Skip to main content

នៅសល់តែ១​ខែទៀតប៉ុណ្នោះសម្រាប់ការចូលរួមបរិច្ចាគដល់កណ្ដុរហិតមីនអាប៉ូប៉ូ

កាលបរិច្ឆេទ: August 13, 2021

ជម្ងឺរាតត្បាតសកលកូវីដ១៩បានធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់យើងជួយបការលំបាកជាច្រើនប៉ុន្តែប្រជាជនខ្មែរនៅខេត្តសៀមរាបភាគខាងជើងមិនត្រឹមតែទទួលផលប៉ះពាល់ពីជម្ងឺរាតត្បាតសកលទេ​ពួកគេត្រូវទទួលការគម្រាម កំហែងពី គ្រាប់មីននិងគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះថែមទៀតផង។​

ហេតុដូចនេះធនាគារភីភីស៊ីប៊ែងបានបង្កើតយុទ្ធនាការរៃអង្គាសថវិការពីសប្បុរសជនដើម្បីជួយបោសសម្អាតមីននិងគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ។​ធនាគារនឹងចូលរួមបរិច្ចាគបន្ថែម100%នៃទឹកប្រាក់ដែលទទួលបានពីការបរិច្ចាគរបស់ សប្បុរសជន។​

ទេសចរណ៏គឺជាស្នូលនៃខេត្តសៀមរាប ជម្ងឺរាត្បាតសកលបានត្រូវបានផ្អាកដំណើរការ ទាំងស្រុងនៃផ្នែកវិស័យនេះ។​ ក្រុមគ្រួសារដែលតែងតែរំពឹងទៅចំណូលពីវិស័យទេសចរណ៍បានរិះរកវិធីដើម្បីផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃដោយ ការដាំដុះដំណាំដូចជាដំឡូង​មី​ ជ្វានិងស្រូវជាដើម។​  ជាអកុសលប្រជាជនមួយចំនួននៃខេត្តនៅទទួលការគម្រាម កំហែងពីគ្រាប់មីន​និងគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះដែលជាការរារាំងអាក់ខានដល់ការ។​

អង្គការអាប៉ូប៉ូ ជាមួយកណ្ដុរហិតមីនដែលគេ​ហៅថា ‘ហេរ៉ូរ៉េត’ បាននឹងកំពុងបន្តបោសសម្អាត ដីនៅខេត្តសៀមរាប ដែលប្រជាជនអាចប្រកបរបរកសិកម្ម​ចម្រើនផល​និងធ្វើផ្ទះស្នាក់អាស្រ័យនៅលើផ្ទៃដីរបស់គាត់បានជា ធម្មតា ដោយពុំមានការភ័យខ្លាចទៀតឡើយ។​  

ធនាគារភីភីស៊ីប៊ែង ក្នុងកិច្ចការទំនួលខុសត្រូវសង្គមបានចូលរួ​មយ៉ាងមុះមុត ក្នុងការជួយគាំទ្រដល់អង្គការអាប៉ូប៉ូ ជាមួយកណ្ដុរហិតមីននិងអ្នកមើលថែកណ្ដុរ។​ ជាមួយការឧបត្ថម្ភរបស់យើងកាលពីឆ្នាំមុនអង្គការអាប៉ូប៉ូបានបោស សម្អាតគ្រាប់មីនជាច្រើនគ្រាប់លើផ្ទៃដីសរុប2,4​ហិចតា។ បន្ទាប់ពីប្រតិបត្តិការបោសសម្អាតរួច ក្រុមគ្រួសារជាកសិករម្ចាស់ដីអាចដាំដុះ រស់នៅ​ក៏ដូចជាឲ្យកូនៗរបស់ពួកគាត់ទៅរៀននៅសាលាបានជាធម្មតា។​

យើងបន្តការគាំទ្រកិច្ចការងារនេះសម្រាប់សហគមន៍នៃខេត្តសៀមរាប។ ការបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃ និងបានបរិច្ចាគដោយផ្ទាល់ទៅកាន់ អង្គការអាប៉ូប៉ូ ក្នុងការផ្គត់ផ្គង់ចំណី និងថ្នាំ ក៏ដូចជាជួយលាងសម្អាតដី សម្រាប់ ប្រតិបត្តិការដោះមីននៅខេត្តសៀមរាប។ រាល់ការបរិច្ចាគដែលអ្នកបានផ្តល់ទោះបីតិចក្តីក៏មានតម្លៃសម្រាប់ អង្គការអាប៉ូប៉ូ ។

យើងនឺងបញ្ចប់យុទ្ធនាការរៃអង្គាសថវិកាសម្រាប់អាប៉ូប៉ូ នៅខែក្រោយ អ្នកទាំងអស់គ្នានឹងចូលរួមជួយ ប្រជាជនកម្ពុជាដទៃទៀតដែលកំពុងត្រូវការជំនួយ។

លោកអ្នកអាចធ្វើការបរិច្ចាគ យ៉ាងងាយស្រួលដោយប្រើកម្មវិធីទូរស័ព្ទធនាគារភីភីស៊ីប៊ែង។​រាល់ថវិកាដែលអ្នកបានបរិច្ចាគ ធនាគារយើងនឹងចូលរួមបូកបន្ថែម១០០%។ រួមគ្នា យើងពិតជាអាចធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ប្រសើរសម្រាប់ពួកគាត់។

ការចូលរួមបរិច្ចាគរបស់អ្នកនៅថ្ងៃនេះនឹងផ្លាស់ប្តូរអនាគតរបស់បងប្អូនខ្មែរដែលត្រូវការជំនួយរបស់យើងនៅពេលនេះជាងពេលណាៗទាំងអស់។