Skip to main content
បាគង

សេវាធនាគារបែបឌីជីថលនឹងក្លាយជាមធ្យោបាយលំហូរសាច់ប្រាក់ប្រចាំថ្ងៃនាពេលអនាគត

ជាមួយធនាគារភីភីស៊ីប៊ែងដែលជា​សមាជិក​នៃ​ប្រព័ន្ធ​​ទូទាត់​ និង​ផ្ទេរ​ប្រាក់បាគង ​អតិថិជនរបស់យើងអាចធ្វើការផ្ទេរប្រាក់ (ផ្ញើនិងទទួល)​​ ជាមួយកម្មវិធីទូរស័ព្ទ​បាគងដោយ​មិនគិត​ថ្លៃ​​​សេវា។ ប្រព័ន្ធទូទាត់និងផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទបាគង នេះគឺត្រូវបានបង្កើតឡើងដោយ​ធនាគារជាតិ​នៃកម្ពុជា។ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់រវាងធនាគារផ្សេងៗកាន់តែរលូន និងអាចទូទាត់តាម QR កូដ ជាមួយដៃគូអាជីវកម្មរបស់បាគង ដោយមិនគិតថ្លៃសេវា។

ស្វែងយល់បន្ថែមអំពីរបៀបប្រើបាគងកម្មវិធីជាមួយគណនីភីភីស៊ីប៊ែងនៅខាងក្រោម

ជ្រើសរើសយកគណនីភីភីស៊ីប៊ែងសម្រាប់បង្កើតគណនីបាគង៖

ទាញយកកម្មវិធីទូរសព្ទដៃបាគងពី​ App Store និង Play Store

  • ជ្រើសរើសភាសា និងយកធនាគារភីភីស៊ីប៊ែងជាធនាគារចំបង

  • បញ្ចូលនិងផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់អ្នក

  • ថតរូប និងអត្តសញ្ញាណប័ណ្ណរបស់អ្នក

  • បំពេញព័ត៌មាន ហើយដាក់ឈ្មោះគណនីរបស់អ្នក

  • រក្សាទុកលេខកូដ QR ​សម្រាប់ពេលមានបញ្ហានានា

  • បង្កើតកូដ PIN របស់អ្នកដើម្បីចូលក្នុងកម្មវិធីបាគង

ផ្ទេរប្រាក់ពី PPCBank Mobile App ទៅកម្មវិធីបាគង៖
  • បើកដំណើរការកម្មវិធី PPCBank Mobile App ចុចលើពាក្យ ‘ផ្ទេរប្រាក់’

  • ជ្រើសរើស ‘ផ្ទេរប្រាក់បាគង’ បន្ទាប់មកជ្រើសរើសលេខគណនី ឬលេខទូរស័ព្ទ

  • ជ្រើសរើសយកប្រាក់រៀល ឬដុល្លារជារូបិយប័ណ្ណនៃការផ្ទេរប្រាក់

  • បញ្ចូលចំនួនទឹកប្រាក់ ហើយបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់របស់អ្នក

ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់”

ផ្ទេរប្រាក់ទៅគណនីធនាគារមួយទៀតតាមរយៈបាគង៖
  • បើកដំណើរការកម្មវិធី PPCBank Mobile

  • ចុចលើពាក្យ ‘ដាក់ប្រាក់’ បន្ទាប់មកជ្រើសរើសលេខទួរស័ព្ទ ឬលេខគណនីរបស់អ្នកទទួល

  • ឫចុចលើ ‘ការដាក់ប្រាក់’ ជ្រើសរើសធនាគារ ហើយបំពេញលេខគណនី

  • បញ្ចូល “ចំនួនទឹកប្រាក់”

  • ‘បញ្ជាក់’ រាល់ព័ត៌មានទាំងអស់គឺត្រឹមត្រូវ បន្ទាប់មកចុចលើ ‘រួចរាល់’

ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់”៖

របៀបធ្វើការទូទាត់តាម QR កូដដោយប្រើបាគង៖
  • បើកដំណើរការកម្មវិធីបាគង Mobile

  • ស្កេនលេខ QR ដើម្បីធ្វើការទូទាត់ជាមួយដៃគូអាជីវកម្មរបស់យើង

  • បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ

  • ‘បញ្ជាក់’ រាល់ព័ត៌មានទាំងអស់គឺត្រឹមត្រូវ បន្ទាប់មកចុចលើ ‘រួចរាល់’

ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់”៖

ដែនកំណត់និងថ្លៃសេវា
ប្រតិបត្តិការចំនួនទឹកប្រាក់ (រៀល)ថ្លៃសេវា (រៀល)ចំនួនទឹកប្រាក់ (ដុល្លារ)ថ្លៃសេវា (ដុល្លារ)
PPCBank Wallet ទៅ PPCBank Walletមិនកំណត់ចំនួនឥតគិតថ្លៃមិនកំណត់ចំនួនឥតគិតថ្លៃ
PPCBank Wallet ទៅ Wallet ធនាគារផ្សេងមិនកំណត់ចំនួនឥតគិតថ្លៃមិនកំណត់ចំនួនឥតគិតថ្លៃ
PPCBank Wallet ទៅ គណនី PPCBankមិនកំណត់ចំនួនឥតគិតថ្លៃមិនកំណត់ចំនួនឥតគិតថ្លៃ
PPCBank Wallet ទៅ គណនីធនាគារផ្សេងមិនកំណត់ចំនួនឥតគិតថ្លៃមិនកំណត់ចំនួនឥតគិតថ្លៃ
គណនី PPCBank ទៅ PPCBank Wallet
គណនី PPCBank ទៅ Wallet ធនាគារផ្សេង
≤ 400,000 KHRឥតគិតថ្លៃ≤ $100ឥតគិតថ្លៃ
≤ 2,000,000 KHR2,000 KHR≤ $500$0.50
≤ 6,000,000 KHR4,000 KHR≤ $1,500$1.00
≤ 10,000,000 KHR6,000 KHR≤ $2,500$1.50
≤ 20,000,000 KHR8,000 KHR≤ $5,000$2.00
≤ 40,000,000 KHR10,000 KHR≤ $10,000$2.50
គណនី PPCBank ទៅ គណនីធនាគារផ្សេងដែលជាសមាជិកបាគង
≤ 400,000 KHRឥតគិតថ្លៃ≤ $100ឥតគិតថ្លៃ
≤ 2,000,000 KHR2,000 KHR≤ $500$0.50
≤ 6,000,000 KHR4,000 KHR≤ $1,500$1.00
≤ 10,000,000 KHR6,000 KHR≤ $2,500$1.50
≤ 20,000,000 KHR8,000 KHR≤ $5,000$2.00
≤ 40,000,000 KHR10,000 KHR≤ $10,000$2.50
≤ 100,000,000 KHR12,000 KHR≤ $25,000$3.00
≤ 200,000,000 KHR15,000 KHR≤ $50,000$3.75

ចំណាំ

ឥតគិតថ្លៃសេវា និងដែនកំណត់ចំពោះការផ្ទេរប្រាក់ពី wallet ឬគណនីរបស់ធនាគារផ្សេងមកកាន់ ធនាគារ PPCBank។

Full Fund Transfer តាមរយៈកម្មវិធីទូរស័ព្ទដៃបានរហូតដល់ USD 10,000 and ឬ 40 លានរៀល ក្នុងមួយប្រតិបត្តិការ។​

ដែនកំណត់ប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ 50,000.00 ដុល្លារ / 200 លានរៀល នៅគ្រប់បណ្តាញទាំងអស់ ដូចជា (សេវាធនាគារអនឡាញ បញ្ជរ ធនាគារ និង/ឬ KHQR)