Skip to main content


PPCBank Prestige Plus

រស់នៅសុខដុម និងសម្បូរបែប



យើងខ្ញុំមានក្តីរំភើបរីករាយ ក្នុងការអញ្ជើញលោកអ្នកមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យ និងអត្ថប្រយោជន៍ឥតដែនកំណត់ពីប័ណ្ណ PPCBank Prestige Plus ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវិល័យរបស់លោកអ្នក។

ប័ណ្ណ PPCBank Prestige Plus ផ្តល់សុវត្ថិភាព និងអត្ថប្រយោជន៍ពិសេសផ្តាច់មុខនៅគ្រប់ទីកន្លែងជុំវិញពិភពលោក រួមមានដូចជាការចូលប្រើប្រាស់សាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ការធានារ៉ាប់រងលើការធ្វើដំណើរ ការទទួលទានអាហារ និងបដិសណ្ឋារកិច្ចបែបប្រណីត ដោយប្រាកដថាលោកអ្នកនឹងទទួលបានបទពិសោធន៍រីករាយគួរជាទីពេញចិត្ត។

នៅធនាគារ PPCBank យើងផ្តល់តម្លៃលើពេលវេលា និងតម្រូវការអតិថិជនរបស់យើង។ ដូច្នេះ យើងបានបង្កើតប័ណ្ណ PPCBank Prestige Plus នេះឡើង ជាមួយនឹងលក្ខណៈពិសេសល្អផ្តាច់គេ។


ក្រុមការងារយើងខ្ញុំរង់ចាំបម្រើសេវាជូនលោកអ្នក 24/7 តាមរយៈលេខទូរស័ព្ទ
096 3 909 909 / 023 909 909

អត្ថប្រយោជន៍ពិសេស
ACCOR PLUS


ក្នុងនាមជាអ្នកប្រើប្រាស់ប័ណ្ណ PPCBank Prestige Plus លោកអ្នកនឹងក្លាយជាសមាជិករបស់ Accor Plus ដោយស្វ័យប្រវត្តិ។ លោកអ្នកនឹងរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ទៅ 50% នៅតាមសណ្ឋាគារលំដាប់ពិភពលោកចំនួន 1,000 ទីតាំង និងភោជនីយដ្ឋានប្រណីតចំនួន 1,400 ទីតាំង នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Accor Plus គឺជាកម្មវិធីផ្តល់ជូនអត្ថប្រយោជន៍ពិសេសលើការធ្វើដំណើរ ការទទួលទានអាហារ និងការស្នាក់នៅដ៏ទូលំទូលាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាសមាជិកនៃកម្មវិធីនេះ លោកអ្នកនឹងទទួលបានការផ្តល់ជូនដូចជា៖
  • ការបញ្ចុះតម្លៃរហូតដល់ 50% លើការទទួលទានអាហារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានដ៏ប្រណីត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឧ. សណ្ឋាគារ Sofitel ក្នុងខេត្តសៀមរាប និងសណ្ឋាគារ Swissotel ក្នុងប្រទេសសិង្ហបុរី។
  • ការបញ្ចុះតម្លៃ 15% លើភេសជ្ជៈនៅតំបន់អាស៊ី។
  • ការបញ្ចុះតម្លៃ 10% លើថ្លៃបន្ទប់។
  • អត្ថប្រយោជន៍ពិសេសជាច្រើនទៀត រហូតដល់ 50%។
  • លំដាប់នៃសមាជិកភាព៖ ALL Elite Silver, Accor Plus Traveler

ខ និងលក្ខខណ្ឌ៖
សូមធ្វើការចុះឈ្មោះ និងដាក់ដំណើរការ Traveler Membership របស់លោកអ្នក ដើម្បីទទួលបានប័ណ្ណសមាជិក Accor Plus។
សមាជិកភាពនេះ មានសុពលភាពរយៈពេល 12ខែ ចាប់ពីថ្ងៃដាក់ដំណើរការ។
លេខទំនាក់ទំនង: +61 299271640 | www.accorplus.com

អត្ថប្រយោជន៍ពិសេស
ដៃគូក្នុងស្រុក និងតំបន់


បង្កើនភាពស៊ីវិល័យរបស់លោកអ្នកជាមួយប័ណ្ណ PPCBank Prestige Plus ដែលជាមធ្យោបាយដ៏ល្អមួយ ក្នុងការទទួលបានការផ្តល់ជូនពិសេស លើការទទួលទានអាហារ សេវាថែទាំសុខភាព ដំណើរកម្សាន្ត និងការស្នាក់នៅផ្សេងៗ។

រីករាយជាមួយការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
  • ការទទួលទានអាហារ សេវាថែទាំសុខភាព ដំណើរកម្សាន្ត និងការស្នាក់នៅ
  • ការផ្តល់ជូនពិសេសដែលកំពុងដំណើរការ៖ អត្ថប្រយោជន៍ជាច្រើនពីធនាគារ PPCBank និងក្រុមហ៊ុន Visa ទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

ខ និងលក្ខខណ្ឌ៖
បង្ហាញ ឬទូទាត់ជាមួយប័ណ្ណ PPCBank Prestige Plus Visa របស់លោកអ្នក ដើម្បីទទួលបានការផ្តល់ជូនពិសេស។
ការផ្តល់ជូនអាចមានការប្រែប្រួល។
ចូលទៅគេហទំព័រ ឬ PPCBank mobile app ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីការផ្តល់ជូនពិសេស។

ការស្វាគមន៍
កន្លែងសម្រាកក្នុងអាកាសយានដ្ឋាន


រីករាយជាមួយការប្រើប្រាស់បន្ទប់រង់ចាំ VIP នៅអាកាសយានដ្ឋានទូទាំងពិភពលោក។ កន្លែងសម្រាកក្នុងអាកាសយានដ្ឋាននេះ នឹងផ្តល់ភាពងាយស្រួល និងអារម្មណ៍ស្រស់ស្រាយដល់លោកអ្នក និងក្រុមគ្រួសារ ក្នុងអំឡុងពេលរង់ចាំជើងហោះហើរ។

ព័ត៌មានផ្សេងទៀត៖
  • អាចចូលសម្រាកនៅបន្ទប់រង់ចាំក្នុងអាកាសយានដ្ឋាន រហូតដល់8ដងក្នុងមួយឆ្នាំ ។
  • ម្ចាស់ប័ណ្ណ ក៏អាចនាំសមាជិកគ្រួសារ ឬភ្ញៀវ ចូលសម្រាកនៅក្នុងបន្ទប់រង់ចាំនេះបានផងដែរ។

ខ និងលក្ខខណ្ឌ៖
បង្ហាញប័ណ្ណ PPCBank Prestige Plus របស់លោកអ្នក ដើម្បីចូលកន្លែងសម្រាក ក្នុងអាកាសយានដ្ឋាន។
ការចូលប្រើប្រាស់កន្លែងសម្រាកក្នុងអាកាសយានដ្ឋានដោយឥតគិតថ្លៃ ចំនួន8ដង ក្នុងមួយឆ្នាំ។
មានការបញ្ចុះតម្លៃផងដែរ សម្រាប់ការចូលប្រើប្រាស់កន្លែងសម្រាករង់ចាំ។
ចូលទៅកាន់ www.prioritypass.com/ppcbank ដើម្បីស្វែងរកទីតាំង។

ការធានារ៉ាប់រង
ធានារ៉ាប់រងលើការធ្វើដំណើរ


មិនថាលោកអ្នកត្រូវការធ្វើដំណើរកម្សាន្ត ឬធ្វើដំណើរលក្ខណៈអាជីវកម្មនោះទេជាមួយប័ណ្ណ PPCBank Prestige Plus លោកអ្នកអាចធ្វើដំណើរដោយគ្មានក្តីបារម្ភ និងប្រកបដោយទំនុកចិត្តខ្ពស់បំផុតពីដៃគូធានារ៉ាប់រងរបស់យើង គឺក្រុមហ៊ុន Forte Insurance ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា។

ផ្តល់ការធានាទៅលើ៖
  • ព្យាបាលផ្នែកវេជ្ជសាស្រ្ត
  • ជម្លៀសបន្ទាន់
  • គ្រោះថ្នាក់ដល់ជីវិត និងពិការភាពអចិន្រ្តៃយ៍
  • ការបាត់វ៉ាលិស និងការពន្យារជើងហោះហើរ

ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងភ្នាក់ងារធានារ៉ាប់រង៖
លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់៖ (+855) 089 666 797
អ៊ីម៉ែល៖ travelinsurance@forteinsurance.com

ការប្រឹក្សាយោបល់
សេវាកម្ម VISA CONCIERGE


សេវាកម្ម Visa Concierge គឺជាជំនួយការឌីជីថលផ្ទាល់ខ្លួន 24/7 និងជាមគ្គុទេសក៍ទេសចរណ៍ ដែលអាចផ្តល់ឲ្យអ្នកនូវបទពិសោធន៍ដ៏វិសេសវិសាល ជារៀងរាល់ថ្ងៃ តាមរយៈសេវាកម្ម បរិក្ខារ និងអត្ថប្រយោជន៍ពិសេសៗជាច្រើន។

ឥឡូវនេះ លោកអ្នកអាចរីករាយជាមួយការផ្តល់ជូនដូចជា៖
  • កក់ភោជនីយដ្ឋាន និងកន្លែងស្នាក់នៅបានយ៉ាងងាយស្រួល
  • ណែនាំគោលដៅទេសចរណ៍ទាក់ទាញល្បីៗ
  • ផ្តល់បទពិសោធន៍ជាមួយបរិយាកាសខាងក្រៅ និងព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញ
  • ជំនួយលើសេវាថែទាំសុខភាព អាជីវកម្ម ដំណើរកម្សាន្ត និងផ្សេងៗជាច្រើនទៀត
សេវា Visa Concierge

ស្នើសុំឥឡូវនេះ

លោកអ្នកអាចទំនាក់ទំនងបានតាមរយៈអ៊ីម៉ែល ឬតាមរយៈលេខទូរស័ព្ទនៅខាងក្រោម៖
096 3 909 909 / 023 909 909


    លក្ខខណ្ឌផ្សេងៗ

    • រាល់ការទូទាត់ទាំងអស់ ត្រូវតែធ្វើឡើងជាមួយប័ណ្ណ PPCBank Prestige Plus របស់លោកអ្នក។
    • PPCBank និងភ្នាក់ងាររបស់ខ្លួន មិនមានទំនួលខុសត្រូវ ឬពាក់ព័ន្ធចំពោះកំហុសឆ្គង ឬការផ្តល់ជូននូវសេវា និងទំនិញរបស់ពាណិជ្ជករ ដែលខុសពីអ្វីបានចែងនៅក្នុងប្រ៉ូម៉ូសិននេះឡើយ។
    • ករណីមានវិវាទកើតឡើង ចំពោះគុណភាព ឬកម្រិតសេវាណាមួយ លោកអ្នកត្រូវដោះស្រាយដោយផ្ទាល់ជាមួយពាណិជ្ជករទាំងនោះ។
    • ពាណិជ្ជករអាចមានលក្ខខណ្ឌផ្សេងៗលើការដោះដូរទំនិញ និងសេវាទាំងនោះ។
    • នៅពេលសេវាណាមួយត្រូវបានកក់ទុក ឬបញ្ជាទិញ ពាណិជ្ជករអាចសុំការអនុញ្ញាត និងធ្វើការកាត់ទឹកប្រាក់ទុកមុន ពីប័ណ្ណ PPCBank Prestige Plus Visa របស់លោកអ្នកសម្រាប់ថ្លៃសេវាទាំងនោះ។
    • ពាណិជ្ជករមួយចំនួនអាចតម្រូវឲ្យមានការកក់ប្រាក់ ឬបង់ប្រាក់ជាមុន ចំពោះថ្លៃទំនិញ និងសេវា ព្រមជាមួយគោលការណ៍នៃការលុបចោលរបស់ពួកគេ។
    • PPCBank និងភ្នាក់ងាររបស់ខ្លួន មិនមានទំនួលខុសត្រូវ ចំពោះការបាត់ ឬខូចខាតផ្សេងៗដែលកើតមានពីការដោះដូរ ឬការប្រើប្រាស់ទំនិញ និងសេវាណាមួយឡើយ។
    • ព័ត៌មានទាំងអស់ពិតជាត្រឹមត្រូវ គិតត្រឹមថ្ងៃបោះពុម្ពផ្សាយ។ PPCBank រក្សាសិទ្ធិ ផ្តាច់មុខរបស់ខ្លួនក្នុងការកែប្រែ ឬលុបចោលនូវការផ្តល់ជូន ឬលក្ខខណ្ឌផ្សេងៗ ដោយពុំចាំបាច់ជម្រាបជូនជាមុន និងដោយមិនចំពោះបុគ្គលណាម្នាក់ឡើយ ហើយសមាជិកនៃប័ណ្ណនេះ ត្រូវស្ថិតនៅក្រោម និងអនុវត្តតាមការកែប្រែទាំងនោះ។

    គម្រោងនិងការរៀបចំ
    គ្រប់គ្រងដំណើរផ្សងព្រេងពីបាតដៃរបស់អ្នក។
    • កន្លែងស្នាក់នៅ
    • សម្រាកកាយជាមួយការស្ប៉ា
    • ទីលានវាយកួនហ្គោល
    មគ្គុទ្ទេសក៍ទីក្រុង
    រុករកភាពអស្ចារ្យនៅក្នុងទីក្រុងរបស់អ្នក។
    • ជាមួយអ្នកជំនាញមគ្គុទ្ទេសក៍នៃទីក្រុង
    • ការណែនាំសម្រាប់តំបន់ដែលមានការទាក់ទាញពីទេសចរណ៍
    • សម្រាប់អ្នកធ្វើដំណើរទោល គូស្វាមីភរិយា និងគ្រួសារ
    ជំនួយសង្គ្រោះបន្ទាន់
    សេវាវេជ្ជសាស្រ្ត និងបណ្តាញជំនួយនៅទូទាំងពិភពលោក។
    • ជំនួយគ្រោះថ្នាក់
    • ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត
    • បណ្តាញជំនួយ
    ការចូលប្រើប្រាស់ដោយសកល
    បទពិសោធន៍ដ៏អស្ចារ្យជាង500 ទីក្រុង។
    • ព្រឹត្តិការណ៍និម្មិត
    • ព្រឹត្តិការណ៍និម្មិត និងបទពិសោធន៍នៅបរិយាកាសខាងក្រៅ
    • ព្រឹត្តិការណ៍វប្បធម៌ និងកីឡា