Skip to main content

ឥឡូវនេះអតិថិជនដែលប្រើប័ណ្ណ CSS អាចដកប្រាក់បាននៅគ្រប់ម៉ាស៊ីន ATM របស់ធនាគារ PPCBank!


អតិថិជនដែលប្រើប័ណ្ណ CSS អាចដកប្រាក់បាននៅតាមបណ្តាម៉ាស៊ីន ATM ទាំងអស់​របស់ PPCBank ជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារ ជាមួយការគិតថ្លៃសេវាតិចបំផុត។

តើ Cambodian Shared Switch (CSS) ជាអ្វី?

Cambodian Shared Switch (CSS) គឺជាគម្រោងកាតក្នុងស្រុក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ CSS ត្រូវបានរចនាឡើងដើម្បីផ្តល់នូវទំនាក់ទំនងអន្តរកម្ម និងអន្តរប្រតិបត្តិការក្នុងចំណោមស្ថាប័នសមាជិក CSS។

តើអ្វីទៅជាប្រភេទប្រតិបត្តិការដែលអ្នកកាន់ប័ណ្ណ CSS អាចធ្វើនៅលើម៉ាស៊ីន ATM របស់ PPCBank?

ម្ចាស់ប័ណ្ណ CSS អាចធ្វើប្រតិបត្តិការលើម៉ាស៊ីន ATM របស់ PPCBank ដូចខាងក្រោម៖

  • ដក​ប្រាក់
  • បោះពុម្ពរបាយការណ៍ប្រតិបត្តិការ
  • ផ្ទេរប្រាក់អន្តរធនាគារ
  • ផ្លាស់ប្តូរកូដ PIN
  • មើលសមតុល្យ

តម្លៃសេវា:

ប្រភេទប្រតិបត្តិការ ATMតម្លៃ*
ដក​ប្រាក់1,500 រៀល (សមមូល $0.38)
មើលសមតុល្យ500 រៀល (សមមូល $0.13)
បោះពុម្ពរបាយការណ៍ប្រតិបត្តិការ500 រៀល (សមមូល $0.13)
ផ្លាស់ប្តូរកូដ PIN500 រៀល (សមមូល $0.13)
ផ្ទេរប្រាក់អន្តរធនាគារ
≤ 4,000,000 រៀល (សមមូល $1,000)800 រៀល (សមមូល $0.13)
≤ 20,000,000 រៀល (សមមូល $5,000)800 រៀល (សមមូល $0.13)
≤ 40,000,000 រៀល (សមមូល $10,000)800 រៀល (សមមូល $0.13)