វ៉េសស្ទឺនយូញៀន គឺជាសេវាហិរញ្ញវត្ថុមួយដែលអនុញ្ញាតឲ្យលោកអ្នកផ្ញើប្រាក់តាមអនឡាញ ឬដោយផ្ទាល់បាន។
រាល់ការផ្ទេរប្រាក់ទាំងអស់ ត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពលំដាប់ពិភពលោករបស់យើង និងអាចធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងលេខគ្រប់គ្រងការផ្ទេរប្រាក់ (MTCN) ដោយប្រើពាក្យសម្ងាត់ផ្ទាល់ខ្លួន លិខិតឆ្លងដែន និងអត្តសញ្ញាណរបស់លោកអ្នក។ វ៉េសស្ទឺនយូញៀន ធានាថាប្រាក់របស់លោកអ្នក នឹងទូទាត់ជូនយ៉ាងឆាប់រហ័សគ្រប់ចំនួន និងទៅដល់បុគ្គលណាដែលត្រូវប្រគល់ជូនតែប៉ុណ្ណោះ។
ហេតុអ្វីបានជាត្រូវជ្រើសរើសយក វ៉េសស្ទឺនយូញៀន?
វាមានភាពឆាប់រហ័ស និងងាយស្រួល។
មានទីតាំងភ្នាក់ងារលើសពី 500,000 កន្លែងនៅបណ្តាប្រទេសចំនួន 200 និងតំបន់គ្របដណ្តប់នានា ហើយមាន 300 ទីតាំងទៀតស្ថិតនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យ វ៉េសស្ទឺនយូញៀន ក្លាយជាបណ្តាញផ្ទេរប្រាក់ដ៏ធំបំផុតរបស់ពិភពលោក។
បន្ទាប់ពីផ្ញើរប្រាក់រួច អ្នកទទួលអាចទៅយកប្រាក់នៅតាមទីតាំងភ្នាក់ងារណាមួយយ៉ាងឆាប់រហ័សបំផុត* ហើយអ្នកទទួលប្រាក់អាចយកប្រាក់នោះនៅតាមទីតាំងដែលបានកំណត់។
វ៉េសស្ទឺនយូញៀន ប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិចថ្មីបំផុត និងបណ្តាញកុំព្យូទ័រពិសេសតែមួយគត់ទូទាំងពិភពលោក ដើម្បីពន្លឿនដល់ការទទួលប្រាក់របស់លោកអ្នក។
លោកអ្នកអាចមើលឃើញបច្ចេកវិទ្យា និងបណ្តាញទាំងនោះនៅតាមបណ្តាទីតាំងប្តូររូបិយប័ណ្ណអន្តរជាតិ ឱសថស្ថាន ហាងលក់រាយ ធនាគារ ផ្សារទំនើប ស្ថានីយរថភ្លើង ព្រលានយន្តហោះ ការិយាល័យប្រៃសណីយ៍ និងបណ្តាទីតាំងចែកចាយបន្តដែលមានគុណភាពជាច្រើនផ្សេងទៀត។
ទីតាំងជាច្រើន
ផ្តល់ជូនពេលវេលា និងសេវាកម្មងាយស្រួលប្រើប្រាស់នៅថ្ងៃចុងសប្តាហ៍
*ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ ទឹកប្រាក់ដែលលោកអ្នកផ្ញើ នឹងអាចធ្វើការទូទាត់ជូនដល់អ្នកទទួលប្រាក់តាមការចង់បានរបស់លោកអ្នក នៅតាមទីតាំងភ្នាក់ងាររបស់ Western Union ទូទាំងពិភពលោក។
ផ្ញើប្រាក់ដោយមិនមានគណនីធនាគារ
ងាយស្រួលបំផុតដោយលោកអ្នកគ្រាន់តែអញ្ជើញមកកាន់ទីតាំងសាខាធនាគារដែលនៅជិតលោកអ្នក
បំពេញទម្រង់បែបបទដើម្បីផ្ញើប្រាក់
ប្រគល់ទម្រង់បែបបទដែលបានបំពេញរួច និងចំនួនទឹកប្រាក់ទៅដល់បុគ្គលិកធនាគារ
បុគ្គលិកធនាគារនឹងបញ្ចូលព័ត៌មានទាំងនោះទៅក្នុងកុំព្យូទ័រ
បុគ្គលិកធនាគារ នឹងផ្ដល់ជូនលោកអ្នកនូវវិក្កយបត្រដែលមានលេខត្រួតពិនិត្យលើការផ្ទេរ ប្រាក់ (MTCN)
ទាក់ទងទៅកាន់អ្នកទទួលប្រាក់របស់អ្នក និងផ្ដល់នូវព័ត៌មានលម្អិតដែលចាំបាច់ដើម្បីទទួល បានទឹកប្រាក់នោះ
លោកអ្នកអាចទទួលប្រាក់នោះនៅទីតាំងធនាគារ PPCBank ណាមួយបន្ទាប់ពីលោកអ្នក ត្រូវបានអនុញ្ញាត ដោយអនុវត្តតាមជំហានដូចខាងក្រោម
ផ្ញើប្រាក់ទៅកាន់គណនីធនាគារ
អញ្ញើញទៅកាន់ទីតាំងសាខាធនាគារ PPCBank ណាមួយដែលនៅជិតលោកអ្នកបំផុត
បំពេញទម្រង់បែបបទ ‘ដើម្បីផ្ញើប្រាក់’ នឹងត្រូវប្រាកដថា ព័ត៌មានគណនីរបស់អ្នកទទួលប្រាក់ត្រឹមត្រូវ
បង្ហាញវិក្កយបត្រ ដែលមានប្រព័ន្ធលេខត្រួត ពិនិត្យលើការផ្ទេរប្រាក់ (MTCN) ទៅដល់បុគ្គលិកធនាគារ
ទឹកប្រាក់នឹងត្រួវដាក់ចូលក្នុងគណនីរបស់អ្នកទទួល ក្នុងរយៈពេល1 ទៅថ្ងៃ3 នៃម៉ោងធ្វើការ អាស្រ័យលើ ទីតាំងដែលផ្ញើទៅ។
ទទួលបានប្រាក់យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពបំផុត
អញ្ញើញទៅកាន់សាខាដែលនៅជិតលោកអ្នកដើម្បីបំពេញបែបបទ ‘ទទួលប្រាក់’ ដោយបញ្ជាក់អំពីឈ្មោះអ្នកផ្ញើចំនួនទឹកប្រាក់ និងប្រទេសដែលបានផ្ញើប្រាក់មក និងលេខត្រួតពិនិត្យលើការផ្ទេរប្រាក់ (MTCN)
ប្រគល់បែបបទដែលបានបំពេញរួចនិឯកសារសម្គាល់អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពរបស់អ្នកទទួលប្រាក់ ទៅកាន់បុគ្គលិកធនាគារ
បុគ្គលិកធនាគារ នឹងឲ្យលោកអ្នកចុះហត្ថលេខាលើវិក្កយបត្រ ដើម្បីទទួលប្រាក់
(*អត្រាពិសេសសម្រាប់ប្រទេសអូស្ត្រាលី វៀតណាម ហ្វីលីពីន និងចិន)
ទទួលប្រាក់តាមរយៈគណនីធនាគារ
ទឹកប្រាក់ដែលបានផ្ញើរ នឹងត្រូវកាត់ចូលដោយស្វ័យប្រវត្តិ ទៅក្នុងគណនីរបស់អ្នកទទួលប្រាក់