គណនីប្រាក់បញ្ញើសន្សំថេរព្រីមៀរ គឺជាការសន្សំប្រាក់រយៈពេលវែង
លោកអ្នកប្រាកដជាមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ធនាគារ PPCBank ចង់ឲ្យលោកអ្នកអាចសម្រេចបានគោលដៅទាំងនោះបានដោយងាយស្រួល។គណនីនេះ អនុញ្ញាតឲ្យលោកអ្នកកំណត់ចំនួនទឹកប្រាក់ថេរប្រចាំថ្ងៃ ឬប្រចាំខែសម្រាប់រយៈពេលកំណត់ណាមួយ។ ប្រាក់បញ្ញើសន្សំនេះនឹងមានការកើនឡើងជាលំដាប់។ នៅពេលដែលរយៈពេលកំណត់នោះបានបញ្ចប់ លោកអ្នកអាចដកយកប្រាក់មកវិញបានទាំងប្រាក់ដើម និងការប្រាក់។
ដូច្នេះ តើលោកអ្នកនៅទន្ទឹងរង់ចាំអ្វីទៀត? បង្កើនប្រាក់សន្សំរបស់លោកអ្នកតាមរបៀបងាយស្រួលនេះ។ បើកគណនីប្រាក់បញ្ញើសន្សំថេរនៅធនាគារ PPCBank នៅថ្ងៃនេះ។
បញ្ញើសន្សំថេរ
(តម្រូវឲ្យដាក់ប្រាក់ចាប់ពី 10ដុល្លារ)
រយៈពេល | អត្រាការប្រាក់ USD |
---|---|
6 ខែ | 3.30% ក្នុងមួយឆ្នាំ |
12 ខែ | 4.60% ក្នុងមួយឆ្នាំ |
24 ខែ | 4.95% ក្នុងមួយឆ្នាំ |
36 ខែ | 5.05% ក្នុងមួយឆ្នាំ |
បញ្ញើសន្សំថេរ
(តម្រូវឲ្យដាក់ប្រាក់ចាប់ពី 500ដុលា្លរ)
រយៈពេល | អត្រាការប្រាក់ USD |
---|---|
6 ខែ | 3.50% ក្នុងមួយឆ្នាំ |
12 ខែ | 4.75% ក្នុងមួយឆ្នាំ |
24 ខែ | 5.10% ក្នុងមួយឆ្នាំ |
36 ខែ | 5.20% ក្នុងមួយឆ្នាំ |
លក្ខខណ្ឌតម្រូវ
ជនជាតិខ្មែរ
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
ជនបរទេស
លិខិតឆ្លងដែន (សុពលភាព ≥ 90ថ្ងៃ)
លិខិតបញ្ជាក់ការងារ កិច្ចសន្យាការងារ ឬអាជ្ញាប័ណ្ណអាជីវកម្ម
អង្គការក្រៅរដ្ឋាភិបាល/អង្គការមិនរកប្រាក់ចំណូល
អនុស្សារណៈនៃការយោគយល់គ្នា និងលិខិតអនុញ្ញាត
លក្ខខន្ដិកៈអង្គការ
លិខិតចុះបញ្ជីពន្ធដារ
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
លិខិតបញ្ជាក់ពីមូលនិធិ ឬទ្រព្យសម្បត្តិ