PPCBank សាខាច្បារអំពៅ ប្តូរទីតាំងថ្មី ផ្តល់នូវសេវាធនាគារដ៏ល្អឥតខ្ចោះ ជាមួយនឹងអគារការិយាល័យទំនើបទាន់សម័យ
ភ្នំពេញ៖ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានរៀបចំពិធីសម្ពោធទីតាំងថ្មី សាខាច្បារអំពៅ ស្ថិតនៅផ្ទះលេខ១៦០០ ផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងថ្មីដែលកាន់តែទំនើប ធំទូលាយ ប្រកបដោយផាសុកភាពនេះ ត្រូវបានប្រកាស បើកដំណើរការជាផ្លូវការនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank ព្រមទាំងថ្នាក់ដឹកនាំ ប្រធានគ្រប់គ្រង បុគ្គលិក និងភ្ញៀវកិត្តិយស ជាច្រើនរូប។
ការផ្លាស់មកកាន់ទីតាំងថ្មីរបស់ធនាគារ PPCBank សាខាច្បារអំពៅ គឺជាផ្នែកមួយនៃ ផែនការយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំធនាគារ ក្នុងការបង្កើតវត្តមានកាន់តែ រឹងមាំនៃសាខារបស់ខ្លួន នៅក្នុងតំបន់ទីប្រជុំជនដ៏សំខាន់ក្នុងរាជធានីភ្នំពេញ ជាមួយនឹងសាលផ្តល់ សេវាកម្មប្រកបដោយភាព ប្រណីត ចំណតរថយន្តធំទូលាយ និងម៉ាស៊ីន ATM ដ៏ទំនើប ដើម្បីសម្រួល សេចក្តីត្រូវការរបស់ អតិថិជនគ្រប់ពេលវេលា។
ការសម្ពោធទីតាំងថ្មីរបស់ធនាគារ PPCBank សាខាច្បារអំពៅ គឺដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជន ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការបន្តផ្តល់បទពិសោធន៍សេវាកម្មដ៏ទំនើប និង សម្បូរបែបជូនដល់អតិថិជនខ្លួន។ ជាមួយនឹងការបើកដំណើរការទីតាំងដ៏ថ្មីសន្លាង រួមទាំងការដាក់ឲ្យ ប្រើប្រាស់នូវកាតនិម្មិត PPCBank កាលពីពេលថ្មីៗនេះ នឹងជួយជំរុញទំនាក់ទំនងរវាងធនាគារ PPCBank និងអតិថិជន កាន់តែល្អប្រសើរជាងមុនថែមមួយកម្រិតទៀត។ បុគ្គលិកជំនាញរបស់ធនាគារ PPCBank បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព គុណភាព និងប្រតិបត្តិការ ធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនដល់អតិថិជនផងដែរ។
លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានឲ្យដឹងថា វាគឺជាកិត្តិយស និងក្តីរីករាយ ខ្លាំងបំផុត ដែលបានផ្លាស់ប្តូរមកទីតាំងដ៏សំខាន់នេះ។ លោកមានប្រសាសន៍ថា៖ “ច្បារអំពៅ ជាតំបន់ ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្ម និងសំណង់លំនៅដ្ឋានជាច្រើនកុះករ។ ជាមួយនឹងស្ពាន តភ្ជាប់ទីក្រុងរណបកោះពេជ្រ ច្បារអំពៅនឹងក្លាយជាយន្តការដ៏សំខាន់តភ្ជាប់រវាងតំបន់ខាងក្នុង និងតំបន់ ខាងក្រៅនៃរាជធានីភ្នំពេញ។”
លោកបានបន្ថែមថា៖ “ឆ្នាំ២០២៣ ជាឆ្នាំដែលលំបាក ហើយអាចនឹងលំបាកជាងនេះទៀតនៅឆ្នាំ ២០២៤។ ប៉ុន្តែនៅពេលនេះ ខ្ញុំជឿជាក់ថាស្ថាប័នហិរញ្ញវត្ថុ អាចជួយរួមចំណែកដល់ការជំរុញកំណើន សេដ្ឋកិច្ចនៅកម្ពុជាបាន។ ដូច្នេះហើយ PPCBank នឹងមិនស្ទាក់ស្ទើរ ក្នុងការវិនិយោគ ក៏ដូចជាពង្រីក វិសាលភាពរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំ២០២៤។ ការផ្លាស់ប្តូរទីតាំងសាខាច្បារអំពៅរបស់យើង គឺជា ចំណុចចាប់ផ្តើមដ៏ល្អមួយ ហើយតាមរយៈផលិតផល និងសេវាហិរញ្ញវត្ថុសម្បូរបែបរបស់យើង យើងបាន ត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រវិស័យហិរញ្ញវត្ថុ ដើម្បីជួយដល់ការរីកចម្រើននៃអាជីវកម្មនៅកម្ពុជា ដោយរាប់ចាប់ពីស្ថាប័នសាជីវកម្ម និងលក់រាយ”។
សាខាដ៏ថ្មីសន្លាងមួយនេះ នឹងធ្វើការផ្តល់ជូនអតិថិជន ក៏ដូចជាដៃគូអាជីវកម្ម ជាមួយផលិតផល និង សេវាកម្មធនាគារយ៉ាងពេញលេញដូចជា គណនីបញ្ញើសន្សំ សន្សំមានកាលកំណត់ ធុរកិច្ច និងធនាគារ សាជីវកម្ម ឥណទានអាជីវកម្មខ្នាតតូច និងមធ្យម កម្ចីឯកត្តបុគ្គល កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវាសម្រាប់ក្រុមហ៊ុនតាមអ៊ីនធឹណិត “smartBiz” និងផ្សេងៗជាច្រើនទៀត ដែលសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ PPCBank ក្នុងការផ្តល់សេវាកម្មប្រកប ដោយភាពច្នៃប្រឌិត ហើយដែលផ្តោតសំខាន់ទៅលើអត្ថប្រយោជន៍អតិថិជនជាចម្បង ជាពិសេសនោះគឺ ផលិតផលប្រាក់បញ្ញើសន្សំរបស់ PPCBank ផ្តល់នូវអត្រាការប្រាក់ខ្ពស់បំផុតនៅលើទីផ្សារ ព្រមទាំង ផលិតផលដែលមានលក្ខណៈពិសេសៗជាច្រើនទៀត។
ដើម្បីអបអរសាទរពិធីបើកសម្ពោធទីតាំងថ្មី សាខាច្បារអំពៅ ធនាគារ PPCBank បានធ្វើការប្រគល់រង្វាន់ ជូនជ័យលាភីកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លីស្ដីពី “សម្រស់ទឹកដីកម្ពុជា” ដោយជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន៤លានរៀល លេខ២ទទួលបាន២លានរៀល និងលេខ៣ទទួលបាន១លាន រៀល។
សូមបញ្ជាក់ផងដែរ ទីតាំងថ្មីរបស់ធនាគារ PPCBank សាខាច្បារអំពៅ នឹងបម្រើសេវាជូនអតិថិជន ជារៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល និងថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។ ជាមួយនឹងសាខាចំនួន២៣ទីតាំង នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយ ចំនួន ធនាគារ PPCBank បានខិតខំប្រឹងប្រែងបម្រើប្រជាជនកម្ពុជា ដើម្បីផ្តល់នូវប្រតិបត្តិការធនាគារ ប្រចាំថ្ងៃកាន់តែងាយស្រួល។ តាមរយៈទីតាំងថ្មីនេះ អតិថិជននៅក្នុងតំបន់ច្បារអំពៅនឹងទទួលបាន ផលិតផល និងសេវាកម្មដ៏គួរឲ្យចាប់អារម្មណ៍ ព្រមទាំងរីករាយបទពិសោធន៍សេវាធនាគារដ៏ល្អឥតខ្ចោះ រាល់ពេលប្រើប្រាស់ផងដែរ៕