ជាមួយសេវាកម្មនេះ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណេតដែល មានភាពងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកអ្នកនឹងរីករាយក្នុងការប្រើប្រាស់កម្មវិធី smartBiz 1.5 ដែលមានសុវតិ្ថភាពខ្ពស់ ដោយយើងនឹងធនាថារាល់ព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នកស្ថិតនៅ ក្នុងដៃរបស់អ្នកតែម្នាក់ប៉ុណ្ណោះ។
អត្ថប្រយោជន៍
ត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្ដាហ៍
គ្រប់គ្រងរាល់ព័ត៌មានលម្អិតនៃប្រតិបត្តិការសាច់ប្រាក់ចេញ និងចូល
ផ្ទេរប្រាក់បានច្រើនរហូតដល់ 1,000 ដងក្នុងពេលតែមួយ នឹងកាន់តែងាយស្រួលតាមរយៈការអាប់ ឡូតតារាង excel
ផ្ទេរប្រាក់តាមកាលវិភាគដែលបានកំណត់ ផ្ទេរប្រាក់តាមពេលវេលាជាក់ស្ដែង(Real-Time Fund Transfer) ឬផ្ទេរប្រាក់បានភ្លាមៗ (Fast Transfer).ទៅកាន់គណនីធនាគារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា
កំណត់ការផ្ទេរប្រាក់មួយដង ឬប្រចាំខែ
ផ្ទេរប្រាក់ទៅកាន់គណនីធនាគារ PPCBank ផ្សេងទៀត ឬគណនីធនាគារផ្សេងទៀតនៅក្នុងស្រុក និងក្រៅស្រុក
ត្រួតពិនិត្យការទូទាត់ប្រាក់ដែលទទួលបានតាមរយៈគណនីនិមិត្ត
តែងតែផ្ដល់ជូននូវព័ត៌មានចុងក្រោយរាល់ការផ្ទេរប្រាក់
ដើម្បីដំឡើងកម្មវិធី smartBiz សូមយកមកជាមួយនូវ
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
សៀវភៅធនាគារ
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនម្ចាស់គណនី (គណនីក្រុមហ៊ុន)
វិញ្ញាបនបត្របង្កើតក្រុមហ៊ុន អាជ្ញាប័ណ្ណអាជីវកម្ម និងលិខិតបញ្ញាក់ការចុះបញ្ជីពន្ធដារ (គណនីក្រុមហ៊ុន)
ថ្លៃសេវាសម្រាប់កម្មវិធី smartBiz
ឥតគិតថ្លៃ ប្រសិនបើសមតុល្យសាច់ប្រាក់ក្នុងគណនីចរន្ត/គណនីសន្សំនៅក្នុងខែមុនរបស់លោកអ្នកមានជាមធ្យម ≥ $10,000
គិតថ្លៃ $10 ប្រសិនបើសមតុល្យសាច់ប្រាក់ក្នុងគណនីចរន្ត/គណនីសន្សំនៅក្នុងខែមុនរបស់អ្នកមានជាមធ្យម < $10,000
ចាប់ផ្តើមក្នុងពេលនេះ
ចូលទៅកាន់ smartBiz របស់ធនាគារ PPCBankតាមរយៈ
សូមមកកាន់សាខាធនាគារ PPCBank ណាមួយដែលនៅជិតលោកអ្នក នោះបុគ្គលិករបស់យើងនឹងណែនាំលោកអ្នកអំពីជំហាននានាក្នុងការដាក់ពាក្យស្នើសុំកម្មវិធី smartBiz និងឆ្លើយតបចំពោះសំណួរណាមួយដែលលោកអ្នកអាចមាន។
ដើម្បីសុវត្ថិភាព OTP និងការអនុម័តផ្ទេរប្រាក់ដោយផ្ទាល់នៅលើទូរស័ព្ទដៃ សូមទាញយកកម្មវិធី PPCBank smartBiz ពី AppStore or PlayStore ឬស្កេន។