Skip to main content

ធនាគារ ភីភីស៊ីប៊ែងជួយសម្រេចក្តីសុបិនរបស់និស្សិតតាមរយៈការផ្តល់អាហារូបករណ៍


យើងមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមចំណែកនៅក្នុងការជួយដល់ប្រទេសកម្ពុជាតាមរយៈទំនួលខុសត្រូវសង្គមរបស់យើង ដោយមានការចូលរួមពីធនាគារ Jeonbuk ដែលជាម្ចាស់ភាគហ៊ុនធំ របស់ PPCBank ថ្ងៃនេះយើងបើកនូវទំព័រថ្មីមួយទៀតនៃសកម្មភាពទំនួលខុសត្រូវសង្គម ដែលផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតចំនួន ១២ នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ រហូតដល់ចប់។

យើងសង្ឃឹមថាពួកគេនឹងសម្រេចបាននូវគោលដៅរបស់ពួកគេទាំងអស់ហើយនឹងនាំមកនូវផលវិជ្ជមានដ៏ធំធេងសម្រាប់សង្គមរបស់យើងនាពេលអនាគត។