ការចំណាយចាប់ពី 20$ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។


រយៈពេលប្រម៉ូសិន

ការផ្ដល់ជូនចាប់ពីថ្ងៃទី 1ខែមិថុនា ទៅដល់ថ្ងៃទី 2 ខែកក្កដាឆ្នាំ2021​


ធនាគារភីភីស៊ីប៊ែសាខាជ្រោយចង្វារ បើកបម្រើសេវាកម្មជាធម្មតាឡើងវិញ

សាខាជ្រោយចង្វារ របស់ធនាគារភីភីស៊ីប៊ែង បើកបម្រើសេវាកម្មធនាគារទូទៅជាធម្មតាឡើងវិញ ជូនអតិថិជនចាប់ពីថ្ងៃទី 10 ខែឧសភា ឆ្នាំ202 1។
ធនាគារយើងនៅតែគោរពតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាដល់សុវត្ថិភាពអតិថិជនរបស់យើងជានិច្ច។ សូមសហការជាមួយយើង និងរក្សាសុខសុវត្ថិភាពឲ្យបានល្អ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 023 909 909 / 096 3 909 909


PPCBank បើកដំណើរការសាខាទាំងអស់ឡើងវិញចាប់ពីថ្ងៃទី6ខែឧសភា

ស្របតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល PPCBank រីករាយនឹងបើកដំណើរការសាខាទាំងអស់ឡើងវិញដើម្បីបម្រើដល់អតិថិជនចាប់ពីថ្ងៃទី 6 ខែឧសភា ឆ្នាំ 2021 នេះតទៅ លើកលែងតែ 2 សាខា៖ សាខាទួលគោក សាខាជ្រោយចង្វារ និងសាខាខេត្តកណ្តាល។

ចំនែកឯម៉ោងប្រតិបត្តិការគឺនៅតែបន្តបម្រើអតិថិជនដូចកាលមុនពេលបិទខ្ទប់។ ហើយប្រសិនបើមានចម្ងល់ លោកអ្នកអាចទាក់ទងតាម ហ្វេសប៊ុក Messenger ឬទាក់ទងមក 096 3 909 909 / 023 909 909។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៏អ្នកជាថ្មីម្តងទៀត។ ជូនពរអ្នកប្រកបដោយសុវត្ថិភាព!

បើចង់ដឹងពីម៉ោងប្រតិបត្តិការនៅតាមសាខានានា សូមចុចទីនេះ!


PPCBank សាខារាជធានីភ្នំពេញបើកដំណើរការឡើងវិញ

ស្របតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ធនាគារ PPCBank មានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងដល់អតិថិជនថា សាខារាជធានីភ្នំពេញចំនួន 9 បើកដំណើរការជាធម្មតាចាប់ពីថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 តទៅ៖


ធនាគារភីភីស៊ីប៊ែងនឹងបើកបម្រើជូនអតិថិជននៅសាខាកណ្តាលអំឡុងពេលបិទខ្ទប់នៅទីក្រុងភ្នំពេញ

សូមគោរពជូនអតិថិជនធនាគារភីភីស៊ីប៊ែង!

ស្របតាមសេចក្តីសម្រេចនៃការបិទខ្ទប់នៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដែលបានប្រកាសដោយប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី 17 ខែមេសា ឆ្នាំ2021 (លេខ 50 ស ស រ) ធនាគារសូមជម្រាបជូនដំណឹងថា ចាប់ពីថ្ងៃទី 19 ខែមេសា ឆ្នាំ2021 រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់៖


បង់ប្រាក់កម្ចីធនាគារ PPCBank របស់អ្នកតាមវីងដោយសុវត្ថិភាព

តើអ្នកមានអារម្មណ៍ថាចេញក្រៅដោយមិនមានសុវត្ថិភាព ឬក៏ធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីមកបង់ប្រាក់កម្ចី ជាពិសេសក្នុងអំឡុងពេលកូវីដនេះទៀតមែនទេ? កុំបារម្ភទៀតអី យើងអាចជួយអ្នកបានតើ!

ឥលូវនេះ អ្នកអាចបង់ប្រាក់កម្ចីរបស់អ្នកតាមរយៈកម្មវីធីទូរស័ព្ទវីង និងភ្នាក់ងាររបស់វីងច្រើនជាង 5,000 ទីតាំងទូទាំងប្រទេស។

ប្រតិបត្តិការបង់ប្រាក់កម្ចីរហូតដល់ 2,500ដុល្លារ ឬ 10,000,000រៀល ក្នុង 1 ថ្ងៃ។


ប់ើកដំណើរការឡើងវិញ​ ធនាគារភីភីស៊ីប៊ែង សាខាផ្សារដើមគចាប់ពីថ្ងៃទី 05 ខែមេសា 2021

គោរពជូនអតិថិជនធនាគារភីភីស៊ីប៊ែង!
សាខាផ្សារដើមគរបស់ធនាគារភីភីស៊ីប៊ែង បើកបម្រើសេវាកម្មធនាគារទូទៅឡើងវិញ ជូនអតិថិជនចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីបានសម្អាតសម្លាប់មេរោគយ៉ាងម៉ត់ចត់។
ធនាគារយើងនៅតែគោរពតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាដល់សុវត្ថិភាពអតិថិជនរបស់យើងជានិច្ច។ សូមសហការជាមួយយើង និងរក្សាសុខសុវត្ថិភាពឲ្យបានល្អ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 023 909 909 / 096 3 909 909។


សេចក្តីប្រកាសការប្តូរម៉ោងធ្វើប្រតិបត្តិការ

ស្របតាមសេចក្តីសម្រេចរបស់សាលាក្រុងភ្នំពេញស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ 19 នៅក្នុងរាជធានីភ្នំពេញ ធនាគារ PPCBank ធ្វើការផ្លាស់ប្តូរម៉ោងប្រតិបត្តិការធនាគារនៅ ការិយាល័យកណ្តាល សាខាអូរឬស្សី សាខាផ្សារដើមគ និងសាខាមហាវិថីព្រះសីហនុ ទៅជាម៉ោង 8 ព្រឹក ដល់ 6ល្ងាចវិញ រហូតដល់មានការជូនដំណឹងជាថ្មី។

ផ្នែកបម្រើសេវាអតិថិជនតាមទូរស័ព្ទ និងសេវាធនាគារចល័ត នៅតែបន្តបម្រើអតិថិជនគ្រប់ពេល។ សូមអរគុណចំពោះការធ្វើប្រតិបត្តិការធនាគារ និងសហការជាមួយយើង!


គ្រាន់តែគិតក៏រំភើបដែរ! មិនបាច់សងថ្លៃកម្ចីរបស់អ្នករយៈពេល​ដល់ទៅ2ខែ​!

បង់កម្ចីរបស់អ្នក​តាមរយៈភ្នាក់ងារ ទ្រូម៉ាន់នីថ្ងៃនេះ អ្នក​នឹងអាចមានឱកាស​ទទួលបានការបង់ប្រាក់កម្ចីរបស់ អ្នកដោយក្រុមហ៊ុនទ្រូម៉ានី​ហ្វ្រីៗរយៈពេល ២ ខែ។​ សម្រាប់អតិថិជនធនាគារភីភីស៊ីប៊ែង​ដែលបានប្រើប្រាស់សេវាបង់ប្រាក់កម្ចីតាមភ្នាក់ងារទ្រូម៉ាន់នីនឹងត្រូវបានទទួលការចូលរួមចាប់ឆ្នោតផ្សងសំណាង។

ហើយអ្វីដែលកាន់តែពិសេសនោះ លោកអ្នកក៏អាចបង់ប្រាក់កម្ចី PPCBank តាម TrueMoney Wallet ដោយ Free សេវារហូតដល់ចុងខែឧសភា។

ដៃគូរបស់យើង​ (ក្រុមហ៊ុនទ្រូម៉ានី)​​​នឹង​ជ្រើសរើស​យក​អ្នកឈ្នះរង្វាន់ម្នាក់ក្នុងមួយខែ​ ដែលអ្នកឈ្នះរង្វាន់នឹងទទួលបាន ការបង់សងកម្ចីដោយឥតគិតថ្លៃរយៈពេល២ខែជាមួយទឹកប្រាក់រហូតដល់300ដុល្លារ​ក្នុងមួយខែ។​​ ទទួលយកភាពអស្ចារ្យឥឡូវនេះ។​