Skip to main content

ឈ្នះរៀងរាល់សប្តាហ៍! ទូទាត់បែបឌីជីថលជាមួយពាណិជ្ជករអនឡាញរបស់ធនាគារ PPCBank មានឱកាសឈ្នះទឹកប្រាក់ $50


ចុងឆ្នាំកាន់តែរំភើបជាមួយឱកាសឈ្នះទឹកប្រាក់ $50 ចំនួន 10 រង្វាន់ ជារៀងរាល់សប្តាហ៍! សម្រាប់ប្រ៉ូម៉ូសិននេះ លោកអ្នកគ្រាន់តែធ្វើការទូទាត់ជាមួយពាណិជ្ជករអនឡាញ របស់ធនាគារ PPCBank តាមរយៈ PPCBank Mobile App នឹងមានសំណាងក្លាយជា អ្នកឈ្នះរង្វាន់ទឹកប្រាក់ $50 ចូលទៅក្នុងគណនីរបស់ខ្លួន។ ការផ្តល់ជូននេះ មានចាប់ពីថ្ងៃទី1 ខែវិច្ឆិកា រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។


លក្ខខណ្ឌ៖
  1. ទូទាត់ជាមួយពាណិជ្ជករអនឡាញរបស់ធនាគារ PPCBank មានដូចជា៖ ការិយាល័យច្រកចេញចូលតែមួយ (OWSU), ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC), Kess App, Ucare, Delishop, Bodia.com.kh, Atomy, Sroul Wash, E-Wash & Dry, Ebook, BookNow និង CheckInMe។

  2. រាល់ប្រតិបត្តិការចំណាយរបស់លោកអ្នក នឹងមានឈ្មោះចូលរួមចាប់រង្វាន់ ឈ្នះទឹកប្រាក់ដោយស្វ័យប្រវត្តិ។

  3. លោកអ្នកអាចឈ្នះរង្វាន់តែម្តងគត់ ក្នុងមួយសប្តាហ៍។

  4. ប្រាក់រង្វាន់នឹងត្រូវបានបញ្ចូលទៅក្នុងគណនី PPCBank របស់លោកអ្នក រៀងរាល់ថ្ងៃព្រហស្បតិ៍។

  5. ធនាគារ PPCBank សូមរក្សាសិទ្ធិ ក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីផ្តល់ជូននេះ ដោយគ្មានការជូនដំណឹងជាមុន។

  6. លក្ខខណ្ឌនានា ត្រូវបានអនុវត្ត។