ផ្លាស់ប្តូរការទូទាត់ដោយគ្មានសាច់ប្រាក់ ជាមួយ សេវាធនាគារតាមទូរសព្ទដៃ និង ប័ណ្ណវីសាContactless របស់ ធនាគារ ភីភីស៊ីប៊ែង
Covid19បានបង្កឱ្យមានវិបត្តិទូទាំងពិភពលោកប្រជាជនបានផ្លាស់ប្តូររបៀបដែលពួកគេបំពេញភារកិច្ចប្រចាំថ្ងៃ។
ដោយសារតែមេរោគកូរ៉ូណាថ្មីនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈដំណក់ទឹកតូចៗពីច្រមុះឬមាត់ដែលត្រូវបានរីករាលដាលនៅពេលមនុស្សម្នាក់មានការក្អកឬខ្យល់ដង្ហើម ទើបមានសំណួរមួយត្រូវបានលើកឡើងជុំវិញលទ្ធភាពដែលក្រដាសប្រាក់អាចជាប្រភពនៃមេរោគព្រោះតែវាត្រូវបានប៉ះពាល់ដោយមនុស្យច្រើននាក់់។ នៅពេលត្រូវបានគេសួរអំពីលទ្ធភាពនេះអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា“ វាអាចទៅរួច ដោយសារតែយើងដឹងថាលុយត្រូវបានប៉ះពាល់ដោយដៃមនុស្សញឹកញាប់ហើយវាអាចជាប់បាក់តេរីនិងវីរុសគ្រប់ប្រភេទ …ដូច្នេះដំណោះស្រាយដ៏ល្អគឹការប្រើប្រាស់ការទូទាត់ដោយគ្មានសាច់ប្រាក់” ។
ទោះបីជាមិនទាន់មានការស្រាវជ្រាវគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីលទ្ធភាពនេះទាំងស្រុងក៏ដោយប្រជាជនត្រូវបានណែនាំឱ្យជៀសវាងការប៉ះពាល់ក្រដាសប្រាក់ផ្ទាល់តាមដែលអាចធ្វើទៅបាននិងលាងដៃបន្ទាប់ពីពួកគេបានកាន់ក្រដាសប្រាក់នោះ។
ដំណឹងល្អគឺមានសេវាកម្មនៃការទូទាត់ដ៏ទំនើបជំនួសការទូទាត់តាមបែបប្រពៃណីតាមរយៈសាច់ប្រាក់ ។ ជាមួយនឹងការមកដល់នៃការទូទាត់ដ៏ទំនើបគ្មានសាច់ប្រាក់នេះ – មនុស្សអាចធ្វើការទូទាត់ដោយមិនចាំបាច់កាន់ក្រដាសប្រាក់ផ្ទាល់ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណធនាគារផ្ទាល់ខ្លួនឬទូរស័ព្ទដៃ។
ជាមួយសេវាធនាគារតាមទូរសព្ទដៃ និងប័ណ្ណវីសា Contactlessរបស់ធនាគារភីភីស៊ីប៊ែងអតិថិជនអាចធ្វើការផ្លាស់ប្តូរការទូទាត់ដោយគ្មានសាច់ប្រាក់បានយ៉ាងងាយស្រួល។ សេវាធនាគារតាមទូរស័ព្ទដៃជំនាន់2.0 អនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់បានយ៉ាងឆាប់រហ័សមិនថាទៅគណនីធនាគារផ្សេងទៀតនៅក្នុងស្រុក
ឬក្រៅប្រទេសដាក់ពាក្យស្នើសុំឥណទានបើកនិងបិទគណនីប្រាក់បញ្ញើដោយមិនចាំចាច់ទៅធនាគារឬធ្វើការកក់ទុកមុនសម្រាប់ការអញ្ជើញមកសាខាណាមួយរបស់ធនាគារPPCBank។បន្ថែមពីនេះអតិថិជនក៏អាចបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃនិងធ្វើការទូរទាត់រហ័ស និង មានសុវត្ថិភាពជាមួយដៃគូអាជីវកម្មរបស់ធនាគារដោយប្រើQR ខូដ ។ ទាំងនេះគ្រាន់តែជាសេវាកម្មទំនើបមួយចំនួនដែលសេវាទូរស័ព្ទរបស់ធនាគារភីភីស៊ីប៊ែងផ្តល់ជូនអ្នកប្រើប្រាស់របស់ខ្លួនដោយអតិថិជនមិនចាំបាច់ប៉ះពាល់ផ្ទាល់ជាមួយក្រដាសប្រាក់ឡើយ។
អតិថិជនក៏អាចជ្រើសរើសយកប័ណ្ណវីសា Contactless ដើម្បីធ្វើការទូទាត់។ អតិថិជនមិនចាំបាច់ប្រគល់ប័ណ្ណរបស់ពួកគេទៅអ្នកគិតលុយទេ – គ្រាន់តែដាក់ប័ណ្ណនៅក្បែរម៉ាស៊ីន POS ជាការស្រេចដោយរហ័សនិងសុវត្ថិភាព។ អតិថិជននឹងទទួលបានសារ SMS ជូនដំណឹងដើម្បីឱ្យពួកគេអាចគ្រប់គ្រងតាមដានអំពីប្រតិបត្តិការសាច់ប្រាក់ទាំងអស់។
វាមានសារៈសំខាន់ណាស់ក្នុងកាលះទេសះនេះក្នុងការប្រុងប្រយ័ត្នបន្ថែមដើម្បីការពារខ្លួនអ្នកនិងអ្នកនៅជុំវិញ ដោយសុវត្ថិភាពដូច្នេះនៅចាំអីទៀតសូមធ្វើការផ្លាស់ប្តូរទៅការទូទាត់ដោយគ្មានសាច់ប្រាក់ថ្ងៃនេះហើយសំខាន់បំផុតកុំភ្លេចលាងដៃរបស់អ្នក។
សូមចុចនៅទីនេះដើម្បីស្វែងយល់បន្ថែមអំពីសេវាធនាគារតាមទូរសព្ទដៃ 2.0 និងប័ណ្ណវីសា Contactless របស់ធនាគារភីភីស៊ីប៊ែង!