Skip to main content

ធនាគារPPCBankបង្ហាញ ពីគោលជំហរដ៏រឹងមាំ សម្រាប់អតិថិជនក្នុងអំឡុងពេលមានវិបត្តិ Covid-19


ស្របពេលនៃការរីករាលដាលរបស់ជំងឺរាតត្បាតCovid-19នៅពាសពេញពិភពលោកនេះ​ ធនាគារPPCBank បានប្តេជ្ញាចិត្ត គាំទ្រដល់អតិថិជនដែលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ខណៈពេលដែលធនាគារក៍កំពុងបន្តផ្តល់នូវសេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកនៅទូទាំងប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីការបំបែកកំណត់ត្រាកាល​ឆ្នាំ​​2019 ដែលម្ចាស់ភាគហ៊ុនធំរបស់ធនាគារនេះ​គឺក្រុមហ៊ុន​ JB Financial Group ទទួលបានប្រាក់ចំណេញសុទ្ធ 290លានដុល្លារ ពោលគឺកើនឡើង 41.6 ភាគរយបើធៀបនឹងឆ្នាំ 2018 ដែលជាហេតុនាំឱ្យ ធនាគារ PPCBank ស្ថិតក្នុងជំហររឹងមាំដើម្បីផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អតិថិជន និងបន្តផែនការពង្រីកអាជីវកម្ម​របស់ខ្លួនសម្រាប់ឆ្នាំ 2020នេះ។

ទន្ទឹមនឹងការរីករាលដាលនៃជំងឺរាតត្បាតដែលកំពុងតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជាក៍កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ វិស័យទេសចរណ៍ជាប់គាំង ឧស្សាហកម្មវាយនភ័ណ្ឌកំពុងថមថយ ហើយ​វិស័យ​​សេវាកម្មផ្សេងទៀត បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

កត្តាទាំងនេះបាននាំមកនូវភាពមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ចទាំងមូល និងបណ្ដាលឱ្យប្រជាជនមានភាពភ័យស្លន់ស្លោទៅដកសាច់ប្រាក់ពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនានា។​ ទោះជា​យ៉ាងណាក៏ដោយ ធនាគារPPCBank កំពុងធ្វើការយ៉ាងមោះមុតដើម្បីធានាជូន​អតិថិជននូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសកម្ពុជា។

ធនាគារ​បានដាក់ចេញនូវផែនការបំរុងទុក​ដ៏រឹងមាំនិងចាប់ផ្តើមគម្រោងឥណទានឡើងវិញ ដោយការពន្យាពេលនៃការទូទាត់សងដើម្បីគាំទ្រដល់អតិថិជនដែលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ។ ស្ថិតក្នុងពេលនៃការរីករាលដាលរបស់ជំងឺរាតត្បាតនេះ​ ធនាគារបានបញ្ចប់ដំណាក់កាលទី 1 ដោយជោគជ័យនៃផែនការបំរុងទុករបស់ខ្លួន ដោយប្រមូលទុន​ពី​ការ​បោះផ្សាយ​មូល​បត្រ​បំណុលជាទឹក​ប្រាក់់សរុប ​40 ពាន់លានរៀល នៅថ្ងៃទី21ខែមេសា។ ដំណាក់កាលទី 2 នៃការប្រមូល​ទុនសរុប 40 ពាន់លានរៀលបន្ថែមទៀតនឹង​ធ្វើឡើង​ក្នុងរយៈពេល 6 ខែបន្ទាប់។

លោក Shin Chang Mooនាយកប្រតិបត្តិនៃធនាគារPPCBankមានប្រសាសន៍ថា៖ “យើងបានឃ្លាំមើលនិន្នាការកើនឡើងនៃភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្មក្នុងវិស័យផ្សេងៗ និងបុគ្គលផងដែរ។ ទោះបីជាមិនមានសញ្ញានៃការភ័យខ្លាចដែលនាំឲ្យមានការ​ផ្អើល​ដកប្រាក់​ជាបន្តបន្ទាប់​របស់​អតិថិជនពី​ធនាគារ ឬក៏ការកើនឡើង​នៃ​អត្រាកម្ចី​មិន​ដំ​ណើរការ​ក៏​ដោយ​​ យើងនៅតែបន្ដ​តាមដានការផ្លាស់ប្តូរនេះ​ជារៀងរាល់ថ្ងៃ និងផ្តួចផ្តើមដំណាក់កាលដំបូងនៃផែនការបំរុងទុកដ៏រឹងមាំ​របស់យើង។ ការធានាបាន​នូវ​លំហូរសាច់ប្រាក់គឹជាអាទិភាពសម្រាប់គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ​នានា​ក្នុងស្ថានភាពនេះ”។

ដើម្បីគាំទ្រនៃយន្ដការប្រាក់បំរុងកាតព្វកិច្ចដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ធនាគារPPCBank

បានទទួលបាន​បន្ទាត់​​ឥណទានពីម្ចាស់ភាគហ៊ុនធំJB Bankនៅប្រទេសកូរ៉េ និងបានបញ្ចប់ការប្រមូលទុនពីការលក់ប័ណ្ណបំណុលសាជីវកម្មដោយជោគជ័យក្នុងរយះពេលខ្លី។

លោកនាយកប្រតិបត្តិនៃធនាគារPPCBankលោកShin Chang Mooបានបន្ដទៀត​ថា“ការបន្ថែមលំហូរសាច់ប្រាក់ពីប្រភពទុន​ផ្សេងៗគ្នា​ត្រូវបានអនុវត្តស្រប​តាមគំនិតផ្តួចផ្តើមជាសាធារណៈលើវិធានការគាំ​ទ្រផ្នែក​ហិរញ្ញវត្ថុដូចជា៖គោលការណ៍ណែនាំស្តីពីការរៀបចំរចនាសម្ព័ន្ធឡើង​វិញ​​នៃឥណទាន​របស់ធនាគារជាតិនៃកម្ពុជា និង សហការជាមួយធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម​ កម្ពុជា ដើម្បីផ្តល់សហហិរញ្ញប្បទាន​ដល់​សហគ្រាសធុន​​តូចនិងមធ្យម។

កាលពី​ដើម​ខែ ធនាគារជាតិនៃកម្ពុជាបានណែនាំ​ឱ្យក្រុមប្រឹក្សាភិបាលនៃធនាគារនិង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ អនុម័តយ៉ាង​ខ្ជាប់​ខ្ជួន​លើគោលការណ៍ណែនាំស្តីពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ​​នៃឥណទាន​។ ជាមួយគ្នានោះដែរ ធនាគារPPCBankបានអនុវត្តតាមសំណើរនេះ និងបានរៀបចំកញ្ចប់ជំ​នួយ​ដែលរួមមានកម្មវិធីឥណទានចំនួន 3៖ ការរៀបចំរចនាសម្ព័ន្ធថ្មី​នៃឥណទាន ការសហការជាមួយធនាគារ​សហគ្រា​ធុន​តូច​ និង​មធ្យម​ កម្ពុជា​ ដើម្បីផ្តល់សហហិរញ្ញប្បទានដល់​សហគ្រាសធុន​​តូចនិងមធ្យម ​និងកម្ចី​នៃក្ដី​សុបិន្តដែល​ចាប់​ដំ​ណើរការដោយមានការ​គាំ​ទ្រពី​សាជីវកម្ម​ហិរញ្ញវត្ថុ​(​IFC)កាល​ពី​ឆ្នាំ​មុន​។

លោកShin Chang Mooបានបន្ថែមទៀតថា៖ “អាស្រ័យលើផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុផ្សេងៗដែល​​​​សហគ្រាស​កំពុងប្រឈម យើងនឹងផ្តល់ជូននូវកញ្ចប់ជំនួយ រួមគ្នាមួយ​​ដើម្បីឆ្លើយតបនូវវិបត្តិនេះដូចជា៖ការទូទាត់សម្រាប់ថ្ងៃវិស្សមកាល ការពន្យារពេលកាលកំណត់នៃការ​សង​ ការបន្ធូរបន្ថយឬការលុបចោលនូវតម្រូវការ​ទ្រព្យបញ្ចាំ និងការផ្តល់ឥណទានបន្ថែម”។ ការផ្តល់ជូន និងការ​ទទួលយកកញ្ចប់ហិរញ្ញប្បទានជា​អប្បបរិមា​នៅពេល​​នេះ​គឺមានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពទាំងម្ចាស់បំណុល និងកូន​បំ​ណុល​។ ភាពបន្ធូរបន្ថយលើការទូទាត់សងឥណទាននៅស្ថានភាពបច្ចុប្បន្នអាចកើតមានជាបន្ទុកធំនៅពេលក្រោយ។បច្ចុប្បន្នយើងកំពុងផ្តោតលើវិស័យអាទិភាពដែលធនាគារជាតិនៃកម្ពុជាបានកំណត់ ប៉ុន្តែវិធានការកាន់​តែ​ច្រើន​សម្រាប់​វិស័យផ្សេងៗ និងទំហំ​នៃអាជីវកម្មនឹងត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅរបស់យើងសម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ​​នៃឥណទាន”។​

ធនាគារ PPCBank ក៏បានសហការជាមួយBanhJiដែលជាក្រុមហ៊ុន​ផ្តល់ប្រព័ន្ធគណនេយ្យឈានមុខគេនៅកម្ពុជាដើម្បីអភិវឌ្ឍការវាយតម្លៃ និង​ផ្ដល់​ពិន្ទុ​ដល់​ឥណទានសាជីវកម្ម​។ របាយការណ៍ហិរញ្ញវត្ថុ​​​ និង​ប្រព័ន្ធ​នៃការ​វាយតម្លៃ​ដល់​ឥណទានសាជីវកម្មរបស់BanhJi នឹងត្រូវបានប្រើសម្រាប់កញ្ចប់ហិរញ្ញប្បទាន​ ក្នុង​ការ​ពន្លឿនដំណើរការនៃ​ប្រាក់កម្ចី និងការ​រៀបចំរចនាសម្ព័ន្ធ​ឡើងវិញ​​នៃ​ឥណទាន។

ជាមួយនឹងការគាំទ្របន្ថែមទៀតដល់អតិថិជនក្នុងអំឡុងពេលនៃការដាក់ខ្លួនឯងឱ្យដាច់ដោយឡែកធនាគារPPCBankថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់ការវិវត្តចុងក្រោយនៃសេវាធនាគារតាមទូរស័ព្ទដៃជំនាន់2.0 ។ សេវានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបើក និងបិទគណនីប្រាក់បញ្ញើដោយមិនចាំបាច់ទៅធនាគារ ដាក់ពាក្យស្នើសុំឥណទាន និងការកក់ទុកមុនសម្រាប់ការអញ្ជើញមកសាខាណាមួយរបស់ធនាគារដើម្បីជៀសវាងការរង់ចាំយូរ។

PPCBankក៏បានសន្យាថានឹងបន្តពង្រីក​សេវាកម្មរបស់ខ្លួន​ដោយ​បើកសាខាថ្មីចំនួន2 ទៀតនៅពាក់កណ្តាលឆ្នាំ2020។ នេះបានបន្ថែមទៅលើសាខាថ្មីចំនួន 3 ដែលបានបើកក្នុង​ឆ្នាំ2019។

ទោះបីជាស្ថិតក្នុង​​បរិយាកាសដ៏លំបាកនាពេលបច្ចុប្បន្នក៏ដោយ ធនាគារ​PPCBank នៅតែប្តេជ្ញាចិត្បន្តបម្រើជូននូវសេវាកម្មដ៏ល្អ និងមានទំនុកចិត្តជូនដល់ប្រជាជន កម្ពុជា ដោយសារតែការគាំទ្រ ​ពីអតិថិជ​ន និងភាព​ជោគជ័យក្នុង​ឆ្នាំ2019។សវនកម្មហិរញ្ញវត្ថុដែលបានបញ្ចប់នាពេលថ្មីៗនេះសម្រាប់ឆ្នាំ2019បង្ហាញថាប្រាក់ចំណេញសុទ្ធបានកើនឡើង23 ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ2018 ដោយកើនឡើង​ជាទឹកប្រាក់សរុប​​រហូត​ដល់ 16.8 លានដុល្លារអាមេរិក​។ការផ្ដល់​ប្រាក់កម្ចីបានកើនឡើង 21 ភាគរយ​គិតជាទឹក​ប្រាក់​សរុប ​655 លានដុល្លារអាមេរិក និង​ប្រាក់​បញ្ញើ​ កើន​ឡើង13 ភាគរយគិតជាទឹក​ប្រាក់​សរុប 711លានដុល្លារអាមេរិក​។​ ទ្រព្យសកម្ម​សរុបបានកើនឡើង20ភាគរយគិត​ជា​ទឹក​ប្រាក់​សរុប 942 លានដុល្លារអាមេរិក​​ផងដែរ។

ទាំង​នេះគឺជាសមិទ្ធផលដ៏សំខាន់ៗកាលពីឆ្នាំមុន។នៅឆ្នាំ2019 ធនាគារPPCBankបានបង្កើតប្រព័ន្ធធនាគារស្នូលតម្រូវទៅតាម​ស្ដង់​ដា​រ​ធនាគាររបស់​ខ្លួន​ដំបូងគេ​បង្អស់នៅកម្ពុជា បន្ទាប់ពីការអភិវឌ្ឍរយៈពេល២ឆ្នាំ។ប្រព័ន្ធច្នៃប្រឌិតថ្មីនេះ​ផ្ដល់នូវ​ស្ថេរភាព និងភាព​បត់បែនកាន់តែ​ខ្ពស់នូវ​ប្រត្តិ​បត្តិ​ការ​ធនាគារក៏ដូច​ជា​ការអភិវឌ្ឍ​​ កែប្រែ និងការដាក់ឱ្យប្រើប្រាស់នូវសេវា​ធនាគារ​ថ្មីៗ​បាន​យ៉ាងឆាប់រហ័ស។

ធនាគារ​PPCBankក៏បានដាក់ឱ្យប្រើប្រាស់ការវិវត្តចុងក្រោយនៃសេវាកម្មធនាគារតាមអ៊ីនធឺណែតសាជីវកម្ម​ SmartBiz​ ជំនាន់1.5។ ​សេវាកម្មនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច​គ្រប់​គ្រង​​សាជីវកម្មរបស់​ពួក​គេដោយ​ងាយស្រួល​តាមរយៈ​ប្រព័ន្ធអ៊ីនធឺណែតលក្ខណៈពិសេសរួមមានមុខងារ ផ្ទេរប្រាក់បានច្រើនក្នុង​ដំណើរការបើក​ប្រាក់ខែរហូតដល់១០០០ដងក្នុងពេលតែមួយ និង​ដំណោះស្រាយ​នៃការ​គ្រប់គ្រង​​វិក័យបត្រ​តាមរយៈ​សេវា​គណនី​និម្មិត​(Virtual Account)។ គណនី​និម្មិតនេះក៏​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ ការ​ទូទាត់ប្រាក់​ និង​តាមដាន​លំ​ហូរសាច់​ប្រាក់ក្រុមហ៊ុន​ដោ​យ​មាន​ប្រសិទ្ធភាព​។

ជាមួយនឹងផែនការបំរុងទុកដ៏រឹងមាំនិងកញ្ចប់ជំនួយហិរញ្ញប្បទាន​ដែលមានជាស្រេចក្នុង​ការឆ្លើយតបនូវវិបត្តិនេះ អតិថិជននឹងអាចទទួលបានភាពស្ងប់ចិត្តជាមួយនឹងការធានាបានយ៉ាងខ្ពស់ពីធនាគារ PPCBank ក្នុងគ្រាលំបាក នេះ។