Skip to main content

បង់ប្រាក់កម្ចីធនាគារ PPCBank របស់អ្នកតាមវីងដោយសុវត្ថិភាព


តើអ្នកមានអារម្មណ៍ថាចេញក្រៅដោយមិនមានសុវត្ថិភាព ឬក៏ធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីមកបង់ប្រាក់កម្ចី ជាពិសេសក្នុងអំឡុងពេលកូវីដនេះទៀតមែនទេ? កុំបារម្ភទៀតអី យើងអាចជួយអ្នកបានតើ!

ឥលូវនេះ អ្នកអាចបង់ប្រាក់កម្ចីរបស់អ្នកតាមរយៈកម្មវីធីទូរស័ព្ទវីង និងភ្នាក់ងាររបស់វីងច្រើនជាង 5,000 ទីតាំងទូទាំងប្រទេស។

ប្រតិបត្តិការបង់ប្រាក់កម្ចីរហូតដល់ 2,500ដុល្លារ ឬ 10,000,000រៀល ក្នុង 1 ថ្ងៃ។


ថ្លៃសេវា
ចំនួនទឹកប្រាក់ថ្លៃសេវាលក្ខខណ្ឌ
0.025 – 50.00 ដុល្លារ0.65ដុល្លារ/ប្រតិបត្តិការថ្លៃសេវានឹងត្រូវកាត់តាមរយៈវីង
100 – 200,000 រៀល2,600 រៀល/ប្រតិបត្តិការ
50.01- 100.00 ដុល្លារ0.90ដុល្លារ/ប្រតិបត្តិការ
200,100 – 400,000 រៀល3,600 រៀល/ប្រតិបត្តិការ
100.01 – 500.00 ដុល្លារ1.30ដុល្លារ/ប្រតិបត្តិការ
400,100 – 2,000,000 រៀល5,200 រៀល/ប្រតិបត្តិការ
500.01 – 1,000.00 ដុល្លារ1.50ដុល្លារ/ប្រតិបត្តិការ
2,000,100 – 4,000,000 រៀល6,000 រៀល/ប្រតិបត្តិការ
1,000.01 – 2,000 ដុល្លារ3.00ដុល្លារ/ប្រតិបត្តិការ
4,000,100 – 8,000,000 រៀល12,000 រៀល/ប្រតិបត្តិការ
2,000,01 – 25,000 ដុល្លារ3.75ដុល្លារ/ប្រតិបត្តិការ
8,000,100 – 10,000,000 រៀល15,000 រៀល/ប្រតិបត្តិការ
វិធីបង់ប្រាក់កម្ចីតាមរយៈវីង៖
ភ្នាក់ងារវីង៖
  • អតិថិជនត្រូវទៅភ្នាក់ងារវីងណាមួយដើម្បីបង់ប្រាក់កម្ចីឱ្យធនាគារ PPCBank។
  • លេខកូដបង់ប្រាក់ គឺ 9922 (ដុល្លារ) និង ៩៩២៣ (រៀល)
  • ដើម្បីសងប្រាក់កម្ចី អតិថិជនត្រូវផ្តល់លេខគណនីធនាគារនិងចំនួនទឹកប្រាក់ទូទាត់ទៅឱ្យភ្នាក់ងារ។
កម្មវិធីទូរស័ព្ទវីង ៖
  • អតិថិជនត្រូវមានគណនីដែលបានចុះឈ្មោះជាមួយកម្មវិធីទូរស័ព្ទវីង។
  • ដើម្បីសងប្រាក់កម្ចី អតិថិជនត្រូវបញ្ចូលលេខគណនីធនាគារនិងចំនួនទឹកប្រាក់ទូទាត់កម្មវិធីទូរស័ព្ទវីង។