Skip to main content

ភីភីស៊ីប៊ែង ឧបត្ថម្ភមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ដើម្បីលើក កម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ

ដើម្បីអបអរសាទរការផ្លាស់ប្តូរវប្បធម៌ដ៏ស្រស់បំព្រងនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ធនាគារ ភីភីស៊ីប៊ែង មានក្តីសោមនស្ស រីករាយ ក្នុងការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ក្នុងនាមជា Gold Sponsor។


ការផ្តល់ជូនពិសេសរាល់ការទូទាត់ជាមួយ Visa contactless នៅផ្លូវល្បឿនលឿន ព្រះសីហនុ

រីករាយជាមួយការបញ្ចុះតម្លៃ 2 ដុល្លារ ភ្លាមៗរាល់ពេលទូទាត់នៅច្រកល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយ PPCBank Visa Contactless សម្រាប់ការទូទាត់ចាប់ពី 10 ដុល្លាឡើងទៅ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូត ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2023។


រីករាយកម្មវិធីសន្សំ “Be My Valentine” ទទួលបានការប្រាក់រហូតដល់ 5.90% ក្នុងរយៈពេលខ្លី

ប្រ៉ូម៉ូសិនពិសេសៗមិនទាន់ចប់នៅឡើយទេ ពីធនាគារ PPCBank!

កម្មវិធីសន្សំ “Be My Valentine” របស់ធនាគារ PPCBank ផ្តល់ជូនលោកអ្នកនូវការសន្សំប្រាក់រយៈពេលខ្លី ត្រឹមតែ3ខែ 6ខែ 9ខែ ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់គួរជាទីពេញចិត្ត។ បើកគណនី សន្សំមានកាលកំណត់តាម PPCBank Mobile ឥឡូវនេះ ដើម្បីទទួលបាន​ការប្រាក់ខ្ពស់រហូតដល់ 5.90% ក្នុងមួយឆ្នាំ។ ប្រ៉ូម៉ូសិនផ្តល់ជូនពីថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2023នេះ រហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2023 តែ ប៉ុណ្ណោះ។

សូមកុំឲ្យឱកាសពិសេសកន្លងផុតទៅឲ្យសោះ!

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយរបស់លោកអ្នក នៅក្នុង អំឡុងពេលប្រ៉ូម៉ូសិននេះ។ !


អបអរសាទរការចូលកាន់តំណែងរបស់នាយកប្រតិបត្តិថ្មីនៃធនាគារ PPCBank

ធនាគារ PPCBank មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសតែងតាំងលោកLEE Jin Young ជានាយកប្រតិបត្តិថ្មី ដែលមានប្រសិទ្ធភាពចាប់ពីដើមខែមករា ឆ្នាំ២០២៣ នេះ តទៅ។


លោក LEE Jin Young មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុរយៈពេលជាង២៥ឆ្នាំ។ លោកបានប្រឡូកក្នុងវិស័យនេះ ដោយទទួលបន្ទុកលើ ផ្នែកផ្សេងៗ រួមមាន ការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសាជីវកម្ម ការគ្រប់គ្រងមូលធន វិនិយោគ និងមូលបត្រ ការគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត ផ្នែកឌីជីថល ផ្នែកហានិភ័យ ផ្នែក អតិថិជនទូទៅ និងប្រតិបត្តិការរបស់សាខា។


PPCBank KHQR មានមុខងារពិសេសមួយ ដែលអ្នកគួរដឹង!

ឥឡូវនេះ PPCBank KHQR បានបង្ហាញមុខងារពិសេសមួយ ហៅថា “KHQR Payment Notification” ដែលអាចឲ្យម្ចាស់អាជីវកម្មទទួលបានសារជូនដំណឹងភ្លាមៗរាល់ប្រតិបត្តិការរបស់អតិថិជន។


ទទួលប្រាក់ផ្ញើពីក្រៅប្រទេសមកធនាគារ PPCBank តាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃសេវា

ដំណឹងល្អសម្រាប់អតិថិជន ដែលទទួលប្រាក់ផ្ញើពីក្រៅប្រទេសទូទាំងពិភពលោកជា រូបិយបណ្ណដុល្លារ មកធនាគារ PPCBank តាមរយៈប្រព័ន្ធ SWIFT។


រកឃើញអ្នកឈ្នះរង្វាន់ថេប្លេត Samsung Galaxy Tab S8 ពីកម្មវិធី “ដាក់ប្រាក់សន្សំ” នៅធនាគារ PPCBank សាខាពោធិ៍ចិនតុង

ធនាគារ PPCBank នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៣នេះ បានធ្វើការប្រគល់រង្វាន់ធំ ថេប្លេត Samsung Galaxy Tab S8 ដល់អតិថិជនដែលមានសំណាងចំនួន ៣រូប ពីកម្មវិធី “ដាក់ប្រាក់សន្សំ” នៅធនាគារ PPCBank សាខាពោធិ៍ចិនតុង


ពិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅធនាគារ PPCBank សាខាពោធិ៍ចិនតុង ដែលមាន អាសយដ្ឋាន ផ្ទះលេខ ៤៦អា ៤៦បេ ៤៦សេ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ប្រ៉ូម៉ូសិន Lucky Day 3.6.9 នៅតែបន្តផ្តល់ជូនរហូតដល់ថ្ងៃទៅ០២ មីនា ២០២៣!

ដើម្បីសម្តែងការអរគុណចំពោះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ក៏ដូចជាចូលរួម អបអរក្នុងឱកាសចូលឆ្នាំថ្មី Lunar New Year 2023 ធនាគារ PPCBank សម្រេចបន្តប្រ៉ូម៉ូសិន Lucky Day 3.6.9 ជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ 6.90% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ2023។ ការផ្តល់ជូនពិសេសនេះសម្រាប់តែការបើកគណនីសន្សំមានកាល កំណត់តាម PPCBank Mobile ប៉ុណ្ណោះ។*

សូមបញ្ជាក់ថា ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំ ណាមួយរបស់លោកអ្នក នៅក្នុងអំឡុងពេលប្រ៉ូម៉ូសិននេះ។


បើកទំព័រឆ្នាំ ២០២៣! PPCBank ស្វាគមន៍នាយកប្រតិបត្តិថ្មី ស្របពេល សម្ពោធសាខាពោធិ៍ចិនតុង ដោយផ្តល់ជូនរង្វាន់សន្ធឹកសន្ធាប់

រាជធានីភ្នំពេញ៖ ធនាគារ PPCBank ស្វាគមន៍ឆ្នាំថ្មី និងនាយកប្រតិបត្តិថ្មីរបស់ខ្លួន គឺលោក LEE Jin Young ស្របពេលបើកសម្ពោធសាខាពោធិ៍ចិនតុង ដែលជាទីតាំងថ្មី ប្តូរមកពីទីតាំងចាស់សាខាទឹកថ្លា។ ជាមួយនឹងការសម្ពោធទីតាំងថ្មី ធនាគារក៏មានផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន ផងដែរ សម្រាប់ការអញ្ជើញមកបើកគណនីសន្សំ ឬគណនីសន្សំថេរនៅទីតាំងថ្មី ជាមួយទឹកប្រាក់ត្រឹមតែ ៣៣៣ដុល្លារ ឬគណនីសន្សំមានកាលកំណត់ ជាមួយទឹកប្រាក់ត្រឹមតែ ៥០០ដុល្លារ។


PPCBank និង KOSIGN ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីនាំយកសេវាធនាគារទៅកាន់កម្រិតថ្មីមួយទៀត

ភ្នំពេញ៖ ធនាគារ PPCBank និងក្រុមហ៊ុន KOSIGN បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្ម ដើម្បីផ្ដល់ជូនបទពិសោធន៍សេវាធនាគារឌីជីថលកាន់តែប្រសើរឡើង សម្រាប់អតិថិជនជាលក្ខណៈបុគ្គល និងសាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងការនាំនូវភាពរីកចម្រើនលូតលាស់ រវាងធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា គឺធនាគារ PPCBank និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ KOSIGN។


និស្សិតវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ទទួលបានឱកាស ហាត់ការនៅធនាគារ PPCBank

ភ្នំពេញ៖ ធនាគារ PPCBank បានផ្តល់ឱកាសដល់និស្សិតកំពុងសិក្សា និងទើបរៀនចប់ ទទួលបាននូវបទ ពិសោធន៍ជាក់ស្តែងក្នុងវិស័យធនាគារ តាមរយៈកិច្ចសហការថ្មីមួយ ជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និង គណនេយ្យ (IFA)។


ធនាគារ PPCBank ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ PPIU ដើម្បីផ្តល់ការអភិវឌ្ឍន៍វិជ្ជាជីវៈ ក្នុងវិស័យធនាគារដល់និស្សិត

ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២​៖ ធនាគារ PPCBank និងសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងផ្សារភ្ជាប់ រវាងកម្មវិធីបណ្តុះបណ្តាល ជាមួយនឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការផ្តល់ឱកាសហាត់ការដល់សិស្ស និស្សិត នៅក្នុងស្ថាប័ន ធនាគារ។