Skip to main content

រំភើប! PPCBank ជា Main Sponsorក្នុងកម្មវិធីដំណើរកម្សាន្តគ្រួសារ Chevrolet


ភ្នំពេញ៖ PPCBank ដែលត្រូវបានទទួលស្គាល់ថាជាធនាគារមួយ ដែលផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួលបំផុត សម្រាប់អតិថិជន មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានចូលរួមឧបត្ថម្ភជា Main Sponsor នៅក្នុងកម្មវិធីដំណើរកម្សាន្តគ្រួសារ Chevrolet រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះធ្វើឡើង ក្រោមគោលបំណងបង្កើនភាពស្និទ្ធស្នាលរវាងក្រុមហ៊ុន និងអតិថិជនជាលក្ខណៈគ្រួសារ ក៏ដូចជាផ្តល់ជូននូវបទពិសោធន៍ជាក់ស្តែងក្នុងការប្រើប្រាស់រថយន្ត Chevrolet រួមជាមួយនឹងដំណើរផ្សេងព្រេងដ៏រំភើបរីករាយផងដែរ។


ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា PPCBank ប្តេជ្ញាគាំទ្រដល់គំនិតផ្តួចផ្តើម នៃការលើកកម្ពស់ការចូលរួមរបស់ក្រុមគ្រួសារ ការចូលរួមនៅក្នុងសហគមន៍ និងការបង្កើតនូវអនុស្សាវរីយ៍ចងចាំដ៏ល្អដែលពុំអាចបំភ្លេចបាន។ កម្មវិធីដំណើរកម្សាន្តនេះ មានលក្ខណៈជាក្បួនរថយន្តចំនួន២៥គ្រឿង ដែលនៅក្នុងនោះមានសមាជិកចូលរួម ប្រមាណ ១០០នាក់ ធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តចន្ទបុរី ប្រទេសថៃ។

អ្នកចូលរួមមិនត្រឹមតែបានទៅទស្សនាកន្លែងទាក់ទាញជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មាន ឱកាសទទួលបានបទពិសោធន៍បើកបរសាកល្បងរថយន្ត Chevrolet ដោយសេរី ព្រមទាំងរីករាយជាមួយទេសភាពនៅតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ទៀតផង។

លោក ចំរើន រ៉ូប៊ី ប្រធានផ្នែកឥណទានរថយន្តនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានក្លាយជា Main Sponsor នៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនរថយន្ត Chevrolet ហើយក៏មានចិត្តរំភើបផងដែរ ក្នុងការគាំទ្រដៃគូសហការរបស់យើង។”

លោកបន្តទៀតថា៖ “សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្តទំនើប Chevrolet អាចធ្វើការស្នើសុំឥណទានរថយន្តពីធនាគារ PPCBank របស់យើងបាន ដោយការអនុម័តប្រាក់កម្ចីត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ជាមួយអត្រាការប្រាក់សមរម្យ និងរយៈពេលកម្ចីវែងរហូតដល់៩ឆ្នាំ”។

កម្មវិធីដំណើរកម្សាន្តនេះ បានផ្តល់ឲ្យអ្នកចូលរួមគ្រប់គ្នាបានស្គាល់រថយន្ត Chevrolet កាន់តែច្បាស់ តាមរយៈការបើកបរក្នុងចម្ងាយឆ្ងាយ ហើយក៏បានស្វែងយល់អំពីផលិតផល និងសេវាកម្មជាច្រើនប្រភេទរបស់ធនាគារ PPCBank ជាពិសេស គឺឥណទានរថយន្តនេះតែម្តង។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីនីតិវិធីនៃការស្នើសុំឥណទានរថយន្ត PPCBank សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 096 3 909 909023 909 909