សម្រាប់ពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសកូរ៉េ
ឥណទានសង្ឃឹម ផ្តល់នូវកញ្ចប់ថវិការមួយចាំបាច់ដើម្បីឲ្យលោកអ្នកបានត្រៀមខ្លួនជាស្រេច នៅពេលលោកអ្នកផ្ទេរទៅធ្វើការនៅប្រទេសកូរ៉េ។ឥណទាននេះផ្តល់ភាពងាយស្រួលមួយកម្រិត ទៀត ជាមួយនឹងអត្រាការប្រាក់សមរម្យ និងផ្ដល់ជូនឥណទានយ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យលោកអ្នកអស់ក្តីកង្វល់ក្នុងចិត្ត។
អត្ថប្រយោជន៍
អាចជ្រើសរើសបង់ត្រឹមតែការប្រាក់ បានរយៈពេលរហូតដល់6ខែ
អាចដាក់ប្រាក់សម្រាប់បង់សងប្រចាំខែ តាមរយៈធនាគារកូរ៉េ Jeonbuk (ទូទាត់ភ្លាមៗ)
គណនីធនាគារកូរ៉េ Jeonbuk អាចធ្វើការទូទាត់តាមរយៈ KHQR ទៅគ្រប់ធនាគារ ទាំងអស់ជាសមាជិកបាគងនៅក្នុងប្រទេសកម្ពុជា
មិនគិតថ្លៃសេវាផ្ទេរប្រាក់ពីធនាគារកូរ៉េ Jeonbuk ទៅធនាគារ PPCBank
លក្ខខណ្ឌផ្សេងៗ
រូបិយប័ណ្ណ | រៀល ឬ ដុល្លារ |
---|---|
ទំហំឥណទាន | 4,000,000 រៀល ដល់ 40,000,000 រៀល ឬ 1,000 ដុល្លារ ដល់ 10,000 ដុល្លារ |
រយៈពេលកម្ចី | រហូតដល់ 24 ខែ |
អត្រាការប្រាក់ប្រចាំឆ្នាំ | 14.50% ក្នុងមួយឆ្នាំ |
របៀបសងប្រាក់ | ទូទាត់តាមដំណាក់កាល / បង់រំលស់ |
ទ្រព្យធានា | មិនតម្រូវ |
លក្ខខណ្ឌតម្រូវ
មានអាយុចាប់ពី18ឆ្នាំឡើងទៅ
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
សៀវភៅគ្រួសារ
សំបុត្រកំណើត
កិច្ចសន្យាការងារ
របាយការណ៍វេជ្ជសាស្រ្ត
តម្រូវឲ្យមានអ្នកធានា
ដើម្បីដាក់ពាក្យស្នើសុំ
បញ្ចប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NIPC)
មានកិច្ចសន្យាផ្លូវការ (មកពីក្រសួងការងារ) សម្រាប់ការងារមួយជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីធានាថាលោកអ្នកនឹងផ្ទេរទៅធ្វើការនៅប្រទេសកូរ៉េយ៉ាងពិតប្រាកដមែន
ជាពលរដ្ឋដែលមានអាស័យដ្ឋានពិតប្រាកដ
បង្ហាញនូវលទ្ធភាពក្នុងការសងប្រាក់មកធនាគារ PPCBank វិញ