Skip to main content

ឥណទាន300 របស់ធនាគារភីភីស៊ីប៊ែងនឹងបន្តរហូតដល់ដំណាច់ឆ្នាំ2021


ធនាគារភីភីស៊ីប៊ែង មានសេចក្ដីសោមន្សប្រកាសជូនជាសាធារណៈថា ឥណទាន300របស់ម្ចាស់អាជីវកម្មធនតូច និងមធ្យមនឹងបន្តទទួលពាក្យស្នើររហូតដល់ដំណាច់ឆ្នាំ2021។ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដក្នុងសហគមន៍ ធ្វើអោយមានភាពរាំង ស្ទះដល់ ម្ចាស់អាជីវកម្មក្នុងស្រុក ហេតុនេះហើយធនាគារភីភីស៊ីប៊ែង សម្រេចពន្យាពេលឥណទាន300 ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ ដល់ម្ចាស់អាជីវកម្មដែលកំពុងជួបផលវិបាក ។

ចាប់តាំងពីបើកដំណើរការនៅក្នុងខែមករាមក ឥណទាន300 បានទទួលការគាំទ្រជាខ្លាំងពីសំណាក់ ម្ចាស់អាជីវកម្មខ្នាត តូចនិងមធ្យម។  ឥណទាន300 បានបើកទទួលរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 លោកអ្នកអាចទទួលបានការ អនុម័តប្រាក់កម្ចីក្នុងរយៈពេលខ្លី ត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ។ អត្រាការប្រាក់ត្រឹមតែ ៩,៩៩% ក្នុងមួយឆ្នាំ  លើទ្រព្យបញ្ចាំទាំងប្លង់រឹងនិងប្លង់ទន់ ។ ប្រាក់កម្ចីចាប់ផ្តើមពីអប្បបរមា 10,000 ដុល្លាររហូតដល់អតិបរមា 300,000 ដុល្លារជាមួយនឹងរយៈពេលសងរហូតដល់ 120 ខែ។ ឥណទាន 300 ក៏មានសម្រាប់បុគ្គលម្នាក់ៗផងដែរ។ លើសពីនេះអ្នកអាចសងប្រាក់កម្ចីរហូតដល់ 120​ ខែដោយទទួលបានការអនុគ្រោះសងប្រាក់ដើមសម្រាប់ឆ្នាំដំបូង។ នេះមានន័យថាក្នុងកំឡុងពេល 12 ខែដំបូងអតិថិជនអាចសងតែការប្រាក់ហើយប្រាក់ដើមចាប់ផ្ដើមសងពីខែទី 13ជាមួយការប្រាក់ ។

ដើម្បីទទួលបានឥណទាន300  អតិថិជនគ្រាន់តែផ្តល់អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅប៉ុណ្ណោះ។ ឯកសារផ្សេងទៀតរួមមានវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ពន្ធ និងលក្ខន្តិកៈក្រុមហ៊ុន ព្រមទាំង MoA (អនុស្សរណៈនៃសមាគម) ក្នុងករណីអាជីវកម្មដែលមានម្ចាស់ភាគហ៊ុនពាក់ព័ន្ធផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.ppcb.com.kh ឬ ទំនាក់ទំនងមកកាន់លេខ 023 909 909 ជាមួយសេវាបំរើអតិថិជន 24ម៉ោង របស់ធនាគារ PPCBank។