បញ្ចុះតម្លៃ $5 ភ្លាមៗពី Nham24 សម្រាប់ការទូទាត់តាមរយៈ PPCBank PAY
ដើម្បីជាការអបអរសាទរដល់កិច្ចសហការថ្មីនេះ រាល់អតិថិជនដែលប្រើប្រាស់ PPCBank PAY ដើម្បីទូទាត់ការកុម៉្មង់អាហារតាមកម្មវិធី (App) នឹង ទទួលបានការបញ្ចុះតម្លៃ $5 ភ្លាមៗ។
ដើម្បីជាការអបអរសាទរដល់កិច្ចសហការថ្មីនេះ រាល់អតិថិជនដែលប្រើប្រាស់ PPCBank PAY ដើម្បីទូទាត់ការកុម៉្មង់អាហារតាមកម្មវិធី (App) នឹង ទទួលបានការបញ្ចុះតម្លៃ $5 ភ្លាមៗ។
ធនាគារ PPCBank ផ្ដល់ជូនប្រ៉ូម៉ូសិនពិសេសលើការបើកគណនីសន្សំមានកាលកំណត់ ជាប្រាក់រៀល ដើម្បីឆ្លើយតបនឹងតម្រូវការរយៈពេលខ្លីរបស់អតិថិជន។លោកអ្នកនឹងទទួល បានអត្រាការប្រាក់ខ្ពស់រហូតដល់ 7.00% សម្រាប់រយៈពេលត្រឹមតែ 6ខែ ប៉ុណ្នោះ។
ផ្តល់ជូនចាប់ពីថ្ងៃទី 25 ខែកញ្ញា រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ២០២៣។
រីករាយជាមួយការផ្តល់ជូនប្រ៉ូម៉ូសិនដ៏ពិសេស “សួស្តីខែកញ្ញា” ពីធនាគារ PPCBank!
សន្សំរយៈពេលខ្លី ប៉ុន្តែទទួលបានអត្រាការប្រាក់ខ្ពស់បំផុត! លោកអ្នកគ្រាន់តែបើកគណនី សន្សំជាប្រាក់ដុល្លារសម្រាប់រយៈពេលត្រឹមតែ 4ខែ 6ខែ ឬ 9ខែ តាម PPCBank Mobile App ឬ smartBiz លោកអ្នកនឹងរីករាយជាមួយអត្រាការប្រាក់រហូតដល់ 6.60% ក្នុងមួយឆ្នាំ!
ការផ្តល់ជូនចាប់ពីថ្ងៃទី4 ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2023 និងសម្រាប់តែការបើកគណនីតាមរយៈ PPCBank Mobile App ឬ smartBiz តែប៉ុណ្ណោះ។
** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយ នៅក្នុងអំឡុងពេលប្រ៉ូម៉ូសិននេះ។
ដើម្បីកុំឲ្យខកខានឱកាស សូមបើកគណនីសន្សំជាមួយ PPCBank ឥឡូវនេះ!
ធនាគារ PPCBank អបអរសាទរគម្រប់ខួប 15 ឆ្នាំ ដែលបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។ រហូតមកទល់ពេលនេះ PPCBank បានក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាដែលមានសាខាចំនួន 23 និងម៉ាស៊ីនអេធីអឹម 72 គ្រឿងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន។ ភាពរីកចម្រើន និងវឌ្ឍនភាពទំាងនេះមិនអាចសម្រេចបាននោះឡើយប្រសិនបើគ្មានការជឿទុកចិត្ត និងការគាំទ្រពីអតិថិជន និងដែគូសហការជាច្រើន ដែលបានចូលរួម ចំណែកយ៉ាងសកម្មក្នុងការពង្រីកវិសាលភាពនៃភាពជោគជ័យរបស់ធនាគារ បន្ថែមលើការខិតខិប្រឹងប្រែងបម្រើសេវាអតិថិជនរបស់បុគ្គលិកយើង។
ធនាគារ PPCBank បានដាក់ដំណើរការសេវាទូទាត់ឆ្លងប្រទេសជាមួយធនាគារពាណិជ្ជធំជាងគេចំនួនពីររបស់ប្រទេសថៃគឺធនាគារ Krungsri និង Krungthai។ ភាពជាដៃគូនេះ បានអនុញ្ញាតឲ្យពាណិជ្ជកររបស់ធនាគារ PPCBank អាចទទួល យកការទូទាត់ពីអតិថិជនរបស់ធនាគារទាំងពីរនេះតាមរយៈ ប្រព័ន្ធ KHQR បានយ៉ាងងាយស្រួល។
ធនាគារ PPCBank បានបន្ថែមប្រព័ន្ធសុវត្តិភាព 3D-Secure ដែលជួយបង្កើនកម្រិតសុវត្ថិភាពកាន់តែខ្ពស់សម្រាប់ប័ណ្ណវីសា PPCBank។ ប័ណ្ណវីសា PPCBanK ផ្ដល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការទូទាត់ចំណាយ ផ្សេងៗ តាមអនឡាញ ម៉ាស៊ីនឆូតកាត ឬដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹមដែលមានស្លាកសញ្ញា VISA នៅទូទាំង ពិភពលោកប្រកបដោយទំនុកចិត្ត។
ជាមួយនឹងប្រព័ន្ធសុវត្ថិភាព 3-D Secure កម្រិតខ្ពស់របស់ធនាគារ PPCBank អតិថិជនអាចជឿជាក់បានថាការទូទាត់របស់ពួកគេគឺមានការការពារ និងសុវត្ថិភាពជានិច្ច។ នៅពេលអតិថិជនធ្វើការទិញទំនិញ ពួកគេនឹងទទូលបានលេខកូដសុវត្ថិភាព OTP (One Time Password) តាមរយៈកម្មវិធី PPCBank Mobile ឬសារ SMS។ ការផ្ដល់នូវលេខកូដផ្ទៀងផ្ទាត់សុវត្ថិភាពនេះ គឺដើម្បីទប់ស្កាត់កុំឲ្យមានការលួចប្រើប្រាស់ប័ណ្ណនេះដោយគ្មានការអនុញ្ញាតពីម្ចាស់ប័ណ្ណ។ ការធ្វើឲ្យ ប្រសើរឡើងនេះ អតិថិជននឹងរីករាយក្នុងការកម្ម៉ង់ម្ហូបពី Nham 24 កក់ Grab ឬទិញទំនិញតាមអនឡាញជាច្រើនដោយសុវត្ថិភាព។
ភ្នំពេញ៖ ធនាគារ PPCBank នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះបានប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលសេវាធនាគារជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីពង្រីកវិសាលភាពនៃការបំពេញតម្រូវការជូនអតិថិជនឲ្យបានកាន់តែទូលំទូលាយថែមទៀត។ មជ្ឈមណ្ឌលថ្មីនេះ ផ្តល់ជូនការប្រឹក្សាអាជីវកម្ម ផលិតផលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) និងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ដែលជាតម្រូវការជាក់លាក់របស់អតិថិជនឯកជន ជាមួយនឹងផលិតផល និង សេវាកម្មពេញលេញរបស់ធនាគារ PPCBank រួមមានដូចជាការបើកគណនីការដាក់ប្រាក់បញ្ញើសន្សំ ការផ្តល់ប្រាក់កម្ចី ការទូទាត់តាមអនឡាញ ការទូទាត់ដោយផ្ទាល់តាមរយៈដៃគូធនាគារ និងផ្សេងៗជាច្រើនទៀត។
១. គោលបំណង
ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ ភីភីស៊ីប៊ែង «ច្បារអំពៅ»
F រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
(រយៈពេលច្រើនបំផុត ៣ ខែ)
ភ្នំពេញ៖ ធនាគារ PPCBank សហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) នាព្រឹកថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះពិនិត្យ វាស់ភ្នែក និងចែកជូនវ៉ែនតាដោយឥតគិតថ្លៃដល់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ប្រមាណជិត ១,៦០០នាក់ ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២៣” របស់ធនាគារ PPCBank។
ភ្នំពេញ៖ ធនាគារ PPCBank បានប្រកាសដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួន ដោយបានចូលរួមសហការជាមួយធនាគារ Jeonbuk Bank ដែលជាធនាគារដ៏ធំមួយរបស់ ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេស ទាំងទៅ និងមកកម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូង តាមរយៈកម្មវិធី PPCBank Mobile។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូងតាមរយៈកម្មវិធី PPCBank Mobile។
អតិថិជនទាំងអស់ដែលប្រើប្រាស់កម្មវិធី PPCBank Mobile អាចផ្ទេរប្រាក់ទៅអ្នកទទួលផល ដែលមានគណនីនៅធនាគារ Jeonbuk Bank បានយ៉ាងឆាប់រហ័ស ងាយស្រួល និងតម្លៃ សេវាទាប ព្រមទាំងរីករាយជាមួយបទពិសោធន៍ផ្ទេរប្រាក់ដ៏រលូន និងសុវត្ថិភាពខ្ពស់ទៅកាន់ប្រទេសកូរ៉េផងដែរ។
ថ្ងៃពុធហើយ តោះកុម៉្មង់ម្ហូបតាម foodpanda បញ្ចុះតម្លៃពិសេស!
រីករាយជាមួយការបញ្ចុះតម្លៃ 50% សម្រាប់ការកុម៉្មង់ទៅយកផ្ទាល់នៅហាង (Pick Up Order) រៀងរាល់ថ្ងៃពុធ ដោយគ្រាន់តែទូទាត់ជាមួយ PPCBank Visa card នៅលើ foodpanda app ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023 ឬរហូតដល់អស់ពីស្តុក។ អតិថិជនទទួលបានការបញ្ចុះតម្លៃរហូតដល់ 5$ ក្នុងមួយលើក និងអាចកុម៉្មង់បាន 2 លើកក្នុងមួយខែដោយប្រើលេខ Voucher កូដ៖ VISA4PU ។
ធនាគារ PPCBank តែងតែផ្ដល់នូវសេវាកម្មដ៏សំបូរបែប ងាយស្រួល និងល្អឥតខ្ចោះជូនអតិថិជនហើយឥឡូវនេះយើង មានអ្វីថ្មីនិងកាន់តែមានភាពបត់បែនបន្ថែមទៀត ដោយអតិថិជនអាចចូលសម្រាករង់ចាំក្នុង Plaza Premium Lounges មុនពេលចេញដំណើរនៅក្នុងអាកាសយានដ្ឋានដោយគ្រាន់តែប្រើប័ណ្ណវីសា PPCBank។
អ្វីដែលកាន់តែពិសេសទៀតនោះគឺ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 25% រៀងរាល់ពេលប្រើប្រាស់ ប័ណ្ណវីសា PPCBank សម្រាប់ការសម្រាករង់ចាំនៅក្នុង Plaza Premium Lounges នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។