Skip to main content

ធនាគារភីភីស៊ីប៊ែងនឹងបើកបម្រើជូនអតិថិជននៅសាខាកណ្តាលអំឡុងពេលបិទខ្ទប់នៅទីក្រុងភ្នំពេញ


សូមគោរពជូនអតិថិជនធនាគារភីភីស៊ីប៊ែង!

ស្របតាមសេចក្តីសម្រេចនៃការបិទខ្ទប់នៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដែលបានប្រកាសដោយប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី 17 ខែមេសា ឆ្នាំ2021 (លេខ 50 ស ស រ) ធនាគារសូមជម្រាបជូនដំណឹងថា ចាប់ពីថ្ងៃទី 19 ខែមេសា ឆ្នាំ2021 រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់៖


1. សម្រាប់ទីក្រុងភ្នំពេញ ធនាគារភីភីស៊ីប៊ែងនឹងបម្រើសេវាធនាគារជូនអតិថិជន នៅតែសាខាកណ្តាល ប៉ុណ្ណោះ ដែលមានទីតាំងនៅផ្លូវព្រះនរោត្តម ផ្ទះលេខ 217 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃច័ន្ទ ដល់ សុក្រ វេលាម៉ោង 8 ព្រឹក ដល់ 4 ល្ងាច

2. សាខាផ្សេងៗទៀតនៅទីក្រុងភ្នំពេញរបស់ ធនាគារភីភីស៊ីប៊ែងនឹងត្រូវផ្អាកជាបណ្តោះអាសន្ន។
3. សាខានៅតាមបណ្តាខេត្តទាំងអស់របស់ធនាគារភីភីស៊ីប៊ែងនៅតែបើកដំណើរការជាធម្មតា។
4. ទូរ ATM ផ្នែកបម្រើសេវាអតិថិជនតាមទូរស័ព្ទ សេវាធនាគាចល័ត និងកម្មវិធី smartBiz នៅតែបន្តផ្តល់សេវាជូនអតិថិជន 24 ម៉ោង។

ពួកយើងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមអនុវត្តវិធានការណ៍ទប់ស្កាត់វីរុសកូវីដ 19។ សូមចូលរួមរក្សាគម្លាត ដោយការស្នាក់នៅផ្ទះ ដែលនឹងជួយកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ១៩ ។ សូមអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គងក្នុងប្រការណាមួយជាយថាហេតុ។ 

សូមអរគុណដែលបានជ្រើសរើសប្រើប្រាស់សេវាធនាគារជាមួយពួកយើង! សូមឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នា!