Skip to main content

PPCBank ផ្តល់មធ្យោបាយហិរញ្ញវត្ថុបែបទំនើបដល់កុមារ តាមរយៈគណនីសន្សំកុមារ


PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានដាក់ដំណើរការផលិតផលថ្មីបំផុតរបស់ខ្លួននៅលើទីផ្សារ ដោយត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់កុមារឲ្យចេះគ្រប់គ្រងលុយកាក់ និងបណ្តុះទម្លាប់ចាយវាយ ត្រឹមត្រូវតាំងពីវ័យក្មេង។


គណនីសន្សំថ្មីនេះ អនុញ្ញាតឲ្យកុមារដែលមានអាយុក្រោម 17ឆ្នាំ អាចប្រើប្រាស់ សេវាធនាគារឌីជីថលដ៏ទំនើប តាមរយៈកម្មវិធី PPCBank Mobile។ នៅពេលបើកគណនី បានជោគជ័យ កុមារអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមកម្មវិធី PPCBank Mobile បានដោយខ្លួនឯង ជាមួយមុខងារមានកំណត់ ខណៈការប្រើប្រាស់នោះស្ថិតក្រោមការ គ្រប់គ្រងផ្ទាល់ពីឳពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ។

ម្ចាស់គណនីសន្សំកុមារ អាចធ្វើការពិនិត្យសមតុល្យគណនី បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់ និងទទួលប្រាក់តាម KHQR ក៏ដូចជាអាចស្នើសុំទឹកប្រាក់ពីឳពុកម្តាយបានទៀតផង។ ឳពុកម្តាយ ឬអាណាព្យាបាលអាចតាមដាន និងគ្រប់គ្រងការចំណាយរបស់កូន បានយ៉ាងងាយស្រួល ព្រមទាំងអាចកំណត់ទឹកប្រាក់ជាក់លាក់ ហើយក៏ទទួលបានសារជូនដំណឹងភ្លាមៗផងដែរ នៅពេលកូនធ្វើការផ្ទេរ ឬទូទាត់ប្រាក់លើ កម្មវិធី PPCBank Mobile របស់ពួកគេ។

គណនីសន្សំកុមារ PPCBank ត្រូវបានរចនាឡើងជាពិសេស ដើម្បីបំពេញតម្រូវការចាំបាច់ របស់ឳពុកម្តាយ និងកូនៗ ក្នុងការជំរុញឲ្យមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អប្រសើរ និងបណ្តុះផ្នត់គំនិតនៃការសន្សំប្រាក់តាំងពីក្មេង។ កុមារថែមទាំងទទួលបានការប្រាក់ រហូតដល់ 1.5% ក្នុងមួយឆ្នាំ លើការសន្សំរបស់ពួកគេ។

ស្វែងយល់បន្ថែមអំពីគណនីសន្សំកុមារ