Skip to main content

សេចក្តីជូនដំណឹងពីការចែករំលែក​ព័ត៌មាន​មូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់​ក្នុងគណនី


យោងប្រកាសរបស់ ធនាគារជាតិ នៃកម្ពុជា លេខ.ធ៧.០២០.៣៥២ ប្រ.កស្តីអំពី ការចែករំលែកព័ត៌មានឥណទាន ធនាគារ ភីភីស៊ីប៊ែង (ធនាគារ)​ សូមជូនដំណឹងដល់សាធារណៈជន គ្រប់រូបដែលជាអតិថិជនរបស់ ធនាគារ ឲ្យ​បានជ្រាបថា៖  ធនាគារ និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី​ (ស៊ីប៊ីស៊ី) ដែលជា​អ្នកផ្ដល់សេវាចែករំលែកព័ត៌មានឥណទាន នឹងធ្វើការបញ្ចូលព័ត៌មាន មូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់​ក្នុងគណនី និងចែករំលែក​ព័ត៌មាន​ទាំងនេះទៅឱ្យតតិយជន សម្រាប់គោលបំណងដូចមានចែងក្នុង​ប្រកាសស្ដីពី ការចែករំលែក​ព័ត៌មានឥណទាន។

អាស្រ័យហេតុនេះ សូមសាធារណៈជនគ្រប់រូបដែលជាអតិថិជនរបស់ ធនាគារ ​មេត្តា​សហការ​ស្របតាមប្រកាសខាងលើដោយក្តីអនុគ្រោះ។

សូមអរគុណ!