ទូទាត់ភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាមួយធនាគារភីភីស៊ីប៊ែង ដោយឥតគិតថ្លៃសេវា!
ថ្ងៃទី 24 ខែកុម្ភះ ឆ្នាំ2022 រាជធានីភ្នំពេញ ធនាគារភីភីស៊ីប៊ែង បានសហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន ដ៏ងាយស្រួល រហ័ស និងឥតគិតថ្លៃសេវា សម្រាប់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ឬគ្រឹះស្ថាននានា!
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវបានបង្កើតឡើងសម្រាប់សុខុមាលភាព និងការការពារនិយោជិត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ វាផ្តោតលើការផ្តល់ការធានារ៉ាប់រងសុខភាព និងសន្តិសុខសង្គម ដែលជាមូលដ្ឋាន ដល់បុគ្គលិកក្នុងវិស័យឯកជន។
ធនាគារភីភីស៊ីប៊ែង គឺជាធនាគារមួយ ក្នុងចំណោមធនាគារ 8 ទៀតក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មទូទាត់ភាគទានរបស់បេឡាជាតិរបបសន្តិសុខសង្គម។ អតិថិជនអាចធ្វើការទូទាត់ភាគទាន នៅលើអនឡាញតាមរយៈកម្មវិធីទូរស័ព្ទ Mobile Banking កម្មវិធី smartBiz និងដោយផ្ទាល់នៅតាមបណ្តាសាខានានារបស់ PPCBank។ សំខាន់ទៀតនោះគឺ ការបង់ថ្លៃភាគទានតាមរយៈ PPCBank គ្រប់ទម្រង់ ប្រព្រឹត្តឡើងដោយឥតគិតថ្លៃសេវា។
ចំពោះដំណើរការទូទាត់ នៅលើឌីជីថល មានលក្ខណៈសាមញ្ញ និងសន្សំសំចៃពេលវេលា ដោយគ្រាន់តែ ចូលទៅកាន់កម្មវិធី PPCBank Mobile Banking ឬ smartBiz បន្ទាប់មកសូមជ្រើសរើស ‘ការទូទាត់វិក្កយបត្រ’ រួចជ្រើសរើសពាក្យ ‘NSSF’ ហើយបញ្ចូល ID និងចំនួនទឹកប្រាក់របស់អ្នក រួចផ្ទៀងផ្ទាត់និងបន្ត ហើយវាយចំនួននឹងទូទាត់តាមពេលវេលាជាក់ស្តែង ជាការស្រេច។
ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបទូទាត់ភាគទាន នៅលើកម្មវិធីទូរស័ព្ទ PPCBank Mobile Banking សូមទស្សនាវីដេអូខាងក្រោម