Skip to main content

ធនាគារ PPCBank ប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាធនាគារ ឲ្យកាន់តែខិតជិតអតិថិជនក្នុងខេត្តសៀមរាប

សៀមរាប៖​​ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២៖ ដោយស្របតាមយុទ្ធសាស្ត្រពង្រីកវិសាលភាពនៃការនាំយក សេវាធនាគារឲ្យកាន់តែខិតជិតអតិថិជន ធនាគារ PPCBank នៅថ្ងៃនេះ បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគារថ្មីដ៏ទំនើប នៅក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាប។ ការផ្លាស់ប្តូរទីតាំងចាស់មក កាន់ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ២៧៥ ផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ អគារថ្មីនេះផងដែរត្រូវបានសាងសង់ឡើងតាមស្តង់ដារ អន្តរជាតិ ជាមួយនឹងទី​កន្លែងសម្រាប់បម្រើសេវាអតិថិជន និងចំណតយានយន្តធំទូលាយ ដែលបង្កភាព ងាយស្រួលជាងមុនដល់អតិថិជន។


ធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា ចុះហត្ថលេខាជាដៃគូ ផ្តល់ឥណទាន រហូតដល់៩០% នៃតម្លៃគេហដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា បានធ្វើការចុះហត្ថលេខាជាដៃគូ ក្នុងការផ្តល់ឥណទានគេហដ្ឋានជូនដល់អតិថិជនជាមួយ ទំហំកម្ចីរហូតដល់៩០% និងរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ។


ធនាគារ PPCBank រៀបចំកម្មវិធីពិនិត្យ និងវះកាត់ភ្នែកឥតគិតថ្លៃជូន ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ PPCBank សហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) រៀបចំកម្មវិធីពិនិត្យ និងព្យាបាលភ្នែកឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ខ្វះខាតរាប់រយនាក់ ដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកកន្ទុយថ្លែន ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២២”។


កាន់តែអស្ចារ្យ! ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតលើសេវាធនាគារចល័តជំនាន់2.5 របស់​​​PPCBank អតិថិជនអាចបើកគណនីដោយខ្លួនឯង (e-KYC) និងទូទាត់បានគ្រប់ធនាគារ (KHQR)

ភ្នំពេញថ្ងៃទី11 ខែមេសា ឆ្នាំ2022​៖​​​​ ធនាគារ ​​​PPCBank បានដាក់ចេញនូវកំណែទម្រង់ថ្មីដ៏ សំខាន់មួយនៃសេវាធនាគារ​​ចល័តរបស់ខ្លួន ដើម្បីផ្ដល់នូវការធ្វើប្រតិបត្តិការកាន់តែមាន ភាពងាយស្រួលជាងមុន។


ការដេញថ្លៃ ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃសាខាថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែងខេត្តសៀមរាប

១.   គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ​ ភីភីស៊ីប៊ែង «ខេត្តសៀមរាប»

F រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២

(រយៈពេលខច្រើនបំផុត ២ ខែ កន្លះ)


ទូទាត់ភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាមួយធនាគារភីភីស៊ីប៊ែង ដោយឥតគិតថ្លៃសេវា!

ថ្ងៃទី​ 24 ខែកុម្ភះ ឆ្នាំ2022 រាជធានីភ្នំពេញ ធនាគារភីភីស៊ីប៊ែង បាន​សហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន ដ៏ងាយស្រួល រហ័ស និងឥតគិតថ្លៃសេវា សម្រាប់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ឬគ្រឹះស្ថាននានា!


ធនាគារភីភីស៊ីប៊ែង បានដាក់សម្ពោធអគារថ្មីមួយនៅសាលាបឋមសិក្សាទន្លេអុំ

ធនាគារភីភីស៊ីប៊ែង បានសម្ពោធ​អគារ​ថ្មី​មួយ​មាន​បន្ទប់​រៀនចំនួន 5 សម្រាប់​សិស្ស​សាលា​បឋមសិក្សា​ទន្លេ​អុំ។ អគារនេះត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022។ ធនាគារភីភីស៊ីប៊ែង បានចូលរួមឧបត្ថម្ភសាងសង់អគារសិក្សានេះឡើង ក៏ព្រោះយល់ឃើញថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលជួយជំរុញសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងធ្វើឳ្យសីលធម៌សង្គមមានភាពប្រសើរ។


ទូទាត់ទំនិញនៅហាង Jiffy ជាមួយប័ណ្ណ PPCBank Visa នឹងទទួលបានប័ណ្ណសាច់ប្រាក់ 1 ដុល្លារ

តើអ្នកណាខ្លះចូលចិត្តទិញទំនិញនៅហាង Jiffy?
ឥឡូវនេះ រាល់ពេលទិញទំនិញពីហាង Jiffy ជាមួយប័ណ្ណ PPCBank Visa contactless លោកអ្នកនឹងទទួលបានប័ណ្ណសាច់ប្រាក់ 1 ដុល្លារភ្លាមៗ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់អស់ពីស្តុក។

កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ប័ណ្ណសាច់ប្រាក់អស់ពីស្តុក


ធនាគារ PPCBank និង អង្គការ APOPO ប្រគល់ត្រលប់ដីលើកទីពីរបន្ទាប់ពី ការបោសសម្អាតមីន

ខេត្តសៀមរាប ប្រទេសកម្ពុជា ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2022 – នេះជាលើកទី2ហើយដែលធនាគារភីភីស៊ីប៊ែង បានសហការជាមួយអង្គការ កណ្ដុរហិតមីន APOPO ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់មីននៅ លើដីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ពិធីប្រគល់ដីលើកទី២នេះ កាន់តែពិសេសជាងនេះទៅ ទៀត ដោយថវិការឧបត្ថម្ភប្រតិបត្តិការ ឆ្នាំ 2021 ដែលមានការចូលរួមពីអតិថិជននិងក្រុមការរបស់ធនាគារយើង។ ដែលការរួមចំណែកពីសំណាកសប្បុរសជនទាំងអស់បានធ្វើឲ្យមូលនិធិសរុបកើនឡើងដល់ មួយម៉ឺនដុល្លារ។


ទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងឆ្នាំ 2022 សម្រាប់អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត PPCBank

ការធ្វើឱ្យធនាគារមានភាពងាយស្រួល គឺជាចក្ខុវិស័យដ៏មុះមុតរបស់ពួកយើង។ ជាមូលហេតុដែលយើងមាន សេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវការអាប់ដេតថ្មីចំពោះកម្មវិធីទូរស័ព្ទចល័ត PPCBankដូចដែលយើងស្វាគមន៍ឆ្នាំ2022។ អត្ថប្រយោជន៍សំខាន់ក្នុងចំណោមមុខងារ ថ្មីៗគឺជាអ្វីដែលគេ ស្គាល់ថាជា “ការចុះឈ្មោះដោយខ្លួនឯង”។