Skip to main content

ធនាគារភ៊ីភ៊ីស៊ីប៊ែង ទន្ទឹងរង់ចាំឆ្នាំ ២០២១ បន្ទាប់ពីលទ្ធផលល្អប្រសើរជាងការរំពឹងទុកក្នុងឆ្នាំ ២០២០

ការចុះបញ្ជីផ្សារហ៊ុនក្នុងស្រុកនិងកំណើនប្រាក់បញ្ញើ ១៥ ភាគរយក្នុងចំណោមចំណុចសំខាន់ផ្សេងៗ។

ថ្ងៃចន្ទ ២៨ ខែធ្នូ ឆ្នាំ២០២០​ – ធនាគារភ៊ីភ៊ីស៊ីប៊ែងប្លាស់ប្ដូរទីតាំងទៅដូនពេញ។​​​​ សាខាផ្សារថ្មីដែលស្ថិតនៅប្រសព្វមហាវិថីមុនីវង្សនិងកម្ពុជាក្រោមបានប្លាស់ប្ដូរទៅជិតមន្ទីរពេទ្យល្បីមួយ​ហើយបានដាក់ឈ្មោះសាខានោះថា ធនាគារភ៊ីភ៊ីស៊ីប៊ែងសាខាកាល់ម៉ែត។ ការប្ដូរទីតាំងនេះនឹងធ្វើឲ្យវត្តមានធនាគាររីកដុះដាលខ្លាំងឡើងដោយ ស្ថិតនៅកណ្ដាលទីក្រុង ផ្ដល់ភាពងាយស្រួលដល់អតិថិជន​ក្នុងការធ្វើប្រត្តិបត្តការធនាគារ។​


បញ្ជីឈ្មោះអ្នកឈ្នះរង្វាន់ Voucher ទឹកប្រាក់ $10 ដែលបានចូលរួមលេងកម្មវិធីរចនារបាំងមុខ

សូមចូលរួមអបអរសាទរ! យើងបានរកឃើញរបាំងមុខដែលប្រិយមិត្តគាំទ្រច្រើនជាងគេហើយ!

សូមពិនិត្យមើលខាងក្រោម ប្រសិនបើឃើញឈ្មោះអ្នក មានន័យថាអ្នកបានឈ្នះរង្វាន់ Voucher ទឹកប្រាក់ $10 សម្រាប់ប្រើប្រាស់នៅហាងនំ Fuwari Cake Shop. សូមមកបើករង្វាន់នៅការិយាល័យកណ្ដាលធនាគារ PPCBankHead Office ចាប់ពីថ្ងៃទី28 ដល់ថ្ងៃទី31 ធ្នូ ឆ្នាំ2020 (8am -5pm).
(8ព្រឹក-5ល្ងាច)។ ពេលមកដល់ សូមទំនាក់ទំនងទៅលោក អ៊ុំ ពុធារ៉ា តាមរយៈទូរស័ព្ទលេខ 093 213 143 ។


សន្សំបន្ថែម ៨% ពីការកក់សណ្ឋាគារក្នុងស្រុកដោយប្រើប័ណ្ណវីសា PPCBank

គោលការណ៍នៃប្រូម៉ូសិន​

  • សន្សំបន្ថែម ៨% ពីការកក់សណ្ឋាគារក្នុងស្រុកដោយប្រើប័ណ្ណវីសា
  • ចុះតម្លៃ៣% សំរាប់កញ្ចប់ធ្វើដំណើរនៅលើ Agoda


ធនាគារភ៊ីភ៊ីស៊ីប៊ែងផ្ដល់ដើមទុនដល់ក្រុមហ៊ុនអង្ករអាយប៊ិស ផលិតស្រូវដែលជួយអភិរក្សសត្វព្រៃ

ធនាគារភ្នំពេញពាណិជ្ជ ម.ក (ភ៊ីភ៊ីស៊ីប៊ែង) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមួយជាមួយក្រុមហ៊ុនអង្ករអាយប៊ិស (IBIS Rice) ដើម្បីបង្កើនការលក់ស្រូវ ។ ក្រុមហ៊ុននេះ គាំទ្រដល់កសិករខ្នាតតូចឱ្យដាំស្រូវផ្កាម្លិះសរីរាង្គ ជួយរកចំណូល សម្រាប់កសិករឲ្យបានខ្ពស់ និងជួយអភិរក្សប្រភេទសត្វ ដែលជិតផុតពូជ។


ការផ្លាស់ប្ដូរម៉ោងប្រតិបត្តិការ សាខាមហាវិថីព្រះសីហនុ

អតិថិជន PPCBank ជាទីគោរព!

ដោយសារការកែប្រែស្ថានភាពថ្មីៗនេះ ចាប់ពីថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២០ សាខាព្រះសីហនុរបស់ ធនាគារភ៊ីភ៊ីស៊ីប៊ែង នឹងបើកដំណើរការដូចខាងក្រោម៖
ច័ន្ទ ដល់ សុក្រៈ ៨ ព្រឹក ដល់ ៤ រសៀល
សៅរ៍ៈ ៨ ព្រឹក – ១២ រសៀល

ធនាគារភ៊ីភ៊ីស៊ីប៊ែង តែងតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់៖ គ្រប់សាខារបស់យើងមានការសំអាតសម្លាប់មេរោគជាប្រចាំនិងហ្មត់ចត់។​ ​បុគ្គលិករបស់យើងតម្រូវឲ្យពាក់ ម៉ាស និងរបាំងមុខការពារ និងលាងសម្អាតដៃញឹកញាប់។

សុវត្ថិភាពនិងភាពងាយស្រួលរបស់អតិថិជនយើងគឺជាកត្តាចម្បងដែលយើងយកចិត្តទុកដាក់ខ្ពស់។

សូមលោកអ្នក មានសុវត្ថិភាពជានិច្ច!
សូមអរគុណចំពោះការប្រើប្រាស់សេវារបស់យើង!


យុទ្ធនាការក្នុងការបរិច្ចាគ ដើម្បីទិញវ៉ាក់សំាងប្រឆាំង Covid-19 ជូនប្រជាជនកម្ពុជា (បិទការបរិច្ចាគ)

ជាមួយគ្នានឹងប្រមុខរាជរដ្ឋាភិបាល យើងបានបង្កើតយុទ្ធនាការក្នុងការបរិច្ចាគពីបងប្អូនទាំងអស់គ្នាដើម្បីទិញវ៉ាក់សំាងប្រឆាំង Covid-19 ជូនប្រជាជនកម្ពុជា។

ឈ្មោះគណនី: DONATION FOR COVID-19 VACCINATION

លេខគណនី (៛): 1-120-00033104-7
លេខគណនី ($): 1-120-00033092-0

សម្រាប់ព័ត៌មានបន្ថែម យើងនៅទីនេះសម្រាប់លោកអ្នក 24/7 តាមរយៈ Live Chat ឬទូរស័ព្ទលេខ 096 3 909 909/023 909 909។


សុវត្ថិភាព និងផាសុកភាពរបស់អតិថិជនជាជម្រើសទី១របស់យើង

ជូនចំពោះអតិថិជនជាទីគោរព!
យើងសង្ឃឹមថា ដើមសប្ដាហ៍របស់លោកអ្នកចាប់ផ្ដើមដោយរលូន។
សុវត្ថិភាព និងផាសុកភាពរបស់អតិថិជនទាំងអស់ជាអ្វីដែលយើងគិតគូរបំផុត។ ជាមួយវិធានការបង្ការកូវីដ-១៩ (Covid-19) យើងបានបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់សាខា ព្រមទាំងការិយាល័យកណ្ដាលរបស់ធនាគារ PPCBank កាលពីចុងសប្ដាហ៍កន្លងទៅ។
ហើយគ្រប់សាខាតាមខេត្តទាំងអស់របស់យើងក៏នឹងត្រូវបាញ់ថ្នាំសម្លាប់មេរោគដែរ នៅចុងសប្ដាហ៍ខាងមុខនេះ។


ទិញ១ថែមមួយសម្រាប់អតិថិជនប្រើប្រាស់​ប័ណ្ណវីសា contactless នៅCarl’s Jr

ការផ្តល់ជូនពិសេស
ទិញ១ថែម១* នៅពេលដែលលោកអ្នកទូទាត់ដោយប្រើប្រាស់ប័ណ្ណវីសា contactless នៅថ្ងៃសៅរ៍ និងថ្ងៃច័ន្ទ (*សម្រាប់មឺនុយដែលផ្តល់ជូន)

កាលបរិច្ឆេទ
ចាប់ពីថ្ងៃទី​ ២៨ វិច្ឆកា – ដល់ថ្ងៃទី៣១​ ធ្នូ ២០២០ ឬអស់ពីស្តុក


ការអនុវត្តការរក្សាអនាម័យមុនចូលធ្វើប្រតិបត្តិការក្នុងបរិវេណធនាគារ

ដោយយោងតាមស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ធនាគារសុំការអនុញ្ញាតនិងការសហការដោយក្ដីអនុគ្រោះពីសំណាក់អតិថិជនទាំងអស់ក្នុងការរឹតបន្តឹងនៃការអនុវត្តការរក្សាអនាម័យ ដែលធ្វើឡើងដោយភ្នាក់ងារយើងខ្ញុំមុនពេលលោកអ្នកអញ្ជើញចូលក្នុងបរិវេណធនាគារដូចខាងក្រោម៖

  • អតិថិជនទាំងអស់តម្រូវឲ្យពាក់ម៉ាស់ការពារ មុននឹងចូលធ្វើប្រត្តិបត្តិការធនាគារ
  • អតិថិជនទាំងអស់តម្រូវឲ្យធ្វើការវាស់ស្ទង់កម្តៅ មុននឹងចូលធ្វើប្រត្តិបត្តិការធនាគារ




បញ្ចុះតម្លៃ៣ដុល្លាពី foodpanda ចំពោះការទូទាត់ដោយប្រើប័ណ្ណវីសា PPCBank

ការផ្តល់ជូនពិសេស (អស់ពីស្តុក)

ទទួលបានការបញ្ចុះតម្លៃ ៣ ដុល្លារភ្លាមៗជាមួយប័ណ្ណវីសា របស់ធនាគារ​ PPCBank សម្រាប់ការបញ្ជាទិញចាប់ពី ៧ ដុល្លារនិងរក្សាទុកប័ណ្ណវីសាជាវិធីទូទាត់ចំបង។


កាលបរិច្ឆេទ

25 វិច្ឆកា​ – 31 ធ្នូ 2020 ឬអស់ពីស្តុក


ចំណាប់អារម្មណ៍ដ៏ខ្លាំងសម្រាប់ដំណាក់កាលទី២នៃការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មជាសាធារណៈឆ្លុះបញ្ចាំងពីទំនុកចិត្តលើដំណើរការអាជីវកម្ម និងស្ថេរភាពរបស់ PPCBank

(ភ្នំពេញថ្ងៃទី៨ខែតុលាឆ្នាំ២០២០) ធនាគារ PPCBank បានប្រកាសពីការបោះផ្សាយជាសាធារណៈនូវសញ្ញាបណ្ណសាជីវកម្មដំណាក់កាលទី២ ដោយជោគជ័យនៅក្នុងសន្និសីទសារព័ត៌មាន ចំពោះការចុះបញ្ជីសញ្ញាបណ្ណដែលប្រារព្វធ្វើឡើងនៅផ្សារមូលបត្រកម្ពុជា (CSX) ។


អតិថិជន និងបុគ្គលិករបស់ធនាគារ PPCBank ចូលរួមបរិច្ចាគដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់

ដោយមានការបរិច្ចាគដ៏សប្បុរសពីអតិថិជន បុគ្គលិក និងធនាគារ PPCBank ផ្ទាល់ យើងបានប្រមូលប្រាក់បានប្រមាណ ១០,០០០ ដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់ និងបាត់ដំបងដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សម្រាប់បេសកកម្មទាំងពីរ យើងអាចចូលរួមបរិច្ចាគដល់ជនរងគ្រោះនូវទឹកបរិសុទ្ធសរុបចំនួន ៤០០ធុង (២០ លីត្រ/ធុង) មីចំនួន ៨៥០កេស ត្រីខចំនួន ៦០០យួរ និងទឹកត្រីចំនួន ១០០យួរ។