អតិថិជនរបស់ធនាគារ PPCBank អាចមកប្តូរយក ប័ណ្ណវីសាថ្មី Contactless ដោយឥតគិតថ្លៃ
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០៖ ធនាគារ ភីភីស៊ីប៊ែង (PPCBank) ដែលជាធនាគារផ្តោតលើការផ្តល់ជូននូវសេវាធនាគារកាន់តែងាយស្រួលដល់អតិថិជន បានជម្រុញឲ្យអតិថិជនរបស់ខ្លួន មកប្តូរយកប័ណ្ណវីសាដែលមានមុខងារថ្មី contactless ដោយឥតគិតថ្លៃដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីធនាគារក៏ដូចជាដៃគូពាណិជ្ជកម្ម។
អតិថិជនរបស់ធនាគារ PPCBank នឹងទទួលបានគូប៉ុងដែលមានទឹកប្រាក់ ៣ដុល្លារសម្រាប់រាល់ការចំណាយលើសពី ២០ដុល្លារនៅផ្សារទំនើបអ៊ីអន និងគូប៉ុងតម្លៃ ៣៦៨ដុល្លារផ្សេងទៀត ប្រសិនបើអតិថិជនរូបនោះជាអ្នកដែលបានទូទាត់ការចំណាយច្រើនជាងគេដោយប្រើប័ណ្ណវីសា contactless។ ជាមួយគ្នានោះដែរ ពួកគេក៏នឹងទទួលបានទឹកប្រាក់ ០.៣ដុល្លារភ្លាមៗសម្រាប់ការចំណាយអស់ ២ដុល្លារនៅស្ថានីយកាល់តិចចំនួន១៨សាខា។
អតិថិជន PPCBank ទាំងអស់អាចប្តូរយកប័ណ្ណវីសាថ្មីបាននៅគ្រប់សាខាធនាគារ PPCBank ដែលនៅជិតបំផុតដោយឥតគិតថ្លៃរហូតដល់ចុងឆ្នាំនេះ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងប័ណ្ណវីសាចាស់។ ហើយអ្វីដែលកាន់តែពិសេសនោះគឺធនាគារនឹងធ្វើការដឹកជញ្ជូនប័ណ្ណថ្មីជូនដល់អតិថិជននៅគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការចំណាយពេលវេលាក្នុងការត្រលប់មកទទួលយកប័ណ្ណរបស់ខ្លួន។
លោក Shin Chang Moo ដែលជានាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ (ពួកយើងសូមលើកទឹកចិត្តដល់អតិថិជនទាំងអស់ឲ្យមកធ្វើការប្តូរយកប័ណ្ណវីសាថ្មី ពីព្រោះថាជាមួយនឹងមុខងារបន្ថែមថ្មី contactless នេះនឹងកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនានា។ ហើយពួកយើងក៏សង្ឃឹមថាអតិថិជនរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការទូទាត់លើការចំណាយដោយប្រើប័ណ្ណនេះ)។
លោក Shin បានបន្ថែមថា៖ (ស្ថិតក្នុងស្ថានភាពនៃការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ការប្រើប្រាស់ប័ណ្ណវីសា Contactless នឹងអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសនេះ ដោយអតិថិជនគ្រាន់តែដាក់ប័ណ្ណនៅលើម៉ាស៊ីនឆូតកាតដែលមានមុខងារថ្មីដើម្បីធ្វើការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ដែលពោរពេញទៅដោយមេរោគ និងការប៉ះពាល់ប័ណ្ណជាមួយមនុស្សច្រើន)។
លើសពីនេះទៅទៀត អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ សម្រាប់រាល់ការទូទាត់ការចំណាយសរុបដោយប្រើប័ណ្ណវីសា contactless ជារៀងរាល់ខែទៅក្នុងគណនីរបស់ពួកគេ ក៏ដូចជាសេវាផ្តល់ដំណឹងតាមសារ SMS ពីការទូទាត់ការចំណាយរបស់ពួកគេ ដោយឥតគិតថ្លៃពីធនាគារ PPCBank ផងដែរ)។
សម្រាប់អតិថិជនថ្មីដែលពុំទាន់មានប័ណ្ណវីសារបស់ធនាគារ PPCBank ពួកគេនឹងទទួលបានប័ណ្ណវីសាដែលជាបច្ចេកវិទ្យា contactless ថ្មីបំផុតនៅពេលដែលគេអញ្ញើញមកបើកគណនីជាមួយធនាគារ PPCBank៕