Skip to main content

ធនាគារភីភីស៊ឹប៊ែង ជួយជំរុញកាន់តែខ្លាំងដើម្បីប្រទេសកម្ពុជាគ្មានគ្រាប់មីន នៅឆ្នាំ ២០២៥

កាលបរិច្ឆេទ: June 9, 2021

ការបរិច្ចាគរបស់អ្នកគ្រប់កាក់សេននឹងជាការចូលរួមបោះជំហ៊ានទៅមុខដ៏មានសក្ដានុពល ​​ ​ដើម្បី សម្រេច គោលដៅ ប្រទេសកម្ពុជា គ្មានគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ នៅឆ្នាំ2025​។ ដោយរងការ វាយប្រហារដោយសង្គ្រាមអស់រយៈពេលជិត 30ឆ្នាំប្រទេសកម្ពុជា ត្រូវបានគេ ប៉ាន់ស្មានថាមាន គ្រាប់សំណល់ជាតិផ្ទុះ ពីសង្គ្រាមប្រមាន 4-6 លានគ្រាប់។​ ជួយ សង្គ្រោះជីវិតប្រជាជន និងកុមារកម្ពុជា ដទៃទៀត ដោយចូលរួម បរិច្ចាគតាមរយៈ​កម្មវិធី ធនាគារចល័តភីភីស៊ីប៊ែង។

ការផ្ដល់ត្រឡប់ ទៅដល់កិច្ចការងារសង្គម​គឺជាការចូលរួមដ៏មាន តម្លៃខ្ពស់បំផុត ក្នុងនាមជា ក្រុមហ៊ុនឯកជន ក្នុងស្រុក ដែលគាំទ្រដល់ប្រតិបត្តការសម្អាតសំណល់ជាតិផ្ទុះ​ផ្ដល់ត្រឡប់នូវឥទ្ធិពលវិជ្ជមាន ដល់ប្រជាជនដែលរស់នៅ តំបន់គ្រោះថ្នាក់ទាំងនោះមិនអាចកាត់ថ្លៃបាន។ ហេតុនេះដូចនេះយើងក៏ បានចាប់ផ្ដើម បង្កើតមូលនិធិ “Apopo Fundraising Campaign”​ ដោយធនាគារភីភីស៊ីប៊ែង​ នឹងបរិច្ចាគ1ដុល្លារ​រាល់ការបរិច្ចាគ​ 1ដុល្លាររបស់សប្បុរសជន​។

ជាក់ស្តែងណាស់ ជម្ងឺ​រាតត្បាតសាកល​បាន​បណ្ដាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូល ត្រូវរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរក៏ដូចជា សេដ្ឋកិច្ចក្រុមគ្រួសារនីមួយៗ។ ហេតុដូចនេះយើង​មានក្ដីសង្ឃឹមយ៉ាងមុតមាំថា​ប្រតិបត្តិការបោសសម្អាតមីន នឹងផ្តល់ដីកសិកម្ម​ដែលគ្មានមានហានិភ័យ ពីគ្រាប់មីនជូនកិសិករ ដើម្បីឲ្យពួកគាត់អាចបង្កបង្កើនផលដំណាំនិង ផ្គត់ផ្គង់ការរស់នៅក្នុង កាលៈទេសៈ ដ៏លំបាកនេះ ​។​

នៅឆ្នាំ2020 ជាមួយការឧបត្ថម្ភរបស់យើង និងក្រុមការងារអាប៉ូប៉ូ​បានបោសម្អាតដីប្រមាណ​2,4 ស្មើរនឹងទីធ្លាទាត់បាល់2 ដែលមានទីតាំងស្ថិត នៅ​ស្រុកវ៉ារិន ខេត្តសៀមរាប។​ ប្រតិបត្តិការនេះអាចប្រព្រឹត្ត ទៅដោយជោគជ័យដោយសារមាន កណ្ដុរអាប៉ូប៉ូចំនួន12ក្បាល និង​អ្នកដឹកនាំចំនួន15នាក់។​ អ្វីដែលពិសេស សម្រាប់កណ្ដុលអាប៉ូប៉ូគឺពួកវាត្រូវបានបង្វឹកឲ្យចេះហិតរក​ និងកាយរកត្រង់កន្លែងដែលមាន តែសារធាតុ មានជាតិផ្ទុះ មិនភ័ន្ធច្រឡំជាមួយសារធាតុលោហៈឡើយ។​

កណ្ដុរដ៏អង់អាចអាប៉ូប៉ូឈ្មោះ ម៉ាហ្កាវ៉ា បានទទួលពានរង្វាន់ “មេដាយមាសភាពក្លាហាន” ពី PDSA (People’s Dispensary for Sick Animals)។ ម៉ាហ្គាវ៉ា ត្រូវបាន​ទទួលមេដាយមាស ជាការ ផ្ដល់កិត្តិយសក្នុង “កិច្ចការជួយសង្គ្រោះជីវិត​ប្រជាជនកម្ពុជា​ និងស្វែងរកគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ”។ ​ជាមួយ បងស្រី  ម៉ាឡែន ដែលជាអ្នកដឹកនាំ​កណ្តុរម៉ាហ្គាវ៉ា ពួកគេបានបោសសម្អាតដីចំនួ​ន​ 141 ពាន់ម៉ែត្រការ៉ែ (ស្មើរនឹងទីធ្លាបាល់ទាត់ចំនួន 20)។​ បន្ទាប់ពីដីដែលបានបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ​ក្រុមការងារ អាប៉ូប៉ូ​ តែងតែរៀប ចំកម្មវិធីប្រគល់ ដីត្រឡប់ទៅ​ក្រុមគ្រួសារ ​ដែលជាម្ចាស់ដី ជាមួយការសូត្រមន្ត ជាការផ្ដល់សេចក្ដីសុខ សប្បាយក្នុង ការបន្តការរស់រៀននៅលើដីនោះ។​ 

វាជាដំណើរដែលពោរពេញទៅដោយ​មនោសញ្ចេតនាដ៏ជ្រាលជ្រៅ នៅពេលដែលបានស្ដាប់លឺរឿងរ៉ាវរបស់ អ្នកទាំងពីរដែលបានលះបង់បំពេញ ការងារដ៏មានគ្រោះថ្នាក់​ ហើយក៏ដូចជា ផលវិជ្ជមាននៃលិទ្ធផលការងារពីការ បោសសម្អាតមីននេះ ដែលទំាងនេះពិតជាបានផ្លាស់ប្ដូរជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរដ៏មិហមា។​ ក្រុមការងារអាប៉ូប៉ូ និងប្រជាកសិករខ្មែរ ត្រូវការគាំទ្រនិងជួយជ្រោមជ្រែងពីពួកយើងជាងពេលណាទាំងអស់។ រួមគ្នាដើម្បី ទទួលបានជោគជ័យ ដោយចូលទៅកាន់សេវាធនាគារ តាមទូរសព្ទចល័តរបស់ភីភីស៊ីប៊ែង ដើម្បីបរិច្ចាគ​ ហើយធនគារនឹង​ចូលរួមចំណែកបរិច្ចាគចំនួនទឹកប្រាក់ដូចដែលអ្នកទាំងអស់គ្នាចូលរួមដែរ។