ការបញ្ជ្រាសបញ្ហាបរិស្ថាននិងប្តូរបម្រែបម្រួលអាកាសធាតុ ចាប់ផ្តើមពីយើងទាំងអស់គ្នា
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2021 - PPBank បានឧបត្ថម្ភទឹកប្រាក់ចំនួន 3,000 ដុល្លារអាមេរិក ដោយសហការជាមួយក្រសួងបរិស្ថាន សម្រាប់ព្រឹត្តិការណ៍ “ដាំដើមឈើ និងទីក្រុងស្អាតឆ្នាំ 2021”។ ពិធីនេះធ្វើឡើងនៅវិទ្យាល័យព្រែកត្នោត ខេត្តកំពត ដែលមានក្រុម ការងាររបស់ធនាគារ PPCBank ចំនួន ១៧នាក់ បានដាំដើមឈើចំនួន ២០០ដើម។ ការឧបត្ថម្ភនេះ មិនត្រឹម តែជា ផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ធនាគារចំពោះទំនួលខុសត្រូវសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាស សម្រាប់បុគ្គលិក របស់យើងក្នុងការសហការ និងធ្វើការកាន់តែល្អជាមួយគ្នាជាក្រុមផងដែរ។
នាយកស្ដីទីធនាគារភីភីស៊ីប៊ែងសាខាកំពត លោក ស៊ឹង ឧត្តម មានប្រសាសន៍ថា “វាជាការពិត ដែលដើមឈើគឺជាប្រភពនៃជីវិតចម្បងសម្រាប់ជីវចម្រុះ។ ដើមឈើថ្មីទាំងនេះ មិនត្រឹមតែជួយផ្តល់ខ្យល់អាកាសបរិសុទ្ធសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងការពារយើងពីគ្រោះធម្មជាតិ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែប្រារព្ធឡើង ដើម្បីយើងដាំ ដើមឈើ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់សិស្សសាលា ព្រោះថាក្មេងជំនាន់ក្រោយ នឹងរៀនស្រឡាញ់ បរិស្ថាន និងថែរក្សាវាគ្រប់ទីកន្លែងដែលពួកគេទៅ”។
វាជាថ្ងៃចុងសប្តាហ៍ដ៏រីករាយ និងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមការងាររបស់ធនាគារ PPCBank ខណៈដែលការឧបត្ថម្ភរបស់យើង រួមជាមួយនឹងក្រុមហ៊ុនផ្សេងៗ បានអនុញ្ញាត ឱ្យដាំដើមឈើសរុបចំនួន 3,000 ដើមនៅក្នុង និងជុំវិញវិទ្យាល័យព្រែកត្នោត។ ខណៈពេលដែល យើងទាំងអស់គ្នាចូលរួមចំណែកក្នុងការផ្លាស់ប្តូរអាកាសធាតុតាមរយៈការប្រើប្រាស់របស់យើង។ លោកបានបន្ថែមថា ទម្លាប់ ការផ្តួចផ្តើមគំនិតបែបនេះមិនត្រឹម តែជួយផ្លាស់ប្តូរការប្រែប្រួល អាកាសធាតុនោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការយល់ដឹងតាមរយៈការជំរុញបុគ្គល និងក្រុមហ៊ុនឯកជនឱ្យចាប់ផ្តើមធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ”។
PPCBank កំពុងទន្ទឹងរង់ចាំរឿងដ៏អស្ចារ្យទាំងអស់ដែលយើងកំពុងរៀបចំ សម្រាប់អតិថិជន របស់យើងក្នុងឆ្នាំ 2022 ក៏ដូចជាគម្រោង CSR ដែលយើងបានគ្រោងទុក ដែលនឹងរួមចំណែក ដល់សង្គមឡើងវិញ។ ការគាំទ្ររបស់យើង នឹងសង្ឃឹមថានឹងលើកទឹកចិត្តអ្នកផ្សេងទៀត ឱ្យចូលរួមកាន់តែច្រើនជាមួយនឹងគម្រោងដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ម្ចាស់ជំនួយនិងអ្នកដែលមានក្តីរំភើបរីករាយក្នុងការឃើញលទ្ធផលនៃការបរិច្ចាគរបស់ពួកគេចំពោះ “យុទ្ធនាការរៃអង្គាសប្រាក់ APOPO” របស់ធនាគារ PPCBank ដែលបានបញ្ចប់ កាលពីខែមុន យើងនឹងរៀបចំព្រឹត្តិការណ៍ “ប្រគល់ដីលើកទីពីរ” របស់យើងនៅខេត្តសៀមរាប ក្នុងខែមករា ឆ្នាំ 2022។ សូមរង់ចាំតាមដានគេហទំព័ររបស់យើង និងទំព័រ Facebook សម្រាប់ការបង្ហោះថ្មីៗ។ យុទ្ធនាការបរិច្ចាគ និងវិភាគទានរបស់អ្នកនឹងផ្តល់ជាគុណតម្លៃដល់សង្គមយើងទាំងអស់គ្នា។